កំពត៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ អ្នកឧកញ្ញ៉ា លី សាម៉េត ទីប្រឹក្សាសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន និងជាតំ ណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិ បតីភាព ក្នុងពិធីទទួលស្វាគមន៍បងប្អូនដែលមកពីគណបក្សផ្សេ ងៗទៀត ដែលបានចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន១៥៦៥នាក់នៅក្នុងស្នាក់ការគណបក្ស ប្រជាជនកម្ពុ ជា ស្រុកបន្ទាយមាស ខេត្តកំពត។
សូមជម្រាបថា នៅក្នុងកម្មវិ ធីនៅព្រឹកនេះ ផងដែរមានការអមដំ ណើ រពីសំណាក់ ឯកឧត្តមបណ្ឌិត ដួង តារា ជំនួយការផ្ទាល់សម្តេ ចតេជោ នាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈ រដ្ឋម ន្រ្តី ឯកឧត្តម យូ សិរីវុឌ្ឃ ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តម ភឺន ផល្លា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី ឧក ញ្ញ៉ា លឹម ប៊ុនណា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្ តម មួង ឃីម ឯកឧត្តម មាស ប៊ុនឡី ជំនួយការសម្តេចតេជោនា យករដ្ឋមន្ត្រី ដោយមានការទទួលស្វាគមន៍ និងចូលរួមពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពត។
នាកម្មវិធីព្រឹកនេះផងដែរអ្នកឧកញ្ញ៉ា លី សាម៉េត ក៏បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខប្រជាពលរដ្ឋពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។ ក្នុងនោះដែរអ្នកឧកញ្ញ៉ា បានផ្តាំ ផ្ញើរឲ្យប្រជាពលរដ្ឋ មានការជឿជាក់លើការដឹកនាំរប ស់សម្ តេចតេជោ ព្រោះសម្តេចតេជោគឺពិតជាយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរបស់សម្តេចណាស់ និងសូមឲ្យបងប្អូនបន្តបោះឆ្នោតជូនគណប ក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ ខាងមុខនេះ។
ប្រជាពលរដ្ឋដែលមកពីគណបក្សផ្សេងៗនោះ គឺមកពីស្រុកចំនួ ន៣ គីស្រុកបន្ទាយមាស ស្រុកជ៉ំគីរី ស្រុកឈូក និង ក្រុមយុវជនសរុបទាំងអស់ចំនួន១៥៦៥ នាក់។ចុងបញ្ចប់នៃកម្មវិធីអ្នកឧកញ្ញ៉ា លី សាម៉េត ក៏បានចែកអំណោយជូនប្រជាពលរដ្ឋដែលបានមកចូលរួម និង បានថតរូបអនុស្សាវរីយ៍ ជាមួយប្រជាពលរដ្ឋផ ងដែរ៕
0 Reviews:
Post a Comment