នំពេញ៖ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់អណ្តែតទឹ កទន្លេសាបមានលក្ខណៈហើមស្អុយទៅហើយ បន្ទាប់ពីបាត់ខ្លួន អស់រយៈពេល៣យប់ ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅម៉ោងប្រមាណជា ១០ ព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២២នេះ នៅចំណុចច្រាំងទន្លេសា បស្ថិតនៅក្រុមទី៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពបុរសរូបនោះ ត្រូវបានក្រុមគ្រួសារឲ្យដឹងថា ឈ្មោះ បូ ណារិទ្ធអាយុ ៣៩ឆ្នាំ ស្នាក់នៅផ្ទះ លេខ ៩៤H ផ្លូវផ្សារឆេរកូ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា សពបុរសនោះបានអណ្តែតរសាត់តាមខ្យល់ មកទើរនឹងកំប្លោកនៅច្រាំងទន្លេ ហើយត្រូវបានប្រជាព លរដ្ឋ រស់នៅតាមដងទន្លេ ប្រទះឃើញ ក៏បានរាយការណ៍ ប្រាប់នគរបាលមូលដ្ឋាន ស្រង់យកទៅដាក់លើច្រាំងដើម្បីត្រួតពិនិត្យ ។
បើតាមស្រ្តីឈ្មោះ ទន់ សុផាន់ណា អាយុ៣៣ឆ្នាំ ជាកម្មការីនីកាត់ ដេរត្រូវជាប្រពន្ធបានឲ្យដឹងថា ប្តីរបស់គាត់មានជំងឺប្រចាំកាយ ហើ យបានចេញពីផ្ទះ កាលពីម៉ោងប្រមាណជា ៧យប់ថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ ២០២២ មិនដឹងទៅណានោះទេ ។បន្ទាប់ពីបាត់ខ្លួន ព្រឹកឡើងគាត់ក៏បានទៅរាយការណ៍ប្រាប់នគរបាលមូលដ្ឋាន ផងដែរ ។លុះរំលង់បាន៣យប់ ស្រាប់តែគាត់ទទួលដំណឹងថា មានសពអ ណ្តែតទឹកក៍បានមកមើល ទើបដឹងថា ជាសពប្តីរបស់គាត់។
តាមការត្រួតពិនិត្យរបស់នគរបាលជំនាញ បានឲ្យដឹងថា សពបានស្លា.ប់ដោយសារតែលង់ទឹក ។ទោះបីជាយ៉ាងណា គេពុំដឹងថា បុរ សរូបនោះលោតទឹកសម្លា.ប់ខ្លួន ឬក៏រអិលធ្លាក់ទឹកស្លា.ប់នោះ។សពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តឧត្តរាវតី នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ៕
0 Reviews:
Post a Comment