ភ្នំពេញ ៖ លោក ឆឹម ឬទ្ធី ចៅក្រម សាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួន ស្រ្តីមេម៉ាយម្នាក់ ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ ពីបទ « មិនបំពេញកាតព្ វកិច្ច ចំពោះឧបករណ៍ ដែលអាចជួញដូរបាន » ពាក់ព័ន្ធនឹងករណីចេញសែក គ្មានប្រាក់ ៧ម៉ឺនដុល្លារ។
ក្រោយពីធ្វើការសាកសួររួច លោកចៅក្រម ឆឹម ឫទ្ធី បានចេញដីកាសម្រេច លេខ ៤៥១០ ( យ) ដឃដ ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២២ ដាក់ឃុំខ្លួននៅពន្ធនាគារ (ម២) រហូតដល់មាន ការសម្រេច ជាថ្មី ពីតុលាការ។
ជនត្រូវចោទ ដែលតុលាការឃុំខ្លួន ឈ្មោះ គង់ សុត្រាវី អាយុ ៤០ ឆ្នាំ មានមុខរបរ ជាពាណិជ្ជករ មានទីលំនៅផ្ទះលេខ ១១ នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ជាស្ត្រីមេម៉ាយ មានកូន៥នាក់ ក្នុងបន្ទុក។
ជនត្រូវចោទ មានឈ្មោះ គង់ សុត្រាវី ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ចាប់ខ្លួនកាលពីល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២២ បញ្ជូនមកសា លាដំបូង តាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់លោក ឆឹម ឫទ្ធី ចៅក្ រមស៊ើប សួរ សាលាដំបូង រាជធានីភ្នំពេញ ដែលបានចោទប្រកា ន់ពីបទ «មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ ដែលអាចជួញដូរបាន » តាមមាត្រា ២៣១ នៃច្បាប់ស្ដីពីឧបករណ៍ ដែលអាចជួញ ដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០៕
0 Reviews:
Post a Comment