Monday, August 15, 2022

ល្បែងស៊ីសងបាញ់កាំជ្រូច ចាក់ភ្នាល់ដាក់លុយ ចាប់ផ្តើមកំបើកយុទ្ធនាការសារជាថ្មីលើទឹកដីស្រុកអន្លង់វែង សាយភាយក្លិនដល់ក្រុមអ្នកញៀនល្បែង ពលរដ្ឋខ្មែរ-ថៃ ចូលផ្ដុំគ្នាលេងយ៉ាងគគ្រឹកគគ្រេង....

អ្នកទស្សនា: Views

 


ខេត្តឧត្ដរមានជ័យ៖ ល្បែងស៊ីសងបាញ់កាំជ្រូច ចាក់ភ្នាល់ដាក់ លុយចាប់ផ្តើមបើកយុទ្ធនាការសារជាថ្មីលើទឹកដីស្រុកអន្លង់វែង ដោយមានក្រុមអ្នកញៀនល្បែង ពលរដ្ឋខ្មែរ-ថៃ ចូលផ្ដុំគ្នាលេងយ៉ា ងគគ្រឹកគគ្រេង ចាក់ភ្នាល់តាមចិត្តល្បីថាស្របច្បាប់ និង មានលិខិ តនុញ្ញាតចេញពីក្រសួងមហាផ្ទៃ សមត្ថកិច្ចស្រុកខេត្តមិនហ៊ានប៉ះ ពិតឬមិនពិត?។

ពលរដ្ឋខ្មែរដែលមានដីចំការតាមជើងភ្នំដងរែក ចាប់ផ្ដើមមាន ហា និភ័យបណ្ដើរៗទៀតហើយ ក្រោយពីល្បែងបាញ់កាំជ្រូចពេញនិយ មនៅប្រទេសថៃត្រូវបានលោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វាអត្តរជាតិ សាងុាំបើកអោយចូលមកបោះទីតាំងនៅភូមិអូរថ្ម ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បាញ់ហោះពេញមេឃចេញផ្សែងយ៉ាងសន្ធឹកសន្ធប់។

ជាក់ស្ដែងណាស់នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២ ២ពលរដ្ឋបានឲ្យដឹងថា ល្បែងបាញ់កាំជ្រូចភ្នាល់ដាក់លុយរាប់មុឺនរាប់សែនបាត ចា ប់ផ្ដើមបើកដំណើរការវិញហើយ! មន្រ្តីអាជ្ញាធរមានសម្ថតកិ ច្ចស្រុ កខេត្តមិនហ៊ានធ្វើការបង្ការទប់ស្កាត់និងបង្រ្កាបឡើយ។ ព្រោះល្បែ ងស៊ីសងចាក់ភ្នាល់ដាក់លុយដែលមានពលរដ្ឋខ្មែរ-ថៃ ចូលទៅលេ ងនៅទីនោះស្រប់ច្បាប់និងមានច្បាប់អនុញ្ញាតចេញពីក្រសួងមហា ផ្ទៃឯណោះ.!។

សូមបញ្ជាក់ថា ករណីល្បែងស៊ីសងបាញ់កាំជ្រូច ចាក់ភ្នាល់ដាក់ លុយ ខាងលើនេះអង្គភាពយើងខ្ញុំមិនអាចសុំកាបំភ្លឺពីលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានឡើយព្រោះគ្មានលេខទូរសព្ទ័របស់លោក។

រាល់ចម្ងល់ពាក់ព័ន្ធទៅនឹងល្បែងស៊ីសងបាញ់កាំជ្រូចចាក់ភ្នាល់ដា ក់លុយរាប់មុឺនរាប់សែនបាត ដែលមានពលរដ្ឋខ្មែរ-ថៃ ចូលទៅលេ ងយ៉ាងច្រើនកុះករស្របច្បាប់ឫយ៉ាងណា.?តើក្រសួងមហាផ្ទៃលោ កពិតជាបានចេញច្បាប់អនុញ្ញាតអោយក្រុមហ៊ុនយកកាំជ្រូច បា ញ់ លើទឹកដីខ្មែរមែនដែរឫទេទាន.?ហើយការបាញ់នេះ វានិងអាចធ្វើអោយពលរដ្ឋខ្មែររងផលប៉ះពាល់ដល់សុខភាព អាយុជីវិតដែរឫយ៉ាងណា.? ៕




0 Reviews:

Post a Comment