Sunday, February 6, 2022

ហេតុអីក៏គិតខ្លីបែបនេះប្អូនប្រុស ជំពាក់លុយគេត្រឹម១ម៉ឺនដុល្លារសោះ ជិះម៉ូតូទៅលោ តទឹកសម្លា..ប់ខ្លួនចោ.លប្រពន្ធ កូន

អ្នកទស្សនា: Views

កំពង់ចាម ៖ បុរសម្នាក់មានវិបត្តិដោយសារជំពាក់លុយគេច្រើនពេកបានជិះម៉ូតូឡើងស្ពានលោ.តទឹកសម្លា..ប់ខ្លួនដោយបន្សល់ទុកត្រឹមពាក្យសុំទោ.សប្រពន្ធកូន នឹង ឪពុកម្តាយ។


ហេតុការណ៍បុរសម្នាក់លោ.តទឹកសម្លា.ប់ខ្លួននេះបានកើតឡើងកាល ម៉ោង០៤ និង ៣០ នាទីទៀបភ្លថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើស្ពានគីហ្សូណា ចំណុចចន្លោះបង្គោលទី០៩ និង ទី១០ ក្រុងកំពង់ចាម។


បន្ទាប់ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីប្រទះឃើញម៉ូតូ និងស្បែកជើងនៅលើស្ពានគីហ្សូណា សង្ស័យមានមនុស្សលោ.តទឹកស.ម្លា.ប់ខ្លួន ពីលើស្ពានគីហ្សូណា នៅត្រង់ចំណុចចន្លោះបង្គោលទី០៩ និង ទី១០ ។


ក្រោយពីបានទទួលព័ត៌មានភ្លាម លោកវរសេនីយ៍ឯក អ៉ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ សហការជាមួយកម្លាំងគោលដៅ យាមស្ពានគីហ្សូណា បានទៅដល់ចំណុចកើតហេតុខាងលើ សមត្ថកិច្ចបានឃើញមាន បន្សល់ទុកម៉ូតូ ១ គ្រឿង ម៉ាកហុងដាអឹមអេសអុិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CW- 3930 ស្បែកជើងចំនួន ១គូ និង កាបូបលុយចំនួន ១ ពណ៌ត្នោត ។


កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានត្រួតពិនិត្យ ក្នុងកាបូប លុយ មានបន្សល់ទុកសម្ភារៈមួយចំនួនដូចជា ៖ -អត្តសញ្ញាណប័ណ្ណ ១ សន្លឹក ឈ្មោះ ឆេង សុឃាង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងសង្កែ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្ត កំពង់ចា ម។ –ប័ណ្ណសម្គាល់យានយន្ត ( ម៉ូតូ) ស្លាកលេខ ភ្នំពេញ 1BL-6134 កាតធនាគាវីង ១ សន្លឹក -លិខិតសុំទោស ១ សន្លឹក ប្រាក់ចំនួន ៣២,៧០០រៀល។


នៅក្នុងលិខិតដែល បុរសរូបនោះ បានសរសេរៀបរាប់ពីទុ.ក្ខសោក និងសុំទោ..សដល់ប្រពន្ធកូន ឪពុកម្តាយ ដោយសារតែខ្លួនបានជំពាក់លុយគេច្រើនពេក រហូតជាង១ម៉ឺនដុល្លារ ទើបសម្រេចបញ្ច. ប់ជីវិតបែបនេះតែម្តង។


បន្ទាប់ពីកើតហេតុសម្ភារៈរបស់បុរសគិតខ្លីរូបនេះ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ និងទំនាក់ទំនងទៅមូលដ្ឋានស្រុក ដើម្បីស្រាវជ្រាវ រកសាច់ញាតិមកទទួ លយកសម្ភារៈវិញ ៕




0 Reviews:

Post a Comment