Friday, April 8, 2022

ក្រសួងសម្រេចលុបឈ្មោះនិស្សិតពេទ្យចំនួន ៤៣នាក់ចេញពីការប្រឡង បន្ទាប់ពីរកឃើញក្លែងបន្លំឯកសារសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ....

អ្នកទស្សនា: Views


ភ្នំពេញ ៖ ក្រោយពីគណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានសម្រេចលុបឈ្មោះនិ ស្សិតពេទ្យចំនួន ៤៣នាក់ ចេញពីការប្រឡងបន្ទាប់ពីរកឃើញថានិស្សិតទាំងនោះ បានក្លែងបន្លំឯកសារសញ្ញាបត្រមធ្យមសិក្សាទុតិ យភូមិ ក្នុងនោះដែរលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវ ជន និងកីឡា បានស្នើឲ្យសមត្ថកិច្ចចាត់វិធានការទៅតាមផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណា ដែលមានការពាក់ព័ន្ធទៅនឹងករណី ក្លែងបន្លំឯកសារជាសាធារណៈ។


លោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាស៊ី ប្រធានគណៈកម្មាធិការប្រឡ ងថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បា នឲ្យដឹងនៅក្នុងលិខិតលុបឈ្មោះមួយកាលពីថ្មីៗនេះថា និស្សិតចំ នួន ៤៣នាក់ ដែលត្រូវលុបឈ្មោះចេញពីបញ្ជីឈ្មោះនិស្សិតប្រឡ ងថ្នាក់ជាតិ។ ក្នុងនោះ មាននិស្សិតដែលត្រូវជ្រើសរើសចូលរៀន ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី ១ សម្រាប់កម្រិតបរិញ្ញាបត្ររង ជាប់ចូលរៀនផ្នែកបរិញ្ញាបត្ររងគិលា នុបដ្ឋាក បរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍ និងបរិញ្ញាបត្ររងទន្តគិលានុបដ្ឋាក នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខា ភិបាល ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០ ដោយសារមូលហេតុក្លែងបន្លំឯកសារសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។


លោកបណ្ឌិតសភាចារ្យបន្តថា ក្នុងចំណោមនិស្សិតចំនួន ៤៣នាក់ ដែលត្រូវលុបឈ្មោះចេញពីការប្រឡងថ្នាក់ជាតិនោះ រួមមានក្នុងនោះមាននិស្សិតផ្នែកវេជ្ជបណ្ឌិតចំនួន ១នាក់ និស្សិតផ្នែកគិលា នុប្បដ្ឋាកចំនួន២៨នាក់ និស្សិតផ្នែកបរិញ្ញាបត្ររងបច្ចេកទេសមន្ទីរ ពិសោធន៍ចំនួន ៧នាក់ និស្សិតផ្នែកបរិញ្ញាបត្ររងទន្តគិលានុបដ្ ឋាកចំនួន ៤នាក់ និងនិស្សិតផ្នែកបរិញ្ញាបត្ររងឆ្មបចំនួន ៣នា ក់៕




0 Reviews:

Post a Comment