ខេត្តព្រះវិហារ ÷ ជាក់ស្ដែងនៅថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២២នេះមានប្រភពបែកធ្លាយព័ត៌មានមកថាសកម្មភាពដឹកជញ្ជូនបទល្មើ សព្រៃឈើក្នុងខេត្តព្រព្រះវិហារកាលពី ថ្ងៃទី 04 ខែមិថុនា ឆ្នាំ២០ ២២ មានរថយន្តយីឌុប 5 ផ្លូវ ពាក់ស្លាកលេខ ក្រចេះ3A.0340 បានដឹកជញ្ជួនឈើ ចេញពីខេត្តព្រះវិហារចូលដេប៉ូ នៅភូមិតាឡែក ជិតស្នាក់ការបរិស្ថានខេត្តកំពង់ធំ គ្មានសមត្ថកិច្ចពាក់ពន្ធ័ហៅរថ យន្តសួរនាំឬមានវិធានការណាមួយនោះឡើយស្ងាត់ជ្រាបតែម្ដង។
ទោះបីបណ្តាញព័ត៌មានបានចុះផ្សាយ និងមានរបាយការណ៍ ស៊ើ បអង្កេតនានា របស់សង្គមស៊ីវិលក៏ដូចជាសក្ខីកម្មរបស់ប្រជាសហ គមន៍ផងដែរ ដែលបង្ហាញថា ព្រៃឈើក្នុងតំបន់ព្រៃឡង់ និងព្រៃព្រះរកាក្នុងខេត្តព្រះវិហារ នៅតែរងការ កាប់បំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃ ចំណែកប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ និងប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ រក្សាភាពស្ងៀមស្ងាត់ទើបពួកឈ្មួញធ្វើអ្វីៗ តាមតែអំពើចិត្តបែបនេះ។
ហេតុអ្វីបានជាឈ្មួញឈើឈ្មោះ សាក់ សិច និងឈ្មោះ គឹម ឡាយ នៅក្នុងទឹកដីខេត្តព្រះវិហារហ៊ានផ្គើននិងអានុសាស្ត្ររបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កន្លង មកដែលធ្លាប់ដាក់បទបញ្ជាឲ្យនាយឧត្ដមសេនីយ៍ សៅ សុខា មេប៉េអឹមផ្ទៃប្រទេស ចាត់វិធានការទៅលើមន្ត្រីក្រោមឱវាទចុះបង្ក្រាប ព្រៃឈើអោយខាន់តែបាន ។
យោងតាមប្រភពបានបន្តទៀតថា ឈើប្រណីតត្រូវ បានឈ្មោះ គឹម ឡាយ ដឹកនាំមេការសំខាន់ៗមួយក្រុមរួមមាន ១.ឈ្មោះ មីន ២.ឈ្មោះ ណឹត ៣.ឈ្មោះ វុធ ៤.ចែ ណាង ៥.យាយ ខេង ៦.ឈ្មោះ ថី ៧.តា រីន ចូលកាប់ឈើក្នុងព្រៃព្រះរកានិងព្រៃឡង់យ៉ាងគំហុកជារាងរាល់ថ្ងៃនិងសកម្មភាពបែបនេះច្បាស់ជារលាយជាក់ជាមិនខាននាពេលដ៌ខ្លីខាងមុខនោះ ទោះមានសភាពផ្លូវពិបាកក៌អស់លោកមានឈ្មោះខាងលើប្ដូរមធ្យោបាយដឹកជញ្ជូនចេញតាមរទេះគោ រទេះក្របី មកដាក់នៅចំណុចម្លូព្រៃ ឬពោធិ៍ប្រមេរ ក្នុងការ យកឈើមកស្តុបនោះផងដែរគេសង្កេតឃើញសមត្ថកិច្ចឬមន្ត្រីជំ នាញពាក់ពន្ធ័ មានភាពសម្ងំស្ងាត់ឈឹងល្អណាស់ កត្តាត្រង់នេះដោយគេដាក់ការសង្ស័យថាបានទទួលលាភសក្ការ:ពីរក្រុមឈ្មួញឈើទាំងអស់នោះហើយបានជាស្រវាំងភ្នែកត្រចៀកស្ដាប់និងឮបែបនេះនោះ។
មេឈ្មួញកណ្ដាលម្នាក់ទៀតឈ្មោះ សាក់ សិច ដឹកនាំមេការមួយក្រុមទៀតរួមមាន ១.ឈ្មោះឆើត ២. ឈ្មោះ ប្រុស ៣.ឈ្មោះ បុប្ផា ៤.ឈ្មោះ ទូ ជាដើមចូលកាប់ឈើ ក្នុងស្រុកជ័យសែនតំបន់ព្រៃឡង់ ហើយដឹកចេញមកចំណុចស្រែវាលមកស្តុបទុក នៅក្រាំងដូងក្នុងស្រុកត្បែងមានជ័យខេត្តព្រះវិហារ រួចដឹកបន្តមកចែកចាយនៅដេប៉ូ ឈ្មោះ ជិន គឹម អូន ក្នុងភូមិតាឡែក ជិតស្នាក់ការបរិស្ថានក្នុងខេត្តកំពង់ធំ ឈើទាំងពីក្រុមខាងលើនេះ ត្រូវ បាន ឈ្មួញ ដឹក ជញ្ជូនស្ទើរតែរៀងរាល់ ថ្ងៃ និង តាម គ្រប់ មធ្យោបាយ ទៅ លក់ ឲ្យដេប៉ូផ្សេងៗ និងតាមបណ្តាលខេត្តនានាយ៉ាងរំភើយ។
ប្រជាពលរដ្ឋ ក្នុងស្រុកជ័យសែន បានរិះគន់ចំៗ ទៅលើមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចាប់ បានតែ ឈ្មួញឈើ រកស៊ីតូចតាច ប៉ុណ្ណោះ រីឯ ឈ្មួញ រកស៊ី ឈើធំ ៗ ដូចជាឈ្មោះ ជិន គឹម អូន លោក សាក់ សិច និង លោក គឹម ឡាយ មិនដែល ចាប់ បាននោះទេ ម្យ៉ាងវិញ ក្រុមឈ្មួញដឹកជញ្ជូនយកទៅលក់បន្ត ក្នុងខេត្តនានាយ៉ាងសុខស្រួលបំផុត គ្មានសមត្ថកិច្ចពាក់ព័ន្ធក្នុងព្រះវិហារ និងសមត្ថកិច្ចពាក់ព័ន្ធខេត្តកំពង់ធំ ហ៊ានប៉ះពាល់ឡើយ ព្រោះបង់លុយគ្រប់ស្ថាប័នពាក់ព័ន្ធអស់ហើយ។
អង្គភាពសារព័ត៌មានយើង ធ្វើការចុះផ្សាយព័ត៌មានខាងលើនេះ ក្នុងគោលបំណងរិះគន់ដើម្បីស្ថាបនា តែប៉ុណ្ណោះ មិនមានចេតនាណាមួយមួលបង្កាច់ទៅនិងមន្ត្រីជំនាញពាក់ព័ន្ធ ឬ បុគ្គលណាម្នាក់នោះឡើយ..។
អង្គភាពសារព័ត៌មានយើងគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមទទួលដំ ណឹងពីថ្នាក់ជាតិ ផ្សព្វផ្សាយជាដំណឹង ជូនដល់ពលរដ្ឋ ពីរពលរដ្ឋទៅថ្នាក់ជាតិតែប៉ុណ្ណោះទទួលដំណឹង ពីប្រជាពលរដ្ឋនៅក្នុងមូល ដ្ឋាន និងរាយការណ៍ ផ្សព្វផ្សាយព័ត៌មាន ជូនដល់ថ្នាក់ជាតិ ដល់ថ្នាក់ដឹកនាំ ឲ្យ លោកបានដឹង និង ចូលរួមចំណែកទប់ស្កាត់នៅស ម្បត្ដិធនធានធម្មជាតិនិងអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម ជាតិ ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដែលជា រាជរដ្ឋាភិបាលស្របច្បាប់ ទទួលបានសន្តិភាពពេញលិញ ស្ថេរភាពនយោបាយល្អ ជូនដល់ពល រដ្ឋ។
បច្ចុប្បន្ន បើតាមសង្កេតមើលទៅឃើញថា មន្ត្រីថ្នាក់ក្រោមជាតិ មួយចំនួនតូច ហាក់បីដូចមានភាពព្រងើយកន្តើយ មិនយកចិត្តទុកដាក់ ក្នុងកិច្ចការការងារតួនាទីភារកិច្ច របស់ខ្លួន ដែលថ្នាក់ដឹកនាំកំពូលៗ ដាក់ឲ្យនោះទេ។
0 Reviews:
Post a Comment