មណ្ឌលគីរី: នៅថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០២២ វេលាម៉ោង១៨ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងនាយក ដ្ឋាន នគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បានស្រាវជ្រាវស៊េីបអង្គេតករណីឃាតកម្ម សម្លាប់មនុស្សចំនួន៥ នាក់និងរបួសធ្ងន់០ ១ នាក់កាលពីថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២២ វេលាម៉ោង១៣ និង ៣០ នាទីនៅចំណុចស្រែចោទភូមិមេប៉ៃឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្ត មណ្ឌលគិរី ។
សេដ្ឋកិច្ចបានដឹងថាក្នុងកិច្ចប្រតិបត្តិការនេះយេីងបានឃាត់ខ្លួនជនសង្ស័យចំនួន០៦ នាក់ក្នុងនោះជនដៃដល់មានចំនួន០៤ នាក់ និងអ្នកបញ្ជាញុះញង់អោយសម្លាប់ចំនួន០២ នាក់ រួមមាន
១-ធី ម្ពៀត ហៅព្សឹត ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិព្នង ជាមក្លោងផ្តេីមគំនិត
២-រឹម ធា ភេទប្រុស អាយុ ២៧ ឆ្នាំជនជាតិ ខ្មែរ (សហចារី)
៣-នឹម ខ្លាខឹន ភេទប្រុស អាយុ១៨ ឆ្នាំជនជាតិខ្មែរ (សហចារី)
៤-ធី ព្យឹតភេទប្រុស អាយុ១៤ ឆ្នាំ ជនជាតិព្នង (សហចារី)
៥-ក្លឹង ចន្ធី ភេទប្រុស អាយុ៤០ ឆ្នាំ
ជនជាតិ ព្នង (បញ្ជាអោយសម្លាប់)
៦-នួន វណ្ណា ភេទប្រុស អាយុ៥៤ ឆ្នាំ ជនជាតិខ្មែរ (បញ្ជាអោយសម្លាប់)
ជនសង្ស័យទាំង០៦ នាក់ស្នាក់នៅភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ជនសង្ស័យបានចម្លេីយសារភាពថា មូលហេតុដែលសម្លាប់ជនរ ងគ្រោះទាំង៥ នាក់ និងរងរបួស០១ នាក់ដោយសាគំនុំចោទប្រកា ន់គ្រួសារជនរងគ្រោះជា អាបធ្មប់ ។
បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ ត្រូវបានឃាត់ខ្លួនដេីម្បីកសាង សំ ណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕
0 Reviews:
Post a Comment