Friday, April 8, 2022

ផឹកស្រាស្រវឹង ទៅរកស្រីនៅម្តុំ វត្តភ្នំ ត្រូវនាងបន្លំលួចលុយអស់ ២០ ម៉ឺន រៀល ហើយនាំគ្នាមកវាយបណ្តាលឲ្យបែ.កក្បាលហូរ ឈាម...

អ្នកទស្សនា: Views


ភ្នំពេញ ៖ បុរសម្នាក់ផឹកស្រាស្រវឹង បាន ទៅ រក សេវាកម្ម ផ្លូវ ភេ ទ នៅ ម្តុំ វត្ត ភ្នំ ហើយក៏បាននិយាយ ចរចា តម្លៃ ត្រូវ គ្នាជាមួយនារីម្នាក់  រួចបានឡើងជិះម៉ូតូឡាំប្រឺតាទៅ រក ផ្ទះសំណាក់ ស្រាប់ តែ ត្រូវ នារី រូប នោះ បន្លំ លួច លុយ អស់ ២០ ម៉ឺន រៀល និង បាន ហៅ គ្នា មក វា យ បណ្តាល ឲ្យ បែ.កក្បាល  ហូរ ឈា ម ស្រោច ខ្លួន ។


ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣ ទៀប ភ្លឺឈានចូល ថ្ងៃ ទី ០៨ ខែមេសា ឆ្នាំ ២០២២ នៅ តាម បណ្តោយ មហាវិថី ព្រះ មុនី វង្ស មុខ សណ្ឋាគារ ភ្នំពេញ ស្ថិត ក្នុង សង្កាត់ ស្រះ ចក ខណ្ឌដូនពេញ ។


បុរស រង គ្រោះ សុំ មិន ប្រាប់ អត្តសញ្ញាណបាន  ឱ្យ ដឹង ថា មុន ពេល កើតហេតុ រូប គាត់ ទើបនឹង ចេញពី កម្មវិធី មិត្តភក្តិបានផឹក ស្រា ស្រវឹង ស្រឿង ៗ ហើយក៏បានទៅវត្តភ្នំរកនារីកំដរអារម្មណ៍ ខណៈ  គាត់ ទៅ ដល់ បាន ត្រូវចិត្ត នារី ម្នាក់ រួច និយាយ ថ្លៃ ត្រូវរ៉ូវ គ្នា ក៏ឡើងជិះម៉ូតូឡាំប្រឺតាទៅ រក ផ្ទះសំណាក់ ដើម្បី គេង ។


ប្រភព ដដែល បានបន្ត ថា នៅតាមផ្លូវនារីរូបនោះ បាន បន្លំ លួច លុយ គាត់ អស់ ចំនួន ២០ ម៉ឺន រៀល  និងទារចុះពីលើម៉ូតូម៉ូតូ ឡាំប្រឺតា មិន ព្រមទៅ ជាមួយ គាត់ ទេ ធ្វើ ឲ្យ មានការឈ្លោះ ប្រកែក គ្នា ហើយ នារី រូប នោះ ក៏ បាន ហៅ គ្នា មក វា យ រូប គាត់ បណ្តា ល ឲ្យ បែកក្បាល ហូរ ឈា ម ស្រោច ខ្លួន ដោយ ចោទប្រកាន់ ថា លួច ទូរស័ព្ទ នាង នោះ ទៅ វិញ ។


រីឯនារីដែលសង្ស័យថា លួចលុយគេនោះ បាន  ឱ្យ ដឹង ដែរថា មូ លហេតុ ដែល គាត់ វា យ បុរស រូប នោះ ព្រោះចង់ ការពារ ខ្លួនដោយសារបុរសរូបនេះមានគំនិត ចង់ លួច ទូរស័ព្ទ របស់ នាង ។

បន្ទាប់ពីកើតហេតុ ដោយមានការភ្ញាក់ផ្អើលខ្លាំង ហើយបុរសរង គ្រោះខ្លាចខ្មាស់គេផងនោះ ក៏បានឡើងជិះម៉ូតូឡាំប្រឺតា គេច ចេ ញពីកន្លែង កើតហេតុទៅបាត់ ស្រមោល ដោយ មិន បាន ប្តឹងផ្តល់ អ្វី នោះ ទេ ៕






0 Reviews:

Post a Comment