ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់អគ្គិភ័យមួយ បានឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើងឆេះផ្ទះប្រជាពលរដ្ឋមួយល្វែងទាំងព្រឹក ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍បានទាន់ពេលវេលា។ ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៥០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្ទះល្វែងលក់បាយគុយទាវ ដែលមានផ្លាកយីហោ (ឆ្ងាញ់ជាប់ចិត្ត) ស្ថិយនៅតាមបណ្តោយផ្លូវបេតុងលេខ២៧P ក្នុងសង្តាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ម្ចាស់ទីតាំងមានឈ្មោះ : ចំរើនរាជ្ស កញ្ញា ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរលកដូរ ស្នាក់នៅទីតាំងកន្លែងកើតហេតុខាងលើ។
តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់ បាននៅអង្គុយលក់ដូរតាមធម្មតាដូចរាល់ថ្ងៃ កំពុងតែអង្គុយលក់នៅជាន់ខាងក្រោមសុខៗ ក៏ស្រាប់តែមានក្លិនឈ្ងៀមផ្សែងភ្លើងហុយចេញមកពីខាងលើផ្ទះរបស់គាត់នៅជាន់ទី១ ដោយសង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីទុស្សខ្សែរភ្លើងឆាបឆេះឡើង ទើបបង្កឱ្យមានការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរខាង និងបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យមើលជាក់ស្តែង។ រួចភ្លាមៗនោះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានធ្វើការទំនាក់ទំនងទៅខាងកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គិភ័យ ដើម្បីចេញរថយន្តចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យរលត់ទៅវិញភ្លាមៗទាន់ពេលវេលាផងដែរ។ ក្នុងករណីគ្រោះថ្នាក់អគ្គិភ័យនេះ មិនបណ្ដាលឱ្យមានមនុស្សរងរបួស ឬ ក៏ឆាបឆេះរាលដាលទៅដល់ផ្ទះអ្នកជិតខាងនោះទេ។ ដោយគ្រាន់តែឆេះខូចខាតប្រភេទសំណង់ថ្ម ទំហំ៤ ម៉ែត្រ គុណ ១៥ម៉ែត្រ សម្ភារៈឆេះដំបូលជ័រគ្របម៉ូតូអស់មួយចំនួន។
សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ កម្លាំងនគរបាលបង្ការ និងពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបទាំងអស់ចំនួ ន០៧គ្រឿង ប្រើប្រាស់ទឹកអស់១២ម៉ែត្រគូប ដោយប្រើរយៈពេល២០នាទី ដើម្បីធ្វើការបាញ់ទឹកពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរ៕
0 Reviews:
Post a Comment