Tuesday, December 28, 2021

ត្រៀមបញ្ជូនបុរសម្នាក់ទៅតុលាការពីបទវាយឪពុកឱ្យស្លាប់

អ្នកទស្សនា: Views

ស្វាយរៀង ៖ សមត្ថកិច្ចនគរបាលបានត្រៀមបញ្ជូនបុរសម្នាក់ពីបទខឹងឪពុកស្ដីបន្ទោសកុំឱ្យសេពគ្រឿ ងញៀនក៏ទាញដុំថ្មវាយក្បាលឪពុកឱ្យស្លាប់ទៅតុលាការ។

មន្ត្រីនគរបាលបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅភូមិអង្គសាលា ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងកាលពីព្រលប់ថ្ងៃទី២៦ខែធ្នូ។ជនសង្ស័យឈ្មោះប្រាក់ ចិត្ត អាយុ៣០ឆ្នាំ ។ចំណែកបុរសជាឪពុកដែលស្លាប់ឈ្មោះប្រាក់ ទិត អាយុ ៥៤ ឆ្នាំ រស់នៅភូមិឃុំខាងលើ ។

មុនកើតហេតុគេឮសំឡេងឪពុកនិងកូនមានជម្លោះពាក្យសម្តីយ៉ាងខ្លាំងដោយឃើញកូនសេពគ្រឿង ញៀនទើបឪពុកស្ដីបន្ទោស។ពេលនោះជនសង្ស័ យខឹងក៏ស្ទុះទាញបានដុំថ្មមកវាយត្រូវចំក្បាលជាច្រើនដុំថ្មបណ្ដាលឱ្យឪពុកស្លាប់តែម្ដង។

ក្រោយមកជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួននិងរៀបចំសំណុំរឿងត្រៀមបញ្ជូន ទៅតុលាការចាត់ការតាមនីតិវិធី៕





0 Reviews:

Post a Comment