កំពង់ចាម ៖ យោងតាមប្រភពច្បាស់ការបានឲ្យដឹងថា មានទីតាំងបនល្បែងស៊ីសង ខុសច្បាប់ ប្រភេទ ជល់មាន់ និង អាប៉ោង ដ៏ធំមួយកន្លែង នៅភូមិព្រែកទទឹង ឃុំឬស្សី ស្រុកស្រីសន្ធរ ខេត្តកំពង់ ចាម កំពុងបេីកដំណេីរការលេងយ៉ាងគគ្រឹកគគ្រេង តែអាជ្ញាធរមាន សមត្ថកិច្ច ដែល ពាក់ពន្ធ័ ហាក់សំងំស្ងៀមមិនមានវិធានកា រទប់ស្កាត់ឬបង្ក្រាបឡេីយ សង្ស័យត្រូវថ្នាំសណ្ដំ របស់ម្ចាស់បនល្បែងហេីយទេដឹង!
គួររំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាសុខសុវត្ថិភាពជួនប្រជាពរដ្ឋ ឲ្យស្របតាម គោល នយោបាយ ភូមិ ឃុំ មានសុវត្តិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
ពលរដ្ឋលេីកឡេីងថា រាល់បទល្មេីសផ្សេងៗ ដែលកេីតឡេីងដូចជា ៖ ចោរ លួច ឆក់ ប្លន់ អំពេីហិង្សាក្នុងគ្រួសារសិតសឹងតែកេីតចេញអំពីបទល្មេីសល្បែងសុីសងខុសច្បាប់នេះឯង ។ ល។
ប្រភពបន្តថា ទីតាំងសង្វៀនជល់មាន់និងអាប៉ោង ខាងលេី បេីកលេងជារៀងរាល់ថ្ងៃមានអ្នកចូលទៅប្រមូលម្ដុំគ្នាលេងយ៉ាងច្រេីន កុះករ លេងចាញ់ឈ្នះមួយគួរៗ រាប់លានរៀល អ្នកខ្លះអស់លុយ អ្នកខ្លះអស់ម៉ូតូ ដល់ផ្ទះបង្កបញ្ហានៅក្នុងគ្រួសារ ។
ដូច្នេះហេីយទេីបប្រជាពលរដ្ឋ ទទូចស្នេីរសុំដល់លោក អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង លោក ស្នងការនគរបាលខេត្តកំពង់ចាម មេត្តាមានវិធានការទប់ស្កាត់និងបង្ក្រាប បនល្បែងសុីសង ខុសច្បាប់ទាំងនេះផងទាន ។
0 Reviews:
Post a Comment