បាត់ដំបង : សត្វស្មោញដែលជាសត្វកម្រជាងគេ នៅអាស៊ីអា គ្នេយ៍នៅអំឡុងឆ្នាំ២០០១ ក្រុមការងារបាន រកឃើញជម្រកសត្វស្មោញមានតែ ២ដើមឈើប៉ុណ្ណោះ មានតែចំនួន៥០០ក្បាល នៅ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ឋិតនៅចំណុចព្រែកទាល់ និងចំណុ ចស្ទឹងសែន ក្នុងស្រុកឯកភ្នំ។ ក្រោយការអភិរក្សរហូតដល់បច្ចុប្បន្ននេះ ប្រភេទសត្វស្មោញមានចំនួនច្រើនជាងគេនៅ ប៉ែកអាស៊ីអា គ្នេយ៍ កើនឡើងដល់ជិត ៨ ០០០ ក្បាល។ បច្ចុប្បន្ន សត្វស្មោញបានកើនឡើងហក់ខ្ពស់ជាងបណ្តាប្រទេសនៅប៉ែកអាស៊ីអាគ្នេយ៍។
កំណើនសត្វស្មោញកើនឡើងយ៉ាងសន្ធឹកសន្ធាប់នេះ ក្រោយពីរា ជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការទប់ស្កាត់ការប្រមាញ់ដើ ម្បីអភិរក្សសត្វស្លាបនៅបឹងទន្លេសាប។ហើយអ្នកភូមិបណ្តែតទឹក ជាទម្លាប់កាលសម័យមុន គឺរកត្រី និងសត្វដើម្បីធ្វើជាម្ហូបជំនួ សសាច់មាន់ និងទា ដោយគ្មានការហាមឃាត់ ទើបធ្វើឱ្យសត្វប្រ ភេទកម្រជិតដាច់ពូជបែបនេះ។
បើតាមមន្ត្រីនៃអង្គការអភិរក្សបឹងទន្លេសាប រួមនឹងអង្គការចំនួន ៥ទៀត ដែលមានអង្គការ UNDP ផង បានបង្ហាញថា នៅអំឡុងឆ្នាំ២០០៨ សត្វស្លាបដ៏កម្រចំនួន ១០ប្រភេទ ដែលត្រូវបានរង គ្រោះបំផុត ដែលត្រូវបានមន្ត្រីជំនាញរួមជាមួយអង្គការជាដៃគូ បា នទប់ស្កាត់ និងអភិរក្សឡើងវិញ។ ក្នុងនោះប្រភេទសត្វស្មោញជាប្រភេទសត្វស្លាប ដ៏កម្រជាងគេនៅអាស៊ីអគ្នេយ៍ ដែលត្រូវបាន យកចិត្តទុកដាក់ក្នុងការការពារបំផុត ក្នុងចំណោមសត្វកម្រទាំង ១០ប្រភេទ ដែលបានរងគ្រោះ។
សត្វកម្រទាំងនោះ មាន ទី១. សត្វស្មោញ ,២. សត្វត្រដក់តូច, ៣. សត្វត្រដក់ធំ, ៤. សត្វទុងប្រផេះ ,៥. ចង្កៀលខ្យង ,៦. រនាលព ណ៌ ,៧. ពពួលទឹក ,៨. ក្ងខ្លួនស ,៩. អង្កត់ខ្មៅ, ១០. អកត្រីប្រផេះ។ សត្វស្លាបនៅតំបន់បឹងទន្លេសាបទាំងអស់បានបែងចែកជា ៣ប្រភេទគឺ ទី១ ប្រភេទសត្វដោយសម្បូរ, ទី២ ប្រភេទសត្វដោយបង្គួរ និងទី៣ ប្រភេទសត្វដ៏កម្រនៅប៉ែកអាស៊ីអគ្នេយ៍។
ការបាត់បង់ពពួកសត្វស្លាបកម្រទាំងអស់ខាងលើនេះ ដោយ សាតែការប្រមាញ់របស់អ្នកភូមិបណ្តែតទឹក ដែលជាទំនៀមទម្លាប់របស់ពួកគាត់គឺប្រមាញ់សត្វទាំងនោះធ្វើជាម្ហូបប្រចាំថ្ងៃ ឬធ្វើជាម្ហូបក្នុងពិធីផ្សេងៗ ខណៈពេលនោះ មិនទាន់មានច្បាប់ការពារ និងអភិរក្សនៅឡើយ៕
0 Reviews:
Post a Comment