Sunday, September 4, 2022

ទីតាំងល្បែងសុីសងមាន់ជល់តាមអនឡាញមួយកន្លែង លោកអធិការស្រុកឆ្លើយថាធ្វើកិច្ចសន្យារួចហើយ តែនៅដំណើការធម្មតា ប្រមូលផ្ដុំគ្នាលេងយ៉ាងគគ្រឹកគគ្រេង...

អ្នកទស្សនា: Views


កំពង់ស្ពឺ÷ ប្រភពព័ត៌មានច្បាស់ការណ៍ពីភ្នាក់ងារអង្គភាពយើងបា នឲ្យដឹងនៅ រសៀលថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២២ នេះ ថាបានចុះ ទៅដល់ទីតាំងល្បែងសុីសងខុសច្បាប់ក្នុងហាងការហ្វេ មួយកន្លែងនៅក្នុងភូមិដូង ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាប់ក្លោងទ្វាវត្ត ធម្មមង្គល ឆ្លើយតបតាមការ លើកឡើងរបស់ ប្រពន្ធអ្នកចាញ់ល្បែងសុំឲ្យព័ត៌មានជួយផ្សាយផង ហេតុ ផលថាបើពឹងលើ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ហាក់ធ្វើព្រងើយមិនមានវិធានការបង្ក្ រាប!ទាល់តែសោះទោះបីរាយការណ៍យ៉ាងណាក៏ដោយ។

ករណីនេះនារសៀលថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២២ក្រោយពេលក្រុ មការងារបានចុះទៅផ្តិតរូបភាពនៅទីនោះហើយថែមទាំងបានខលរាយកាណ៍ជូនលោក វរៈសេនីយ៍ឯក ឃឹម សុផាន់រ៉ា អធិការនគរ បាលស្រុកផងដែរ តែលោកឆ្លើយថាកន្លែងហ្នឹងប៉ុស្តិ៍គេបានធ្វើកិច្ចសន្យារួចហើយកាលពីម៉ោង១០ព្រឹក ប៉ុន្តែជាក់ស្តែងទីតាំងល្បែងនោះនៅដំណើការធម្មតា។

អង្គភាពសារព័ត៌មានយើងចុះផ្សាយព័ត៌មាននេះ ដើម្បីរិះគន់ក្នុងន័ យស្ថាបនាដើម្បីចូលរួមចំណែកទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូល ដ្ឋាននិងសម្រាលទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋដោយសារតែល្បែ ងបានផ្ដល់ភាពក្តៅក្រហាយដល់ពួកគាត់ធ្វើឱ្យគ្រួសារពួកគាត់បែកបាក់ដោយសារល្បែង។


សូមរំលឹកថា កន្លងមក សម្ដេច ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទ បញ្ជាឲ្យមន្រ្តីនគរបា លពាក់ព័ន្ធក្រោមឱវាទទូទាំងប្រទេស ត្រូវ តែបង្រ្កាប! រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ! ដើម្បីធានាបាននៅសន្តិសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋរស់នៅឲ្យស្របតាមគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្តិភាពទាំង៧ ចំ ណុច ។

ពលរដ្ឋក្នុងស្រុកគងពិសីនាំគ្នាធ្វើការអំពាវនាវទៅដល់ លោកឧត្ត មសេនីយ៍ទោ សម សាមួន  ស្នងការនគរ បាលខេត្តកំពង់ស្ពឺសូម ជួយពិនិត្យនិងចាត់វិធានការឱ្យមន្ត្រីជំនាញក្រោមឱវាទចុះបង្ក្រាបនឹងទប់ស្កាត់ផងទាន ព្រោះភាពអសកម្មរបស់លោក វរៈសេនី យ៍ឯ ក ឃឹម សុផាន់រ៉ា អធិការនគរបាលស្រុក ធ្វើប្រងើយកន្តើយមិនមា នវិធានការបង្ក្រាបទាល់តែសោះ ឲ្យស្របតាមគោលនយោ បាយភូមិ ឃុំ ឲ្យមានសុវត្ថិភាពទាំង៧ ចំណុច ដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ៕










0 Reviews:

Post a Comment