Tuesday, January 25, 2022

គម្រោងស្ថាបនាស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីកោះពេជ្រ ទៅគម្រោងអភិវឌ្ឍន៍កោះនរាបានលេចចេញរូបរាងបណ្តើរៗហើយ

អ្នកទស្សនា: Views

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន OCIC បានបង្ហាញអំពីលក្ខណៈបច្ចេកទេសនៃគម្រោងស្ថាបនាស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីកោះពេជ្រ ទៅគម្រោងអភិវឌ្ឍន៍កោះនរាគឺតួស្ពានបេតុងខ្សែកាប និងផ្លូវតភ្ជាប់ក្បាលស្ពាន មានប្រវែងសរុប ៨២៤ម៉ែត្រ ក្នុងនោះ៖

* ទទឹងស្ពាន មានទំហំ ២៤.៥ម៉ែត្រ

* បណ្តោយស្ពានបេតុង មានប្រវែង ៤៨៣ម៉ែត្រ (សសរស្ពានមានគំលាត ២០ម៉ែត្រ+២១ម៉ែត្រ +១០៨ម៉ែត្រ +១០៨ម៉ែត្រ +១០៨ម៉ែត្រ +២៣ម៉ែត្រ +២៣ម៉ែត្រ)

* ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងទីក្រុងកោះពេជ្រ មានប្រវែង ២៤៩ម៉ែត្រ

* ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងគម្រោងកោះនរា មានប្រវែង ៩២ម៉ែត្រ

* ទទឹងតភ្ជាប់ក្បាលស្ពានសរុបទាំងផ្លូវស្របក្បាលតួស្ពាន មានទំហំ ២១.៥០ម៉ែត្រ

* ទទឹងតភ្ជាប់ក្បាលស្ពាន សម្រាប់តែស្ពានមេ មានទំហំ ២៤.៥០ម៉ែត្រ

* គន្លងផ្លូវសម្រាប់រថយន្ត មានទំហំ ៣.២៥ម៉ែត្រ មាន ២គន្លងទៅ និង ២គន្លងមក

* គន្លងផ្លូវសម្រាប់ទោចក្រយានយន្ត មានទំហំ ២.៥០ម៉ែត្រ មាន ១គន្លងទៅ និង ១គន្លងមក

* គន្លងចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើជើង មានទំហំ ១.២៥ម៉ែត្រ សងខាង

* ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រក្នុងមួយម៉ោង

* ជម្រាលទទឹងស្ពាន ២ភាគរយ

* សសរសម្រាប់ព្យួរខ្សែកាប មានកម្ពស់ ៦០ម៉ែត្រ គិតចាប់ពីផ្ទៃតួស្ពានទៅលើអាកាស

* សសរស្ពានសម្រាប់ព្យួរខ្សែកាបសរុបចំនួន ២ ក្នុងនោះសសរស្ពាននីមួយៗប្រើប្រាស់គ្រិះខួងចំនួន ១៨ដើម អង្កត់ផ្ចិតទំហំ ២ម៉ែត្រ

* ប្រវែងគ្រិះខួង មានអង្កត់ផ្ចិតទំហំ ២ម៉ែត្រ សសរស្ពានទី១ មានជម្រៅ ៥៩.៤០ម៉ែត្រ និងសសរស្ពានទី២ មានជម្រៅ ៧៣.៤០ម៉ែត្រ


* ផ្នែកខាងកោះពេជ្រ មានសសរស្ពាន ៣

– សសរក្បាលស្ពានទី១ មានគ្រិះខួង អង្កត់ផ្ចិត ១.២០ម៉ែត្រ គុណនឹង ៨ដើម ប្រវែង ៣០.៩០ម៉ែត្រ

– សសរក្បាលស្ពានទី២ មានគ្រិះខួង អង្កត់ផ្ចិត ១.២០ម៉ែត្រ គុណនឹង ៨ដើម ប្រវែង ៣១.៤០ម៉ែត្រ

– សសរក្បាលស្ពានទី៣ មានគ្រិះខួង អង្កត់ផ្ចិត ១.៥០ម៉ែត្រ គុណនឹង ១០ដើម ប្រវែង ៤៣.៥០ម៉ែត្រ


* ផ្នែកខាងគម្រោងកោះនរា មានសសរស្ពាន ៣

– សសរក្បាលស្ពានទី១ មានគ្រិះខួង អង្កត់ផ្ចិត ១.២០ម៉ែត្រ គុណនឹង ៨ដើម ប្រវែង ៤១.១០ម៉ែត្រ

– សសរក្បាលស្ពានទី២ មានគ្រិះខួង អង្កត់ផ្ចិត ១.២០ម៉ែត្រ គុណនឹង ៨ដើម ប្រវែង ៤៧.០០ម៉ែត្រ

– សសរក្បាលស្ពានទី៣ មានគ្រិះខួង អង្កត់ផ្ចិត ១.៥០ម៉ែត្រ គុណនឹង ១០ដើម ប្រវែង ៤៧.២០ម៉ែត្រ

* ជើងតាងស្ពាន មានទំហំអតិបរិមា ២៤.៣ គុណនឹង ១៧.៧ម៉ែត្រ កម្រាស់ ៤.៥០ម៉ែត្រ

* កម្ពស់អតិបរិមានាវាឆ្លងកាត់ក្រោមស្ពាន មានកម្ពស់ ៨ម៉ែត្រ (កម្រិតទឹកនៅរដូវវស្សាខ្ពស់បំផុត)

* កម្ពស់អតិបរិមានាវាឆ្លងកាត់ក្រោមស្ពាន មានកម្ពស់ ១៨ម៉ែត្រ (កម្រិតទឹកនៅរដូវប្រាំងទាបបំផុត)

* គម្លាតពីសសរស្ពានខ្សែកាប មានប្រវែង ១៨០ម៉ែត្រ

* សសរស្ពានខ្សែកាបនីមួយៗ មានខ្សែកាបចំនួនមួយជួរ ១៦ដើមសងខាង ដោយក្នុង១ដើម មានភ្ជាប់ខ្សែកាបតូចៗ ពី ២៧ ទៅ ៣១ដើម ដែលមានអង្កត់ផ្ចិត ១៥.២មីលីម៉ែត្រ

* សសរស្ពានខ្សែកាបទាំង ២ដើម មានឆ្លាកចំលាក់ក្បាច់ខ្មែរជាពិសេស

* មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ

* រៀបចំបណ្តាយលូអមសងខាងផ្លូវក្បាលស្ពាន

* ដាក់ស្លាកសញ្ញាចរាចរ និងលាបគំនូសចរាចរ។


អំពីព័ត៌មានគម្រោងស្ពានបេតុងខ្សែកាបកោះនរា៖

* គម្រោង៖ សាងសង់ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីកោះពេជ្រ ទីគម្រោងកោះនរា

* ទីតាំងស្ពាន៖ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

* ម្ចាស់គម្រោង៖ រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ

* ថវិកាសាងសង់៖ ៣៨,០០០,០០០ដុល្លាអាមេរិក

* ក្រុមហ៊ុនសាងសង់៖ ក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC)

* បណ្តោយស្ពាន៖ ៨២៤ម៉ែត្រ

* ទទឹងស្ពាន៖ ២៤.៥០ម៉ែត្រ

* បណ្តោយស្ពានបេតុង៖ ៤៨៣ម៉ែត្រ

* ផ្លូវគល់ស្ពានសងខាង៖ ៣៤១ម៉ែត្រ (បេតុងអារមេ)

* រយៈពេលសាងសង់៖ ៣៥ខែ។

សូមជម្រាបថា ក្រៅពីកសាងស្ពានភ្ជាប់ពីកោះពេជ្រទៅកោះនរា ក្រុមហ៊ុន OCIC ក៏បានបង្ហាញគម្រោង ស្ពានបេតុងភ្ជាប់ពីគម្រោងកោះនរា ទៅកាន់ផ្លូវជាតិលេខ១ផងដែរ ដែលគម្រោងនេះ រួមមាន៖

* ទីតាំងស្ពាន៖ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

* ថវិកាសាងសង់៖ ១,៦០៦,៣៥៣ដុល្លាអាមេរិក

* ក្រុមហ៊ុនសាងសង់៖ ក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC)

* បណ្តោយស្ពាន៖ ៦០ម៉ែត្រ

* ទទឹងស្ពាន៖ ២១ម៉ែត្រ

* បណ្តោយស្ពានបេតុង៖ ៤៥ម៉ែត្រ

* ផ្លូវគល់ស្ពានសងខាង៖ ១៥ម៉ែត្រ (បេតុងអារមេ)

* រយៈពេលសាងសង់៖ ១២ខែ៕
















0 Reviews:

Post a Comment