Friday, February 4, 2022

ស្រ្តីដែលជួបវិបត្តិផ្លូវចិត្តប្ដីមិនទទួលខុសត្រូវលើកូនហើយប្រើហិង្សាលើកូនតូចអាយុ៣ខែត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យាថ្ងៃក្រោយកុំធ្វើទង្វើបែបនេះដាក់កូនទៀតនិងបញ្ជូនទារកតូចឲ្យទៅអង្គការយកទៅចិញ្ចឹមបណ្ដុះអាសន្នសិនព្រោះម្ដាយកំពុងតែវីវក់និងរឿងខូចចិត្ត..

អ្នកទស្សនា: Views

ភ្នំពេញ : នៅថ្ងៃទី៤ ខែកុម្ភៈ​ ឆ្នាំ២០២២នេះ កម្លាំងកម្លាំងនគរ បាលខណ្ឌមានជ័យ​ ដឹកនាំដោយរសេនីយ៍ទោ ឃុន​ រតនា​ អធិ ការរង​ខណ្ឌ និងលោកវរសេនីយ៍ត្រី ឃុន ឡេង​ នាយប៉ុស្តិ៍បឹងទំពុនទី២​ បានចុះអញ្ចេីញស្ត្រីជាម្ដាយចិត្តអប្រិយវាយធ្វើបាបកូនតូចឣាយុ៣ខែ មកសាកសួរនាំដេីម្បីចាត់ការតាមនិតីវិធី តែដោយមានការ​សំណូមពរ​ពីម្ចាស់ផ្ទះ​ និងប្រជាពលរដ្ឋរស់នៅជិតខាង​ ស្នេីរសុំឲ្យស្ត្រីជាម្ដាយរូបនេះនៅក្រៅឃុំ ព្រោះជាកំហុសលេីកទី១ ដែលរូបនាង​ប្រព្រឹត្តនៅពេលផឹកស្រាស្រវឹង នឹកឃេីញរឿងប្ដីមិនទទួលខុសត្រូវលេីកូន និងបញ្ហាសតិអារម្មណ៍ បាក់ទឹកចិត្តក្រោយសម្រាលរួច ដែលស្រ្តីភាគច្រើនងាយនឹងជួបប្រទះ ។ 


ដោយឯកភាពសមត្ថកិច្ចសង្កាត់បឹងទំពុនទី២, និងការិយាល័យសង្គមកិច្ចខណ្ឌមានជ័យ​ មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ និងដោយមានការ យោគយល់​​អធ្យាស្រ័យពីសំណាក់លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ បានអនុញាតិឲ្យធ្វេីកិច្ចសន្យាអប់រំណែនាំស្ត្រីជាម្ដាយរូបនេះ ​តាម​សំណូមពររបស់ប្រជាពលរដ្ឋដែលរស់នៅជិតខាង​ខាងលេី​ ឲ្យ​ឈប់​ប្រព្រឹត្តិអំពេីហិង្សាបែបនេះដាក់កូនតទៅទៀត​ ចំណែកកូនត្រូវបានប្រគល់ឲ្យខាងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ​យកទៅបិបាច់ថែរក្សា។











0 Reviews:

Post a Comment