Wednesday, March 30, 2022

មន្ត្រីព្រឹទ្ធសភា បាននាំយកថវិកា ជូនស្ត្រីរងគ្រោះ ដោយសារប្តី-ជះ-ទឹ-កអា-ស៊ី-តលើរាងកាយ

អ្នកទស្សនា: Views

 

កាលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ លោកជំទាវ សួន ពុធថាវី អគ្គនាយិកានៃអគ្គនាយកដ្ឋានស្រាវជ្រាវ និងជាប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃអគ្គលេ ខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំ ណោយរបស់ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ជូនអ្នកស្រី ហេង សុភី ដែលទទួលរងគ្រោះដោយសារប្តី-ជះ-ទឹ-ក-អា-ស៊ី-តលើរាងកាយ។ 

ដោយគាត់មានជីវភាពខ្វះខាត និងមានកូនក្នុងបន្ទុកចំនួន៦នាក់ កំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតនៅភូមិបាក់ខែងលើសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អំណោយទាំងអស់នោះរួមមាន៖ អង្ករ២បាវ ស្មើនឹង១០០គីឡូ ក្រា ម មី២កេស ត្រីខ៤យូរ ត្រីងៀត២គីឡូក្រាមសាច់ក្រក២គីឡូ ក្រាម និងទឹកផ្លែឈើ២កេស ព្រមទាំងថវិកា៣លានរៀល៕ រូបភាព៖ ព្រឹទ្ធសភា








0 Reviews:

Post a Comment