រាជធានីភ្នំពេញ ៖ សន្តិសុខម្នាក់ទៀតឈ្មោះ ចូវ ជំនិត ស្រុកកំ ណើតនៅភូមិ អូរគ្រៀង ឃុំ អូរគ្រៀង ស្រុក សំបូរ ខេត្តក្រចេះ បច្ចុ ប្បន្នស្នាក់នៅផ្ទះជួលជាមួយប្អូនប្រុស ស្ថិតនៅក្នុងសង្កាត់ស្រះចក រាជធានីភ្នំពេញ បានបកអាក្រាតអំពើភូតកុហក់បោកប្រាស់របស់ក្រុមហ៊ុន សន្តិសុខ NR Security ឯ.ក ដែលល្បួងគាត់ឲ្យមកធ្វើការក្នុងមួយថ្ងៃ ៨ ម៉ោង ផ្តល់ប្រាក់ខែ ៣០០ ដុល្លារ ក្នុងមួយខែ ។ គាត់បានធ្វើដំណើរតាំងពីខេត្តក្រចេះមកដល់ភ្នំពេញ ហើយដេ កចាំរហូតជិតមួយខែទើបបានការងារធ្វើ ។លុះចាប់ផ្តើមធ្វើការ ខាង ក្រុមហ៊ុនបែរជាឲ្យគាត់ធ្វើការ ២៤ ម៉ោង លើ ២៤ ម៉ោង ហើ យមិនព្រមបើកប្រាក់ខែឲ្យទៀត រហូតមកដល់ថ្ងៃនេះ ជិតពីរខែទៅហើយ ខាងក្រុមហ៊ុនចេះតែកុហក់ពន្យាពេលថា ថ្ងៃនេះ ថ្ងៃនោះរហូត ។
លោក ចូវ ជំនិត បាននិយាយថា ខ្ញុំមកតាំងពីខេត្តក្រចេះ មករកការងារធ្វើ មកដល់បានធ្វើហើយ ចាញ់បោកទំនុកចិត្តគាត់ទៀត ។ ដោយគាត់កុហកថា មួយខែ ៣០០ ដុល្លារ ធ្វើការតែ ៨ ម៉ោង ប៉ុន្តែបែរជាឲ្យគាត់ធ្វើការរហូតដល់ ២៤ ម៉ោង ហើយលំបាកគ្រប់សព្វបែបយ៉ាង ។ គ្រួសារខ្ញុំក្រលំបាក ជំពាក់បំណុលគេ ដោយប្រពន្ធមិនមានមុខរបរអ្វីទេ មានកូន ២ នាក់ក្នុងបន្ទុក កូនមួយអាយុ ៩ឆ្នាំ កូនមួយអាយុ ១ ខួបជាង រំពឹងចាំខ្ញុំផ្ញើលុយឲ្យចាយ ឥឡូវខ្ញុំគ្មានលុយផ្ញើឲ្យចាយហើយ អត់ទាំងខ្លួនឯងទៀត ថ្ងៃខ្លះគ្មានទាំង លុយទិញបាយ ទិញទឹកហូបទេ ។ ដោយសារគ្រួសារក្រីក្រ ខំមក រកការងារធ្វើនៅភ្នំពេញ ប៉ុន្តែបែរជាចាញ់បោកគេ គ្មានទាំងលុយផ្ញើឲ្យប្រពន្ធកូន ហើយខ្លួនឯងក៏គ្មានលុយទិញបាយហូប ពេលខ្លះប្រពន្ធផ្ញើលុយមកឲ្យចាយទៀត ដោយផ្ញើម្ដង ២ ម៉ឺន ទៅ ៤ម៉ឺន រៀល ដោយសារប្រពន្ធកូនខ្ចីគ្មានការងារមុខរបរអ្វីទេ មានតែខំដើរស៊ីឈ្នួលបោកខោអាវ លាងចានឲ្យគេ ដើម្បីយកលុយមកទិញបាយឲ្យកូនហូប ។
លោក ចូវ ជំនិត បាននិយាយបន្តទៀតថា ក្រុមហ៊ុនសន្តិសុខ NR Security ឯ.ក. ឲ្យលោកទៅធ្វើការនៅធនាគារ Prime ដោយប្រាប់ថា ធ្វើការចូលម៉ោង ៨ ព្រឹក ចេញម៉ោង ៥ ល្ងាច ប៉ុន្តែពេលលោកទៅធ្វើ គាត់ឲ្យធ្វើរហូតដល់ទៅ ២៤ម៉ោង ដោយឲ្យប្រាក់ខែ ៣០០ ដុល្លារ ។ ដោយធ្វើការមិនបានសម្រាក ទើបគាត់ឲ្យឡើងបា ន ៣០០ ជាង ប៉ុន្តែក្រោយមកគាត់គិតលុយឲ្យខ្ញុំបានតែមួយខែ ៣០០ ដដែល ។ លោកធ្វើការលំបាកវេទនាទម្រាំបានលុយ ខ្ញុំធ្វើតាំងពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២២ នៅតែមិនទាន់ឃើញលុយទៀត ។ ខ្ញុំធ្វើការលំបាកវេទនា គ្មាន លុយទិញបាយហូបទេ ថ្ងៃខ្លះដាច់បាយ ថ្ងៃខ្លះគ្មានលុយទិញទឹក ហូប ពេលខ្លះលោកមានតែបាយ ប៉ុន្តែលោកអត់មានលុយទិញម្ហូប ហើយក៏ហូបបាយជាមួយអំបិលរ៉ូឌីក៏មាន ។ លោកថា នៅពេលអត់លុយផ្ញើឲ្យប្រពន្ធ លោកក៏បានខ្លីលុយខាងក្រុមហ៊ុន ៤០ ដុល្លារ ប៉ុន្តែខាងក្រុមហ៊ុនក៏កាត់លុយប្រាក់ខែរបស់លោកដល់ទៅ ៦០ ដុល្លារ បូកទាំងថ្លៃការប្រាក់ ១២ ដុល្លារទៀត កាត់អស់ ៧២ ដុល្លារ ។
លោក ចូវ ជំនិត បានស្នើសុំឲ្យនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯក ជន ក្រសួងការងារ ជួយរកយុត្តិធម៌ឲ្យគាត់ផង ។ លោកបានបញ្ ជាក់ថា មេ ០១ និង មេ ០៨ គាត់ជាអ្នកធានាអះអាងឲ្យខ្ញុំថា ប្រាក់ ខែបើកពីគាត់ ពេលដល់ថ្ងៃ គាត់នឹងទម្លាក់ឲ្យតាមវីង (Wing) ប៉ុន្តែពេលដល់ថ្ងៃបើកប្រាក់ខែ គាត់បែរជាឲ្យខ្ញុំទៅទាក់ទងមេខ្លួន ឯងទៅ ធ្វើម៉េចបានធ្វើទៅ ឈប់ទាក់ទងមកគាត់ទៀត ។ លោកនៅតែបញ្ជាក់ពីសម្តីគ្រោធគ្រាតគំរាមកំហែងពីសំណាក់មេរបស់ខ្លួន ដោយនិយាយថា ” ចង់របៀបមិច ឥឡូវណឹងចង់របៀបមិច ” ហើយថែមទាំងនិយាយមិនទទួលខុសត្រូវចំពោះប្រាក់ខែដែលជំពាក់មិនព្រមបើកឲ្យទៀត នៅពេលដែលលោកខលទៅមេរបស់គាត់សួរនាំទាមទារបើកប្រាក់ខែតាមទូរស័ព្ទម្តងៗ ។
គួររំលឹកថា កាលពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២២ អង្គភាពសារព័ត៌មានក្នុងស្រុក បានចេញផ្សាយនូវភាពអយុត្តិធម៌ចំពោះលោក ឡេង សុភៈ ដែលខំបំពេញការងារជាសន្តិសុខយាមកាម២៤ម៉ោង លើ២៤ម៉ោងហើយ បែរជានាយកសាខារបស់ក្រុមហ៊ុន NR SEC URITY មានរហស្សនាម ០១និង ០៨ មិនបើកប្រាក់ខែឱ្យម្តងរួចមកហើយ ។
ក្រោយពីបានចេញផ្សាយរួចមក នៅរសៀលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ ខាងក្រុមហ៊ុនNR SECURITY បានចាត់មេធាវីម្នាក់ប្រចាំក្រុមហ៊ុនចុះទៅប្រគល់លុយចំនួន៤០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីបញ្ចប់រឿង ។
0 Reviews:
Post a Comment