Friday, June 17, 2022

ជនញៀនល្បែង១៩នាក់ត្រូវបានម្លាំងជំនាញការិយាល័យកំរិតស្រាលនៃស្នងការខេត្តកណ្ដាលឃាត់ខ្លួនពាក់ព័ន្ធប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងដោយខុសច្បាប់!!!

អ្នកទស្សនា: Views

ខេត្តកណ្តាល ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនី យ៍ទោ ឈឿន សុចិត្ត ស្នងការឆ្លងការខេត្តកណ្ដាលដឹកនាំកម្លាំងផ្ទាល់ពីលោកវរសេនីយ៍ឯក ឡាក់ ម៉េងធីស្នងការរងទទួលផែន ព្ រហ្មទណ្ឌ ដោយមានការចូលរួមពីកម្លាំងចម្រុះនគរបាលក្រុងតាខ្មៅបានឆ្មក់បង្រ្កាបទីតាំងមួយកន្លែង សង្ស័យពាក់ព័ន្ធ​ ករណីល្បែងស៊ីសង​ខុសច្បាប់​ {ជល់មាន់អនឡាញ}ដែលជ្រកក្រោមស្លាកអា ហារដ្ឋាន “សុខុមប្រជុំមិត្ត” ឈានទៅដល់ឃាត់ខ្លួនមនុស្សបាន ១៩នាក់ និងម៉ូតូជាច្រេីនគ្រឿង។

បើតាមការអោយពីសមត្ថកិច្ចបន្តថា ករណីនេះធ្វើឡើងនៅតាមផ្លូវ១១១ {មាត់ទន្លេក្រុងតាខ្មៅ}ក្នុងអាហារដ្ឋាន សុខុមប្រជុំមិត្ត ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ​ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ។

បើតាមបញ្ជាក់ពីលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរងទទួ លផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រាប់សារព័ត៌មាន អោយដឹងថាការឆ្មក់ចុះបង្ក្រាបទីតាំងល្បែងស៊ី សងខាងលើនេះបានឃាត់ខ្លួន មនុស្ស១៩នាក់ និងម៉ូតូ១២គ្រឿង រួមជាមួយនិងទូរស្សន៍ មួយចំនួនទៀត។

បច្ចុប្បន្នក្រុមអ្នកញៀនល្បែង១៩នាក់ត្រូវបានកម្លាំងជំនាញការិ យាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្តកណ្ដាលឃាត់ខ្លួនកំពុងធ្វើការសាកសួរនាំនិងចាត់ការបន្តរតាមនិតិវិធីច្បាប់។











0 Reviews:

Post a Comment