Saturday, December 18, 2021

បញ្ជូនមនុស្សចំនួន៩នាក់ទៅតុលាការពាកព័ន្ធករណីវាយប្លន់យកម៉ូតូ

អ្នកទស្សនា: Views

ភ្នំពេញ៖កម្លាំងនគរបាលកាលពីយប់ថ្ងៃទី១៦ ខែធ្នូឆ្នាំបានចាប់ក្រុមជនសង្ស័យ៩នាក់បន្ទាប់វាយប្លន់យកម៉ូតូពីប្តីនិងប្រពន្ធបានសម្រេចនិងត្រៀមបញ្ជូនទៅតុលាការ។

មន្ត្រីនគរបាលបានឱ្យដឹងថា ក្រោយមានអំពើវាយប្លន់យកម៉ូតួសមត្ថកិច្ចបានចុះស្រាវជ្រាវចាប់ជនសង្ស័យប្រុសស្រី៩នាក់ជាបន្តបន្ទាប់ដោយមានស្រីម្នាក់នៅក្បែរវត្តពោធិ៍វ័ន សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែន ។ជនសង្ស័យ៩នាក់នោះមានអា យុពី១៧ដល់២៩ឆ្នាំ។ពួកគេរស់នៅខណ្ឌពោធិ៍សែនជ័យ ។

គួរបញ្ជាក់ថា កាលពីរំលងអធ្រាត្រចូលថ្ងៃទី១៥ ខែធ្នូមានជនសង្ស័យមួយក្រុមបានវាយប្លន់យកម៉ូតូប្តីប្រពន្ធកំពុងជិះឌុបគ្នាចេញពីធ្វើកានៅម្តុំភូមិចាក់ជ្រូក ខណ្ឌពោធិ៍សែនជ័យហើយជិះចេញទៅបាត់។

បន្ទាប់ពីមកកម្លាំងអន្តរាគមន៍បានស្រាវជ្រាវឈានដល់ការចាប់ខ្លួនជាបន្តបន្ទាប់។បច្ចុប្បន្នជនសង្ស័យទាំង៩នាក់ត្រូវកម្លាំងនគរបាលនាំទៅកាន់អធិការដ្ឋានកសាងសំណុំរឿងដើម្បីត្រៀមបញ្ជូនទៅតុ លាការ៕









0 Reviews:

Post a Comment