ខេត្តកំពង់ធំ ប្រភពពីប្រជាពលរដ្ឋមូលដ្ឋានបានអោយដឹងថានៅនៅខេត្តកំពង់ធំ នៅខាងត្បូងវត្តចំបក់បញ្ញា ភូមិចំបក់បញ្ញា ឃុំបន្ទា យស្ទោងលើ ស្រុកស្ទោងមានល្បែងសុីសង ជល់មាន់ អាប៉ោង លេ ងបានដោយរលូន គេមិនឃើញមាន សមត្ថកិច្ចជំនាញ ទៅធ្វើការបង្ក្រាបសង្វៀនជល់មាន់នោះឡេីយ ប្រភពប្រជាពលរដ្ឋដែលរស់ នៅជិតនោះថាសង្វៀនជល់មាន់ អាប៉ោង បៀមួយកន្លែងនេះគឺលេងឡើងដុះស្លែប្រភពដដែលបានបន្ដទៀតថា ជារៀងរាល់ថ្ងៃគឺ មានក្រុមអ្នកញៀនល្បែងជាច្រើននាក់ បានទៅលេងល្បែងនៅទីនោះ ។
ប្រភពពីមន្ត្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឱ្យដឹងដែរថា សង្វៀនជល់មាន់នេះ ជារបស់លោក ខឿន ហើយមានទាំងមេប៉ូ លីស ធំៗ នៅក្រោយទៀតផង ពលរដ្ឋជាច្រើនគ្រួសារបានធ្វើការប្ដឹងទៅមន្ត្រីមូលដ្ឋានដែរ តែមន្ត្រីមូលដ្ឋានធ្វើមិនដឹងមិនលឺ អ្វីសោះ ឡើយ ហើយបណ្ដោយអោយក្រុមញៀនល្បែងទាំងនោះ លេងតាម តែអំពើចិត្ត។
ប្រជាពលរដ្ឋ ដែលរស់នៅភូមិខាងលើ សូមអំពាវនាវនិងសូមស្នើសុំដល់ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តមេត្តាចាត់វិ ធានការ ស៊ើបអង្កេត ឲ្យមានសភាពស៊ីជម្រៅខណៈពេលដែលមន្ត្រីមូលដ្ឋាន មួយចំនួនកំពុង តែមានភាពស្ងប់ស្ងាត់ ពុំមានចំណាត់ការ អ្វីទាល់តែសោះ?៕
ពាក់ព័ន្ធជាមួយនឹងបទល្មើសល្បែងស៊ីសងខាងលើយើងមិនអាចសុំការបំភ្លឺអធិការដ្ថាននគរបាលស្រុកបានឡើយដោយសារពុំមានលេខទូរស័ព្ទ ឣង្គភាពយើងខ្ញុំរង់ចាំទទួលការបកស្រាយរៀងរាល់ម៉ោងធ្វើការតាមរយៈទូរសព្ទលេខ 068 333 996 086 99 55 96
0 Reviews:
Post a Comment