ខេត្តបាត់ដំបង ÷ ល្បែងភ្នាល់ទឹកភ្លៀង បានបើកដំណើរការលេងយ៉ាងរលូន និងគគ្រឹក គគ្រេងគឺចាប់តាំងពីខែមិនាដើមឆ្នាំនេះ។
តាមគេសង្កេតឃើញថាទោះបីត្រូវផ្លាស់ប្ដូរអភិបាលខេត្តនិងស្នង ការនគរបាលខេត្ត រួមទាំងមេបញ្ជាការកងរាជអាវុធហត្ថខេត្តក៏ដោ យ ក៏គេមិនដែលឃើញឯកឧត្តម អ្នកធំទាំងនោះធ្វើកាបង្ក្រាបឡើ យ ។
ប្រជាពលរដ្ឋបានឱ្យដឹងថា: បនល្បែងស៊ីសងនេះបានរាយការណ៍ មកថា នៅឆ្នាំ២០២២នេះ ល្បែងភ្នាល់ទឹកភ្លៀង អ្នកដែលដេញថ្លៃ គ្រប់គ្រងផ្ដាច់មុខ គឺបានទៅលើ លោក តាល់ ជាមេល្បែងទឹកភ្លៀ ងដុះស្លែទៅហើយ ដោយឮថាចំណាយលុយរត់ការឱ្យសមត្ថកិច្ចតូច- ធំគ្រប់លំដាប់និងសារព័ត៍មានក្នុងខេត្តបាត់ដំបងនេះ អស់រាប់ម៉ឺនដុល្លារ ដើម្បីឲដំណើរការ បើកលេងចាក់ភ្នាល់បានយ៉ាងរលូន។
ឥឡូវនេះ ល្បែងភ្នាល់ទឹកភ្លៀង បាននឹងកំពុងចាប់ផ្ដើមភ្នាល់ចាក់ភ្លូកទឹក ភ្លូកដី ចាប់តាំងពី ដើមខែមីនា ឆ្នាំ២០២២នេះមករហូតមកទល់បច្ចប្បន្ន។
មេបនល្បែងលេងភ្នាល់ ទឹកភ្លៀង ដ៏ធំរូបនេះ បាន និយាយប្រាប់គេឯងថា : ការភ្នាល់ទឹកភ្លៀង តាមទម្លាប់ គឺគេលេង នៅ ដើមខែឧសភានោះទេ ប៉ុន្តែឆ្នាំនេះ អ្វីដែលពួកគេ ចាប់ផ្ដើម ដំណើរ ការលេងនោះ គឺតាំងពីខែមីនាមកម្ល៉េះ គឺជាការប្រមូលជើង អ្នកលេងដើម្បី កុំឱ្យរត់ទៅលេង នៅកន្លែងផ្សេង។ ម្យ៉ាង វិញទៀត ការបើកលេងនេះ គ្រាន់តែជាការប្រមូល ប្រាក់ ដើម្បីទូទាត់ ឱ្យសមត្ថកិច្ច និងអាជ្ញាធរសម្រាប់ ដោះស្រាយ នូវពេលដែលចាប់ផ្ដើមពេញទី គឺក្នុង ខែឧសភា ឆ្នាំ២០២២តែប៉ុណ្ណោះ។
ល្បែងភ្នាល់ទឹកភ្លៀងនេះ គេប្រើ អាយកូមដើម្បីធ្វើការទំនាក់ទំនងគ្នាចាក់ និងស៊ីសងឆ្វាត់ឆ្វែងនៅតាមទីប្រជុំជន។ហើយអ្នកលេងភ្នាល់គ្នាទាំងអស់ គេប្រើភាសា «ម៉ូ »ដូចជា មួយខាំ ស្មើ១០០ ដុ ល្លារ ១គីឡូស្មើ១០០០ដុល្លារ , មួយកៅស៊ូ ស្មើ១ម៉ឺនដុល្លារ ជាដើម ។ ល។ … ហើយការចាក់ភ្នាល់ជាលុយនោះ គឺពួកគេ ដាក់ ក្រដាស ដើម្បី ស៊ីសង ។ ប៉ុន្តែគេគោរពតម្លៃនោះ ចំណែកអគារទីតាំងវិញ គឺមិន មាន អគារណាមួយច្បាស់លាស់ នោះទេ ដោយពួកគេចល័តទៅលេងលើអគារខ្ពស់ៗជាច្រើនរុីឯអគារទីតាំងដែលជាគោលដៅ គឺស្ថិតនៅ ម្តុំ ខាងក្រោយ ផ្សារ (ភូ ពុយ )ឬ ខាងក្រោយ វត្ត ទួល ដូន ប៉ុក ក្នុងភូមិ អញ្ចាញ សង្កាត់អូរចារ ក្រុង បាត់ដំបង ។
ប្រភពបានបន្តទៀតថា ល្បែងភ្នាល់ទឹកភ្លៀងនេះ ក្រុមអ្នកលេងល្បែងភ្នាល់ចាក់ ចំនួនទឹកលុយចាប់តាំងពី ១០០ដុល្លារ រហូត ដល់ទៅរាប់ម៉ឺនដុល្លារឯណោះ ។
0 Reviews:
Post a Comment