Thursday, February 3, 2022

ប្រទះឃើញទីតាំងស្តុកឈើដ៏ធំនៅកោះញែក ប្រភពពីមន្ត្រី អ.ហ.ម្ចាស់ឈើទុកធ្វើរោងគោ.

អ្នកទស្សនា: Views

ខេត្តមណ្ឌលគិរី : យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ជំនួញឈើចេញពីស្រុកកោះញែក នៃខេត្តមណ្ឌលគិរី ឆ្លងកាត់ស្រុកលំផាត់ ខេត្តរតនគិរី ឆ្ពោះទៅលក់ឆ្លងដែនចូលប្រទេស វៀ តណាម បើគិតត្រឹមថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២២នេះ មានរយ: ពេលជិតមួយខែមកហើយ.!


ក្រោយទទួលបានដំណឹងខាងលើទើបក្រុមការងារ អ្នកសារព័ត៌ មានយើង បានចុះបេសកកម្មស្រាវជ្រាវ ក្នុងបុព្វហេតុសារព័ត៌មាន អស់រយ:ជាយូរហើយស្រាប់តែ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២២ ក៏ប្រទះឃើញទីតាំងស្តុកឈើមួយកន្លែងនៅចំណុច អូព្រាល ស្ថិតក្នុងភូមិថុងប៉ុង ឃុំរយ៉ ស្រុកកញែក ខេត្តមណ្ឌលគិរី រួមដោយមានគ្រឿងចក្រអេស្កាវ៉ាទ័រ និងប៊ុល កំពុងឈូសឆាយដីព្រៃផងដែរ ។

ដោយគេសង្ស័យថា ម្ចាស់ទីតាំងស្តុកឈើមានតួនាទីជាមន្ត្រីកងរាងអាវធហត្ថខេត្តមណ្ឌលគិរី ទើបមិនមានមន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ធណាមួយក្នុងស្រុកកោះញែកហ៊ានអើពើចុះបង្ក្រាប ដោយនិយាយថា ឈើទាំងអស់នោះគឺទុកធ្វើរោងគោប៉ុណ្ណោះ ។

តែប្រភពផ្សេងទៀតអះអាងថា ឈើទាងនេះកាប់ដឹកជញ្ជូន ជំនួញតាមរយ:រថយន្តយីឌុប លក់ឆ្លងដែនទៅប្រទេសវៀតណាមទៅវិ ញ។




0 Reviews:

Post a Comment