ក្រុងតាខ្មៅ: ៖ ជំនឿទៅយកអំពៅខ្មៅពីព្រះវិហារចិនលោកតាធំ(ប៉ោសែ)ក្រុងតាខ្មៅនៅតែបន្តប្រណិបតន៍ដោយប្រជាជនខ្មែរសែ ស្រ ឡាយចិននិងវៀតណាមអស់រយៈពេលច្រើនឆ្នាំមកហើយ។
នាយប់ថ្ងៃទី០១ខែមករា ឆ្នាំ២០២២ដែលត្រូវនឹងថ្ងៃទីមួយនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិននៅវិហារធំលោកតាចិនក្រុងតាខ្មៅពោរពេញទៅដោយមនុស្សម្នាអ៊ូអរមកកាន់ទីនោះក្នុងបំណងអុជធូបបន់ស្រន់សុំសេចក្ដីសុខសេចក្ដីចម្រើននិងទ្រព្យសម្បត្តិហូរហៀរ។
ទន្ទឹមនឹងនោះដែរអ្នកមានជំនឿលើវត្ថុស័ក្ដិសិទ្ធក៏មិនភ្លេចដែរនូវការជាវអំពៅខ្មៅដើម្បីនាំលាភសំណាងដល់ក្រុមគ្រួសារនិងប ណ្ដេ ញគ្រោះចង្រៃចេញពីផ្ទះសម្បែង។
យោងតាមអ្នកស្នងរូបនៅវិហារចិនអ្នកអាចយកទៅដាក់នៅផ្ទះដើម្បីនាំលាភនិងយកទៅដាំទឹកផឹកដែលគេជឿថាអាចព្យាបាលជំងឺ១០០មុខក្រោយពេលសែនហើយបាន៣ថ្ងៃ។
ដូច្នេះហើយទើបក្រោយអ្នកដែលចាកចេញពីព្រះវិហារធំក្រុងតាខ្មៅម្នាក់ៗមិនភ្លេចឡើយដោយនាំយកនូវដើមអំពៅមូលៗថ្លោសស្លឹកវែងៗចងភ្ជាប់នឹងដំបូលរថយន្តត្រឡប់ទៅកាន់គេហដ្ឋានរៀងៗខ្លួន ។
សូមជម្រាបថា នៅទីតាំងវិហារចិនក្រុងតាខ្មៅនេះតែងតែមានព្រឹត្តិការណ៍បែបនេះជារៀងរាល់ឆ្នាំហើយមនុស្សមកសែនព្រេនមានច្រើនកុះករ២៤ម៉ោងលើ២៤ម៉ោងតែម្ដងពិសេសគឺចង្អៀតនាពេលយប់៕
0 Reviews:
Post a Comment