Thursday, February 24, 2022

រាជរដ្ឋាភិបាលគ្រោងរៀបចំកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជាលើកទី២ ដើម្បីឱ្យពួកគេមានលទ្ធភាពបញ្ចេញសមត្ថភាព និងទេព្យកោសលរបស់ខ្លួន

អ្នកទស្សនា: Views

ភ្នំពេញ ៖ ដើម្បីលើកទឹកចិត្តជនពិការកម្ពុជាទូទាំងប្រទេសបានបញ្ចេញ សមត្ថភាពនិ ងទេព្យកោសលរបស់ខ្លួន រាជរដ្ឋាភិបាល គ្រោងនឹងរៀបចំកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជាលើកទី២។ 


យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីដែលចុះហត្ថេលខាដោយ ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការនៃទីស្ដីការគណៈរដ្ឋមន្ត្រី ជម្រាបជូន ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន កម្មវត្ថុ៖ ករណីសំណើរសុំការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ប្រសិទ្ធនាម ដាក់ ឈ្មោះកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា លើកទី២ ជាពានរង្វា ន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ទីស្តីការគណៈរដ្ឋ មន្រ្តី សូមជម្រាបជូនឯកឧត្តម ជ្រាបថា« រាជរដ្ឋាភិបាលបានយល់ ព្រមជាគោលការណ៍ឱ្យរៀបចំកម្មវិធីប្រឡងសំនៀងជនពិការកម្ពុ ជា លើកទី២ ដូចខាងក្រោម៖ 


កម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា លើកទី២ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយកម្មវិធីបើកនៅរាជធា នីភ្នំពេញ កម្មវិធីពាក់កណ្តាលផ្តាច់ព្រ័ត្រនៅខេត្តព្រះសីហនុ និង កម្ម វិធីផ្តាច់ព្រ័ត្រនៅខេត្តសៀមរាប។ ចាប់ផ្តើមពីខែមីនា ឆ្នាំ២០ ២២ និងគ្រោងបញ្ចប់មុនយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំ ណាងរាស្ត្រ អាណត្តិទី៧»៕




0 Reviews:

Post a Comment