Saturday, July 2, 2022

មេឈ្មួញបំផ្លាញព្រៃឈើឈ្មោះចាន់ ណា ល្បីខាងរកសុីជំនួញឈេីជាយូរឆ្នាំណាស់មកហេីយឥឡូវអាងមានច្បាប់បេីកដេប៉ូលក់ផលអនុផលព្រៃឈេីនៅខេត្តសៀមរាប....

អ្នកទស្សនា: Views

 


ខេត្តសៀមរាប ÷មេឈ្មួញឈេីឈ្មោះចាន់ ណានៅតែបន្តជំនួញ ឈើខុសច្បាប់ឃុបឃិតជាមួយឈ្មួញក្នុងខេត្តព្រះវិហារឈ្មោះសា ក់ សិច ជួញដូរជំនួញឈើខុសច្បាប់ជារៀងរាល់ថ្ងៃ តែមន្ត្រីជំនាញទាំងអស់ក្នុងខេត្តព្រះវិហារនិងខេត្តសៀមរាបមិនមានចំណាត់ការបង្ក្រាបសោះឡេីយតេីហេតុអ្វី។


សំនួរសួរថាតេី ឈ្មោះសាក់ សិចនិងឈ្មោះចាន់ ណាដែលប្រមូល ទិញឈេីពីប្រជាពលរដ្ឋមួយចំនួនដែលចូលកាប់ឈេីក្នុងព្រៃព្រះ រកាក្នុងខេត្តព្រះវិហារ យកមកលក់ឱ្យឈ្មួញឈេីទាំងពីរនាក់ខាង លេីនេះ តេីមានច្បាប់អនុញ្ញាតដែរឬទេ? ចុះបេីមានច្បាប់?តេីជំនា ញថ្នាក់ណាហា៊នចេញច្បាប់ឱ្យពពួកក្រុមឈ្មួញទាំងនេះប្រមូល ទិញឈេីដែលបានដោយការកាប់បំផ្លាញឈេីព្រៃព្រះរកា។


ក្រៅ​ពី​សេចក្តី​រាយការណ៍ តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន ក៏​មាន​របា យការណ៍​ស៊ើបអង្កេត​នានា​របស់​សង្គម​ស៊ីវិល ក៏​ដូចជា​សក្ខីកម្ម​រប ស់​ប្រជា​សហគមន៍​ដែល​បង្ហាញ​ថា​ព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែនព្រំទេពនិងព្រៃព្រះរកានៅ​តែ​រង​ការ​បំផ្លិចបំផ្លាញ​ជា​រៀងរាល់​ថ្ងៃ។

តើ​ហេតុអ្វី​បានជា​ឈ្មួញ​ឈើ​ឈ្មោះសាក់ សិចនិងឈ្មោះចាន់ ណា មាន​ឥទ្ធិពល​ខ្លាំង​ជាង​បទបញ្ជា​របស់​សម្ដេចតេជោ ហ៊ុន សែននា យក​រដ្ឋ​មន្ត្រី​យ៉ាង​ដូច្នេះទៅវិញ ?


ឈើ​ដែល​ប្រភពអះអាងថាត្រូវ​បានឈ្មោះសាក់ សិចនិងឈ្មោះចា ន់ ណា ដឹកនាំមេការសំខាន់ៗកាប់ឈើក្នុងដែនជម្រកគូលែនព្រំទេ ពនិងព្រៃព្រះរកាដោយ​ខុសច្បាប់​ ហើយដឹកចេញតាមរថយន្តកន្ត្ រៃយ៍ រថយន្តកែឆ្នៃមកដាក់នៅចំណុចម្លូព្រៃ១ ពោធិទាប ពោធិប្រ មេរុ ក្រាំដូង ក្នុងស្រុកឆែបនិងស្រុកត្បែងមានជ័យ៘


ការ​ដឹកលួចលាក់​ដោយ​ប្រើប្រាស់​គ្រប់​មធ្យោបាយ ដើម្បី​បិតបាំង​ភ្នែក​សមត្ថកិច្ច គឺជា​រឿង​មួយ ប៉ុន្តែ ការ​ដឹក​ជា​ចំហ​ដោយ​មាន​ការ​រៀបចំ​ជា​បណ្តាញ​គឺ​ជា​រឿង​មួយ​ទៀត តេីថ្ងៃអនាគតព្រៃឈេីនៅចំណុចដូចបានលេីកឡេីងខាងលេីនេះទៅជាយ៉ាងណាបេីម្នាក់ៗមិនចូលរួមថែរក្សាអភិរក្ស។


ប្រជាពលរដ្ឋសូមលើកជាសំណូមពរដល់ថ្នាក់ដឹកនាំជាតិមេត្ តាជួយពិនិត្យពិចារណាផងទាន៕ 






0 Reviews:

Post a Comment