Monday, April 11, 2022

អធិការដ្ឋាននគរបាលក្រុងបាត់ដំបងមធ្វើមិនដឹងរឿងល្បែងស៊ីសងភ្នាល់ចាក់បាល់ តាមប្រព័ន្ធអ៊ីនធឺណិត ជាច្រើនកន្លែង ក្នុងក្រុងបាត់ដំបង..

អ្នកទស្សនា: Views

 


ខេត្តបាត់ដំបង÷ប្រភពច្បាស់ការណ៍ពីពលរដ្ឋក្នុងក្រុងបាត់ដំបងបានលើកឡើងថា មានមេបនល្បែងភ្នាល់ចាក់បាល់តាមប្រព័ន្ធអ៊ីនធឺណិតម្នាក់ឈ្មោះ រ៉ាក់ កំពុងតែពង្រីកវិសាលភាព អាណាចក្រ នៃល្បែងស៊ីសងចាក់បាល់ ក្នុងក្រុងបាត់ដំបង ស្ទើរតែគ្រប់ទីកន្លែង ដោយពុំដែលឃើញមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ក្រុងបាត់ដំបង ធ្វើការ ទប់ស្កាត់ឬបង្ក្រាបម្ដងណាឡើយ។

ពួកគាត់បានលើកឡើងបន្តទៀតថា អាណត្តិណា ក៏ដូចអាណត្តិដែរ ចំពោះល្បែងសុីសងដោយខុសច្បាប់មានគ្រប់រដូវកាលដូចជាគ្រឿងលំអរក្នុងក្រុងបាត់ដំបងទៅហើយ ជាក់ស្តែងល្បែងចាក់តាមប្រព័ន្ធអនឡាញមួយកន្លែងដែរមានទីតាំងស្ថិតនៅចំនុចភូមិ ព្រែ កមហាទេព សង្កាត់ស្វាយប៉ោ ក្រុងខេត្តបាត់ដំបង កំពុងបើកលេងយ៉ាងអនាធិតេយ្យដោយសមត្ថកិច្ចក្នុងមូលដ្ឋានមិនអើពើ។ 


យ៉ាងណាក៏ដោយ ពលរដ្ឋនិងមហាជន ក៏នៅតែទទូចស្នើសុំអា ជ្ញាធរខេត្តបាត់ដំបង សូមសូមឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងនិងលោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការខេត្តបាត់បាត់ដំបងមេត្តាពិនិត្យមើលនឹងមានវិធានការក្តៅបង្ក្រាប និងទប់ស្កាត់ល្បែងស៊ីសងទាំងនេផងទានដើម្បីស្របតាមគោលនយោបាយ៩ចំណុចភូមិឃុំមានសុវត្ថិភាពជូនពលរដ្ឋ ដើម្បីធានាសុវត្ថិភាពពលរដ្ឋនិងទប់ស្កាត់ចោរកម្មផ្សេងៗដែលកើតឡើងពីការចាញ់ល្បែង៕






0 Reviews:

Post a Comment