ភ្នំពេញ : នាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្រុកចូលសម្បុកក្រុម ចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន 5ដើម(វែង១ដើម ខ្លី៤ដើម)។ អាវុធហត្ថភ្នំពេញកំពុងបន្តនិតិវិធីលើមនុស្សពាក់ព័ន្ធ ក្នុងចំណោមមនុស្សដែលឃាត់ខ្លួនចំនួន១២នាក់(ប្រុស៩នាក់ស្រី៣នា ក់)។
និងបាន ចា ប់ ឃា ត់ ខ្លួនលោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោកដែលអាចជាប់ពាក់ព័ន្ធករណីជាមួយក្រុមចោរប្លន់អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ានសៀវ ម៉ី ដែលបង្កឱ្យមានការភ្ញាក់ផ្អើលទូទាំងប្រទេស។នៅក្នុងការបង្រ្កាបនេះកម្លាំង អា វុ ធ ហ ត្ថ រាជធានីភ្នំពេ ញ ដកហូតបាននៅ អា វុ ធ វែងខ្លីចំនួន៥ដើម (វែង ១ដើម ខ្លី៤ដើម) និងគ្រឿងអលង្ការមួយចំនួន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេ ញ។បានបញ្ជាក់ឱ្យដឹងថា តាមរយៈការសួរចម្លើ យ ជនសង្ស័យ ដែល ជាអ្នកនយោបាយ បានសារ ភាពឱ្យដឹងថាខ្លួនជាអ្នកបញ្ជាផ្ទាល់ ទៅប្ល ន់ផ្ទាល់ គ្រាន់ តែនៅក្នុងឡាន មិនចូលទៅក្នុងផ្ទះហើយចម្លើយបន្ថែមគឺរូបគេបានឆ្លើយថា មូ ល ហេ តុ ឈា ន ដ ល់ការ ប្ល .ន់ នេះ «ដោយសារតែស្អប់មនុស្សសម្ញែងទ្រព្យ»។
តាមចម្លេីយរបស់ជនរងគ្រោះសម្ភារៈដែលបានបាត់បង់រួមមានខ្សែកពេជ្រធំ ចំនួន៣ខ្សែ និងគ្រឿង អល័ង្កា (ពេជ្រ) មួយចំនួនទៀត យោងទៅលើ វិក័ យបត្រ ទិញ-លក់ គិតជាទឹកប្រាក់សរុបប្រហែលជា ១.៦ ទៅ ១.៩ លានដុល្លាអាមេរិច និងទូរស័ព្ទដៃម៉ាក I phone ចំនួន ២គ្រឿងផងដែរ ។
បច្ចុប្បន្នជនសង្ស័យទាំងអស់ខាងកម្លាំងសមត្ថកិច្ចកំពុងធ្វើការសាកសួរបន្ថែមដើម្បីក៏សាងសំណុំរឿងបញ្ជួនទៅតុលាការ។
0 Reviews:
Post a Comment