Saturday, April 23, 2022

បនល្បែងអនឡាញមាន់ជល់ នៅក្នុងឃុំពត់សរ សង្ស័យជាឆ្នាំង បាយ របស់នាយប៉ុស៌្តរដ្ឋបាលនគរបាលពត់សរ ពីព្រោះមានសេ ចក្តីរាយការណ៌រាប់មិនភ្លេច នៅតែមិនមានវិធានការបង្ក្រាប...

អ្នកទស្សនា: Views

(តាកែវ)៖ ទីតាំងបនល្បែងសុីសងអនឡាញ ប្រភេទមាន់ជល់ តាមទូរទស្ស អនឡាញ កំពុងតែបើកលេងយ៉ាងអនាធិបតេយ្យជាទីបំ ផុត នៅក្នុងហាងកាហ្វេមួយកន្លែង ស្ថិតនៅក្នុងភូមិពត់សរ ឃុំពត់សរ ស្រុកបាទី  ខេត្តតាកែវ ដោយសមត្ថកិច្ចឃុំពត់សរ មិនមានវិធានការបង្ក្រាបសោះឡើយ? ទំនងជាឆ្នាំងបាយរបស់លោក ម៉ែន វណ្ណា ផងក៌មិនដឹង បើទោះជាបីមានសេចក្តីរាយការណ៌រាប់មិនភ្លេចយ៉ាងណាក៌ដោយ ក៌បនល្បែងជល់មាន់អនឡាញខាងលើនេះនៅតែបន្តដំណើរការយ៉ាងរលូន។


 ប្រភពច្បាស់ការណ៌បានលើឡើងថា បនល្បែងសុីសងប្រភេទមា ន់ជល់ តាមប្រព័ពអនឡាញ នៅក្នុងហាងកាហ្វេមួយកន្លែង ស្ថិត នៅក្នុងភូមិពត់សរ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ កំពុងតែដំ ណើរការយ៉ាងរលូន មហាជនមិនដែលឃើញ សមត្ថកិច្ចថ្នាក់ឃុំ ចុះមកបង្ក្រាបសោះឡើយ ទុកអោយបនល្បែងប្រភេទមាន់ជល់តាមអនឡាញនេះ ដំណើរការយ៉ាងរលូននិងពង្វក់អ្នកញៀនល្បែ ងចាញ់ម្នាក់ៗអស់លុយរាប់លានរៀលក្នុងមួយថ្ងៃៗ។


ប្រភពដដែលបានបន្ត លើកឡើងថាប្រហែលជាអាជ្ញាធរមានសម ត្ថ កិច្ច នៅក្នុងឃុំបានឃុបឃិតគ្នាបើកដៃឲ្យមានបទល្មើសល្បែង សុីសងគ្រប់ប្រភេទទាំងនេះហើយទើបបានជាបើកលេងបានយ៉ា ងរលូ នដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមក បង្រ្កាបទាល់តែសោះ។ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះលោក ឆាយ កែវមុន្នី អធិការស្រុកបាទី អង្គភាពយើងមិនអាចសុំការបំភ្លឺបានទេ ដោ យទូរស័ ព្ទចុចចូលជាច្រើនដងមិនមានអ្នកទទួល។


បងប្អូនប្រជាពលរដ្ឋដែលរស់នៅឃុំពត់សរ  ស្រុកបាទី ខេត្តតាកែវ សុំសំណូមពរដល់លោកស្នងការនគរបាលខេត្តតាកែវ ដែលទើបនិងឡើងកាន់ដំណែងថ្មី សូមឲ្យមានវិធានការចាត់ការក្រុមបនល្បែ ងស៊ីសងខាងលើនេះផង ដើម្បីភូមិឃុំស្រុកមានសុវត្ថភាពផង ទៀន។





0 Reviews:

Post a Comment