Wednesday, August 20, 2025

ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញបើកដំណើរការនៅឃុំទន្លូង ស្រុកមេមត់ យ៉ាងស្ងៀមស្ងាត់..

អ្នកទស្សនា: Views

 




ខេត្តត្បូងឃ្មុំ  ថ្មីៗអង្គភាពសារព័ត៌មានយើងបានទទួលរូបភាពខ្លះពីការដំណើរការបើកឲ្យលេង ល្បែងស៊ីសងតាមប្រព័ន្ធ online មួយកន្លែងស្ថិតនៅក្នុងភូមិក្តុលផ្សារ  ឃុំទន្លូង  ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
 នេះបញ្ជាក់ឲ្យ ឃើញថា ល្បែងស៊ីសងតាមអនឡាញ នៅក្នុងខេត្តត្បូងឃ្មុំ នៅតែបន្តកើតមានជាធម្មតា បើទោះបីជាក្រសួងមហាផ្ទៃបានហាមប្រាមយ៉ាងតឹងរឹងក៏ដោយ។


ប្រភពបានរាយការណ៍ថា ល្បែងអនឡាញកំពុងដំណើរការលួចលាក់បើកប្រឆាំងទៅនឹងបទបញ្ជារបស់រាជ រដ្ឋាភិបាលពួកថៅកែល្បែងស៊ីសងដែលនៅតែផ្គើន នេះបញ្ជាក់ឲ្យឃើញថាអាជ្ញាធរស្រុក មេមត់នៅ តែបណ្តែតបណ្ដោយឲ្យមានល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ យ៉ាងសកម្មដដែល។


យោងតាមប្រភពព័ត៌មានច្បាស់ការបានបញ្ជាក់ឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអន ឡាញ ១ទីតាំងនេះ បើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូល ដ្ឋាន ហាក់រក្សាភាពស្ងៀមស្ងាត់។


មជ្ឈដ្ឋានខាងក្រៅ! និងពលរដ្ឋក្នុងមូលដ្ឋានរិះគន់ចំៗទៅលើអា ជ្ញាធរនិងសមត្ថកិច្ច ស្រុកមេមត់ ថាហាក់បណ្ដែតបណ្ដោយនិងព្រងើយកន្តើយមិនបង្ក្រាបចំពោះទីតាំងបនល្បែងខាងលើ បណ្តោយឲ្យបើកដំណើរការបានយ៉ាងរលូន ថែមទាំងមិនអនុវត្ត គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ


ទីតាំងល្បែងខាងលើ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋា នមានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាសុវត្ថិភាពគ្រួសារខ្លាចប្តីនិងកូនពួកគាត់មានការផុងខ្លួនជាមួយល្បែងនេះហើយល្បែងខុសច្បាប់ទាំងនេះជា ដើម ចម នៃអំពើហិង្សា ម្យ៉ាងទៀតខ្លាចកើតនូវអំពើចោរកម្ម និង បទល្មើសផ្សេងៗ ដូចជាចោរលួច ឆក់ ប្លន់ ជាដើម។


ប្រជាពលរដ្ឋអំពាវនាវដល់ លោកឧត្តមសេនីយ៍ទោ​ ចិន​ នី​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ​   មេត្តាចាត់មន្រ្តីក្រោមឱវាទជួយត្រួតពិនិត្យផងទាន ដេីម្បីរក្សាសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋានខណ:ពេល លោកវរសេនីយ៍ទោ​ ប៉ោង​ ស៊ីណាត​ អធិការ​ នៃអធិការដ្ឋាននគរបាលស្រុកមេមត់​  រក្សាភាពស្ងៀមស្ងាត់៕ ទាក់ទិននិងករណីខាងលើ អង្គភាពយើងមិនអាចសុំការបំព្លឺពី អាជ្ញារធម៍នឹង សមត្ថកិច្ចក្នុងមូលដ្ឋាបាននោះទេ។


ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែង សង្ឃឹម ថា សមត្ថកិច្ច នឹងបង្ក្រាបល្បែងជល់មាន់តាមអនឡាញខាងលើនេះ មិនខានឡើយ។ ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះ បង្វែរស្មារតីពល រដ្ឋឱ្យភ្លេចការងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង។ ខណៈថៅកែដែលជាអ្នកបើក ល្បែង”អនឡាញ”ចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់៕

Tuesday, August 12, 2025

ឃើញឡានជាប់ផុងប្រជាពលរដ្ឋមកជួយរុញស្រាប់តែ..

អ្នកទស្សនា: Views


ខេត្តឧត្តរមានជ័យ ÷ ប្រជាពលរដ្ឋឃើញឡានជាប់ផុងមកជួយរុញស្រាប់តែមកដល់អើតមើលក្នុងឡានឃើញមនុស្សស្លា.,,ប់ ហើយបានរាយការណ៍ទៅប្រាប់សមត្ថកិច្ចមកឃាត់ខ្លួនជនសង្ស័យភ្លាម ៗ។


ករណីនេះគេសង្ស័យថា : ជនសង្ស័យជាជនជាតិចិន សម្លាប់ជនជាតិចិនដូចគ្នា ក្នុងកាស៊ីណូ រួចលើកដាក់ក្នុងរថយន្ត បំរុងយកមកកប់ចោល បំបាត់ភស្តុតាង នៅចំណុចភូមិ អូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ កាលថ្ងៃទី១១.៨.២០២៥។


តាមប្រភពថា ជនជាតិចិនដែលបានស.ម្លា.ប់មនុស្សខាង លើមានគ្នាចំនួន៦នាក់និង រយន្តធ្វើកម្មភាពចំនូនពីគ្រឿង ។

ក្រោយពីបែកការ រថយន្តមួយគ្រឿងមានគ្នា៥នាក់ បានបើករត់កេចខ្លួនបាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវករណីនេះហើយ ។ 

Monday, August 11, 2025

លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ខេត្តក្រចេះ ត្រូវបានលាតត្រដាង ជាបន្តបន្ទាប់ល្បីខាងប្រព្រឹត្តអំពើពុករលួយ..

អ្នកទស្សនា: Views


 ក្រចេះ ៖ លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យផ្លូវជាតិលេខ ៧ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ល្បីខាងប្រព្រឹត្តអំពើពុករលួយ ។ នេះបើតាមប្រភពពីមន្ត្រីរាជការសាធារណ:ការនិងដឹកជញ្ជូន ខេត្តក្រចេះបានឲ្យដឹងនៅពេលនេះ។

ដូច្នេះហើយទើប លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ហ៊ានប្រព្រឹត្តនិងធ្វើអ្វីៗតាមអំពើចិត្ត។ ហើយថែមទាំងហ៊ាន ប្រែក្លាយ ជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងសម្រាប់ថ្លឹងលុយយ៉ាងរលូនដោយមិនខ្លាចញញើតនិងស្ថាប័នពាក់ព័ន្ធណាទាំងអស់។ នេះមកពីមានការបើកភ្លើងខៀវពី សំ ណាក់ លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ ដែលកំពុងល្បីល្បាញខាងពុករលួយ ។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធ ក្នុងស្រុកស្នួលខេត្តក្រចេះ បានឲ្យដឹងថា ទំនិញដែលឈ្មួញធំៗ នាំចូលតាមច្រកទ្វារអន្តរជាតិ ត្រពាំងស្រែ – វ៉ា លឺ ភាគច្រើន ដឹកជញ្ជូនតាមរថយន្តធុន ធំ ផ្ទុកលើសទម្ងន់ ហើយអាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ដោយមិនបាច់ចូលថ្លឹង ឲ្យបានត្រឹមត្រូវ តាមការកំណត់នោះទេ ពោលគ្រាន់តែបង់លុយឲ្យលោកនូ សុវណ្ណាអាចធ្វើដំណើរបានហើយ មិនបាច់សួរនាំវែងឆ្ងាយទេ។ ជាងនេះទៅទៀត ក្រុមអាជីវករនិងប្រជាពលរដ្ឋ ដែលដឹកជញ្ជូនកសិផល ដឹកជញ្ជូនទំនិញផ្ទុក មិនលើសទម្ងន់ ក៏ត្រូវបង់លុយថ្លៃបាយទឹកតាម ការកំណត់របស់លោក នូ សុ វណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ និងបក្ខពួកខ្លួន ទើបឈ្មួញធំៗដឹកជញ្ជួនទំនិញទៅដល់ គោលដៅ ។

មន្ត្រីនៅក្នុងមន្ទីរសាធារណការ ខេត្តក្រចេះ មួយចំនួនបានលើកឡើងថា ទំនងជាអំពើពុករលួយ របស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹង រថយន្ត មានជ័យ ជាប្រភពចំណូលដ៏សំខាន់របស់ លោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសផងដែរ ទើបលោក សេង ឈួន បណ្តោយ ឲ្យលោក នូ សុវណ្ណា ធ្វើអ្វីៗតាមអំពើចិត្ត ។

បញ្ហានេះលោក នូ សុ វណ្ណា តែងប្រើឈ្មោះ លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការខេត្តក្រចេះ ដើម្បីការពារទង្វើមិនប្រក្រតីនិង អំពើពុករលួយរបស់ខ្លួនមិនខ្វល់ពីការរិះគន់ ។

ហេតុនេះហើយ ទើប មានសេចក្តីអំពាវនាវឲ្យឯកឧត្តម រដ្ឋមន្ត្រីក្រសួង សាធារណ:ការ និង ដឹកជញ្ជូន មេត្តាចាត់វិធានការ និងទប់ស្កាត់អំពើពុករលួយ លោក នូ សុវណ្ណា និង លោក សាំង ប៊ុនថេន ព្រោះរឿងអាស្រូវពុករលួយរបស់មន្ត្រីទាំង ២ រូបនេះ ត្រូវបានបើកកកាយ ជាបន្តបន្ទាប់ ដោយមន្ត្រីនៅក្រោមឱវាទ។

គ្រូបង្រៀនម្នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល បង្គាប់ឲ្យសិស្សស្រីថតរូបអាក្រាតកាយជាថ្នូរបានពិន្ទុល្អ ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារ

អ្នកទស្សនា: Views

 (កណ្ដាល)៖ លោក ស្វាយ តុញ ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានចេញដីកាឃុំខ្លួនគ្រូបង្រៀនម្នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបង្គាប់ឱ្យសិស្សស្រីថតរូបអាក្រាតកាយជាថ្នូរបានពិន្ទុល្អ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន។ គ្រូបង្រៀនរូបនេះ ត្រូវបានលោកស្រី ផាន់ សុគន្ធថង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចោទប្រកាន់ពីបទ «គម្រាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខ័ណ្ឌអ្វីមួយ» និង «រុ.កកួនខាងផ្លូវភេទ»៕



សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា....

អ្នកទស្សនា: Views

ភ្នំពេញ, ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌ មានដល់សាធារណជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ មេបញ្ជាការ យោធភូមិភាគទី២ ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ ៥១ ថ្ងៃទៀតដោយ ៖ ទី១- ដណ្តើមកាន់កាប់ប្រាសាទតាក្របីពីការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និងទី២-ប្រកាស បិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ការប្រកាសនេះជាភស្តុតាង មិនអាចប្រកែកបានបញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន។
ទង្វើរបស់មេបញ្ជាការភូមិភាគ២ ថៃខាងលើ ក៏ជាការរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ សម្រេចនៅក្នុងកិច្ចប្រជុំពិសេសនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈ កម្មាធិការព្រំដែនទូទៅ GBC, ភាគីកម្ពុជាថៃបានឯកភាពគ្នា ជាពិសេសចំណុចទី២ ដែលបានចែងថា ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើងឡើយ។
កម្ពុជាសូមគូសបញ្ជាក់អំពីគោលជំហរដ៏ម៉ឺងម៉ាត់របស់ខ្លួនក្នុងការរកដំណោះស្រាយដោយសន្តិវិធី និងប្រកាន់គោលការណ៍សន្តិភាពជាធំ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ហើយកម្ពុជាសង្ឃឹមថាភាគីថៃនឹងប្រ កាន់គោលជំហរដូចគ្នាប្រកបដោយភាពស្មោះត្រង់ដើម្បីឈានទៅបញ្ចប់ការប្រឈមមុខដាក់គ្នាទាំងស្រុងដើ ម្បីស្តារមកវិញនូវសន្តិភាព ប្រក្រតីភាព និងប្រជាពលរដ្ឋនៃប្រទេសទាំងពីររស់នៅក្នុងសុខសន្តិភាព។
ជាមួយគ្នា ក្រសួងការពារជាតិសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបាននូវបទឈប់បាញ់ដ៏លំបាកមួយនេះ ជួយជំរុញយ៉ាងម៉ឺងម៉ាត់ឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ ដោយមិនត្រឹមតែតាមរយៈពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែងផងដែរ ដោយបញ្ឈប់រាល់អំពើរំលោភបំពានទាំងឡាយ និងរុះរើបន្លាលួសដែលខ្លួនបានលួចដាក់ ចេញឱ្យអស់ជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា។
អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ផងដែរថា ស្ថានភាពនៅព្រំដែនជាទូ ទៅមានសភាពស្ងប់ស្ងាត់ល្អ ហើយយើងគួរបន្តធ្វើឱ្យស្ថានភាពនេះរឹតតែប្រសើរឡើង ជាជាងការធ្វើទង្វើដែលបង្កការរាំងស្ទះដល់ការនាំមកវិញនូវសន្តិភាព ស្ថិរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាអ្វីមិនត្រឹមតែប្រជាជនយើងចង់បានប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលក៏ចង់ឃើញផងដែរ ដូចដែលបានស្តែងចេញតាមរយៈការសម្តែងការអបអរសាទរ និងការគាំទ្រចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ និងលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃជាដើម៕

Tuesday, July 22, 2025

ប្រធាន​ស្ថានីយ៍​ជញ្ជីង​និងអនុប្រធានថ្លឹង​រថយន្ត​ផ្លូវជាតិ​លេលេខ៤នៅ​ចចំណុចភូមិ ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាលគាបយកលុយពីក្រុមឈ្មួញដឹកជញ្ជូនរថយន្តទាំងតូចទាំងធំ

អ្នកទស្សនា: Views


កណ្តាល ÷ តាម​ការ​បង្ហើប​ពី​មន្ត្រី​នៅ​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល ឲ្យដឹងថា ទោះ បី​ក្រុម​ឈ្មួញ​តូច ធំ​ដឹក​ទំនិញ​បន្ទុក លើស​ទម្ងន់​ហូរហៀរ​សំពីងសំពោងក៍​ដោយ នៅតែ​អាច​ឆ្លងកាត់ស្ថា នីយ៍​ជញ្ជីង​ផ្លូវជាតិ​លេខ៤ភូមិពើក បានដែរ​ រីឯ​ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត មន្ត្រី​ជញ្ជីង​និង​បក្សពួកដែលប្រចាំការនៅចំណុចភូមិ ពើកស្រុក​អង្គស្នួលខេត្តកណ្ដាលគិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​មាន​ការ ទប់ស្កាត់​ឡើ​យ​។​

​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សសាធារណការនិងដឹកជញ្ជូនបាន​រក្សា​ភាព​ស្ងៀមស្ងាត់​បបើទោះបីរឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់ លោលោ បូរី វង្សសានិត្យ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​។​​លោក ស៊ូ ទីរ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និងអនុប្រធានថ្លឹង​រថយន្ត​ ផ្លូវជាតិ​លេខ ៤នៅ​ចំណុច​ភូមិពើកស្រុក​អង្គស្នួល ខេត្ត​កណ្តាល ប្រមូល​លុយ​តាមរបៀប​ពុករលួយ អាង​ខ្នងបង្អែក​គ្រា​ក់នៅ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាំ​ជួយ​បិទបាំង​រឿង​អាស្រូវ​។


​ថ្មី​នេះៗ​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំ និញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លលេខ៤ផ្ទុកមិន​លើស​ទម្ងន់​ឬ​លើស​ទម្ងន់​ក៍ដោយ លោក ស៊ូ ទីរ៉ូ ប្រធាន​ជញ្ជីង​និង មន្ត្រី​ស្ថានីយ៍​ថ្លឹង​រថយន្ត​ដែល​ប្រចាំការ​នៅ​ភូមិសាស្ត្រ​ភូមិពើកស្រុក​អង្គស្នួលខេត្ត​កណ្តាល ហាមាត់​សុំ​ថ្លៃ​បាយ ថ្លៃ​ទឹក​ពី​ពួក​ឈ្មួញ​ផងដែរ​។​

​ប្រភព​ស្និទ្ធ​នឹង​លោក ស៊ូ ទីរ៉ូ បានឲ្យដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​លលោក បូរី វង្សសានិត្យ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល​ទេនោះ គឺ​លោក ស៊ូ ទីរ៉ូ មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​ឡើយ​។​

​ប្រភព​ពី​មន្ត្រី​នៅ​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល បាន​លើកឡើង​ថា ករណី​ប្រធាន​ស្ថា នីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផផ្លូវជាតិលេខ៤ចំណុច​ភូមិពើកស្រុកកង់ស្នួលលោក ស៊ូ ទីរ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និងអនុប្រធានថ្លឹង​រថយន្ត​ផ្លូវជាតិ​លេលេខ៤នៅ​ចំណុច​ភូមិពើកស្រុក​អង្គស្នួល ខេត្ត​កណ្តាលក្រុម​ឈ្មួញ​ដឹកទំនិញ ឆ្លងកាត់​មក​ពី​បណ្តាល​ខេត្ត​នានា គឺ​គេច​មិន​ផុត​ពី​ការ​បង់លុយ តាម​ការកំណត់​របស់​មន្ត្រី​ជញ្ជីង បើ​មិន​ដូច្នោះ​ទេ​ទំនិញ​ដែល​ដឹក​លើស​ទម្ងន់​នោះ ត្រូវ​រើ​ចុះ​ឡើង​ជា​បន្ទាន់​។​

​រីឯ​លោក បូរី វង្សសានិត្យ បណ្ដែតបណ្ដោយ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសា​រអាង​មា ន​ខ្នងបង្អែក​ក្រាស់​នៅក្នុង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចាំ​ជួយ​ការពារ​គ្រប់​ពេលវេលា​។​

​បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង លោក សេង ឈួន ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស ព្រមទាំង លោកគួច ចំរើន អភិបាលខេត្ត​កណ្តាល មិន​គូរមើល​រំលង​បណ្ដោយ​ឲ្យ​លោក ស៊ូ ទីរ៉ូ  ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​និង​បក្សពួក​មន្ត្រី​ជញ្ជីង​ប្រ ចាំការ​ផ្លូវជាតិ​លេខ​៤​ភូមិ​ភូមិពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ប្រែក្លាយ​ជា​ជញ្ជីង​ថ្លឹង​លុយ​តាមរបៀប​ជិះសេះ​លែង​ដៃ​។








Tuesday, June 3, 2025

សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា ដើម្បីពិភាក្សាលើប្រធានបទស្តីពីវិស័យកសិកម្ម

អ្នកទស្សនា: Views
នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ សភានៃព្រះរាជាណាចក្រកម្ពុជា មានព្រឹទ្ធសភា និងរដ្ឋសភា បានបន្តរៀបចំកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅវិមានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជ រដ្ឋសភានិងព្រឹទ្ធសភាចំនួន១៧៩រូប នៃចំនួនសមាជិកសមាជទាំ ងមូល។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយ គឺពិភាក្សាលើប្រធានបទទី៣ ស្តីពី វិស័យកសិកម្ម បន្ទាប់ពីបានចំណាយពេលជាង១៦ម៉ោង កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ក្នុងការពិភាក្សានិងអនុ ម័តលើប្រធានបទចំនួនពីរ គឺប្រធានបទស្តីពី ប្រព័ន្ធគំាពារសង្គមនិងប្រធានបទស្តីពី សេដ្ឋកិច្ចក្រៅប្រព័ន្ធ៕














Monday, March 31, 2025

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

អ្នកទស្សនា: Views


ភ្នំពេញ ៖ ឃាត់​ខ្លួន​ជនជាតិបរទេសប្រុសស្រីជាង ១០០នាក់ ក្រោយសមត្ថកិច្ចឡោមព័ទ្ធឆ្មក់បង្រ្កាប អគារខុនដូមួយកន្លែង ដែលមានលួចលាក់បង្កប់ល្បែងអនឡាញខុសច្បាប់ ។

ប្រតិបត្តិការ​ឆ្មក់​បង្រ្កាប​នេះ​ដែរ បាន​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង ០៥ និង ៣០នាទីល្ងាចថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៥ នៅចំណុចខុនដូមួយកន្លែង តាមបណ្តោយផ្លូវលេខ ៤៩៤ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌ ចំការមន រាជធានីភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា កម្លាំង​បាន​បើកការ​ស្រាវ​ជ្រាវ និង​ស៊ើបមើល​ទីតាំងខុនដូនេះជាយូរខែមកហើយ ទើប​នៅ​ថ្ងៃ​នេះ​ទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ ឱ្យ​បញ្ចេញ​កម្លាំងទៅកាន់ទីតាំងខាងលើនេះ ឡោមព័ទ្ធបង្រ្កាប​ឱ្យខានតែបាន។ 

លុះមកដល់ថ្ងៃនេះ សមត្ថកិច្ចបានឆ្មក់បង្រ្កាបនិងឃាត់បានជនជាតិបរទេសជាង ១០០នាក់ រួមនឹងវត្ថុតាងមួយចំនួន បញ្ជូនតាមរថយន្តក្រុងទៅកាន់អគ្គស្នងការនគរជាតិ។

បច្ចុប្បន្ន ជនជាតិបរទេសប្រុសស្រីជាង១០០នាក់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់អគ្គស្នងការនគរបាលជាតិ ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ច្បាប់៕







Friday, March 28, 2025

រញ្ជួយដីនៅមីយ៉ាន់ម៉ា៖ ស្លាប់ ១៤៤នាក់ របួសជាង ៧០០នាក់

អ្នកទស្សនា: Views

(រ៉ង់ហ្គូន)៖ គ្រោះរញ្ជួយដីដ៏ខ្លាំងមួយកម្រិត ៧,៧ រ៉ិចទ័រ បានវាយប្រហារចំកណ្តាលប្រទេសមីយ៉ាន់ម៉ា កា លពីរសៀលថ្ងៃសុក្រ បណ្តាលឲ្យមនុស្សយ៉ាងតិច ១៤៤នាក់ស្លាប់ និង ៧៣២នាក់ផ្សេងទៀតរងរបួស នេះ បើយោងតាមការប្រកាសរបស់រដ្ឋាភិបាល ដែលទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានដកស្រង់ផ្សាយ។


ការិយាល័យអង្កេតភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បានបញ្ជាក់ថា ចំណុចរំញ័រ (ចំណុចកណ្តាល) ស្ថិ តនៅភាគពាយព្យក្រុងសេកាញ៉ាំង (Sagaing) ប្រហែល ១៦គីឡូម៉ែត្រ ដោយបានកើតឡើងនៅវេលាម៉ោ ងប្រមាណ ១២:៥០នាទីរសៀល (ម៉ោងក្នុងតំបន់)។ គ្រោះមហន្តរាយនេះបានបង្កការខូចខាតយ៉ាងធ្ង ន់ធ្ងរ ជាពិសេសនៅរដ្ឋធានីណៃពិដោ និងតំបន់សេកាញ៉ាំង ដោយមានអគារជាច្រើន រួមទាំងផ្ទះសម្បែ ង មន្ទីរពេទ្យ និងសាលារៀន បានដួលរលំ។ មានសេចក្តីរាយការណ៍គួរឲ្យព្រួយបារម្ភអំពីការដួលរលំសាលារៀនមួយចំនួន ដែលអាចមានសិស្សានុសិស្សជាប់នៅខាងក្រោម។


ប្រធានក្រុមប្រឹក្សារដ្ឋ លោកឧត្តមសេនីយ៍ Min Aung Hlaing បានបញ្ជាក់ពីតួលេខបឋមនៃអ្នកស្លាប់តាមតំបន់ រួមមាន ៩៦នាក់នៅណៃពិដោ, ១៨នាក់នៅសេកាញ៉ាំង និង ៣០នាក់នៅចោកសេ (Kyaukse)។ ចំណែកអ្នករងរបួស គឺ ៤៣២នាក់នៅណៃពិដោ និង ៣០០នាក់នៅសេកាញ៉ាំង។


ក្រុមអ្នកជួយសង្គ្រោះកំពុងប្រតិបត្តិការយ៉ាងសកម្ម ខណៈអាជ្ញាធរបានព្រមានថា តួលេខអ្នកស្លាប់ និងអ្នករងរបួសអាចនឹងបន្តកើនឡើងបន្ថែមទៀត ស្របពេលដែលការវាយតម្លៃផលប៉ះពាល់ពេញ លេញកំពុងបន្ត។ រំញ័រនៃគ្រោះរញ្ជួយដីនេះ ក៏ត្រូវបានទទួលអារម្មណ៍រហូតដល់ប្រទេសជិតខាង រួមទាំងប្រទេសថៃ ដែលមានរបាយការណ៍ខូចខាតអគារមួយចំនួននៅទីក្រុងបាងកកផងដែរ៕











Wednesday, March 26, 2025

មហាជនសំណូមពរដល់ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សូមជួយមានវិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងអនឡាញ2កន្លែងផ្សេងគ្នា កំពុងតែបើកលេងយ៉ាងសកម្មនៅ ឃុំត្រើយស្លារ និង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាលផងទាន...

អ្នកទស្សនា: Views


 កណ្ដាល៖មហាជនសំណូមពរដល់ លោកឈឿន សុចិត្ត ស្នងការខេត្តកណ្តាល   សូមជួយមានវិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងអនឡាញ  ដែលកំពុងតែធ្វើសកម្មភាពយ៉ាងរលូល ចំនូន២ពីទីតាំងផ្សេងគ្នាក្នុង ស្រុកស្អាង ខេត្តកណ្តាលនេះផងទាន ។ 

ទីតាំងទី១ ភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល

ទីតាំងទី ២ ភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល


ប្រភពបានរាយការណ៍ថា ល្បែងអនឡាញកំពុងដំណើរ ការបើកលេង​ប្រឆាំងទៅនឹងបទបញ្ជារបស់រាជ រដ្ឋាភិបាល ពួកថៅកែល្បែងស៊ីសងដែលនៅតែផ្គើន នេះបញ្ជាក់ឲ្យឃើញថាអាជ្ញាធរស្រុកស្អាង នៅ តែបណ្តែតបណ្ដោយឲ្យមានល្បែងស៊ីសងតាមអនឡាញ យ៉ាងសកម្មដដែល។


យោងតាមប្រភពព័ត៌មានច្បាស់ការបានបញ្ជាក់ឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធ អនឡាញ ២ ទីតាំងខាងលើនេះ បើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ហាក់រក្សាភាពស្ងៀមស្ងាត់។


មជ្ឈដ្ឋានខាងក្រៅ! និងពលរដ្ឋក្នុងមូលដ្ឋានរិះគន់ចំៗទៅលើអាជ្ញាធរនិង សមត្ថកិច្ច ស្រុកស្អាង ថាហា ក់បណ្ដែតបណ្ដោយនិងព្រងើយកន្តើយមិនបង្ក្រាបចំពោះទីតាំងបនល្បែងខាងលើ បណ្តោយឲ្យបើកដំ ណើរការបានយ៉ាងរលូន ថែមទាំងមិនអនុវត្ត គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។

ទីតាំងខាងលើ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន មានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាសុវត្ថិភាពគ្រួសារខ្លាចប្តីនិងកូនពួកគាត់មានការផុងខ្លួនជាមួយល្បែងនេះ ហើយល្បែងខុសច្បាប់ទាំងនេះ ជាដើមចម នៃអំពើហិង្សា ម្យ៉ាងទៀតខ្លាចកើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជាចោរលួច ឆក់ ប្លន់ ជាដើម។

ប្រជាពលរដ្ឋអំពាវនាវដល់លោកឈឿន សុចិត្ត ស្នងការខេត្តកណ្តាល   មេត្តាចាត់មន្រ្តីក្រោមឱវាទជួយត្រួតពិនិត្យផងទាន ដេីម្បីរក្សាសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋានខណ:ពេលលោក រស់ ចន្ថា អធិ ការ នៃអធិការដ្ឋានគរបាលស្រុកស្អាងរក្សាភាពស្ងៀមស្ងាត់៕

ទាក់ទិននិងករណីខាងលើ អង្គភាពយើងមិនអាចសុំការបំព្លឺពីអាជ្ញារធម៍នឹង សមត្ថកិច្ចក្នុងមូលដ្ឋាបាននោះទេ។

ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែង សង្ឃឹម ថា សមត្ថកិច្ច នឹងបង្ក្រាបល្បែងជល់មាន់តាមអនឡាញខាងលើនេះ មិនខានឡើយ។ ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះ បង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង។ ខណៈថៅកែដែលជាអ្នកបើកល្បែង”អនឡាញ”ចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់៕










Sunday, March 9, 2025

មហាជនសំណូមពរដល់ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល គួរមានវិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងអនឡាញ ដែលកំពុងតែធ្វើសកម្មភាពលួចលាក់លេងយ៉ាងសកម្មនៅ ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល

អ្នកទស្សនា: Views


កណ្ដាល៖មហាជនសំណូមពរដល់ លោកឈឿន សុចិត្ត ស្នងការខេត្តកណ្តាល   សូមជួយមានវិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងអនឡាញ  ដែលកំពុងតែធ្វើសកម្មភាពយ៉ាងរលូល  នៅក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាលនេះផងទាន ។ 


ប្រភពបានរាយការណ៍ថា ល្បែងអនឡាញកំពុងដំណើរ ការលួចលាក់បើកប្រឆាំងទៅនឹងបទបញ្ជារបស់រាជ រដ្ឋាភិបាល ពួកថៅកែល្បែងស៊ីសងដែលនៅតែផ្គើន នេះបញ្ជាក់ឲ្យឃើញថាអាជ្ញាធរស្រុកស្អាង នៅតែបណ្តែតបណ្ដោយឲ្យមានល្បែងស៊ីសងតាមអនឡាញ យ៉ាងសកម្មដដែល។


យោងតាមប្រភពព័ត៌មានច្បាស់ការបានបញ្ជាក់ឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ ១ទី តាំងនេះ បើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ហាក់រក្សាភាពស្ងៀមស្ងាត់។


មជ្ឈដ្ឋានខាងក្រៅ! និងពលរដ្ឋក្នុងមូលដ្ឋានរិះគន់ចំៗទៅលើអាជ្ញាធរនិង សមត្ថកិច្ច ស្រុកស្អាង ថាហាក់បណ្ដែតបណ្ដោយនិងព្រងើយកន្តើយមិនបង្ក្រាបចំពោះទីតាំងបនល្បែងខាងលើ បណ្តោយឲ្យបើកដំណើរការបានយ៉ាងរលូន ថែមទាំងមិនអនុវត្ត គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។


ទីតាំងខាងលើ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋា នមានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាសុវត្ថិភាពគ្រួសារខ្លាចប្តីនិងកូនពួកគាត់មានការផុងខ្លួនជាមួយល្បែងនេះ ហើយល្បែងខុសច្បាប់ទាំងនេះ ជាដើមចម នៃអំពើហិង្សា ម្យ៉ាងទៀតខ្លាចកើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជាចោរលួច ឆក់ ប្លន់ ជាដើម។


ប្រជាពលរដ្ឋអំពាវនាវដល់លោកឈឿន សុចិត្ត ស្នងការខេត្តកណ្តាល   មេត្តាចាត់មន្រ្តីក្រោមឱវាទជួយត្រួតពិនិត្យផងទាន ដេីម្បីរក្សាសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋានខណ:ពេលលោក អធិការនគរបាលស្រុកស្អាង  រក្សាភាពស្ងៀមស្ងាត់៕

ទាក់ទិននិងករណីខាងលើ អង្គភាពយើងមិនអាចសុំការបំព្លឺពីអាជ្ញារធម៍នឹង សមត្ថកិច្ចក្នុងមូលដ្ឋាបាននោះទេ។


ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែង សង្ឃឹម ថា សមត្ថកិច្ច នឹងបង្ក្រាបល្បែងជល់មាន់តាមអនឡាញខាងលើនេះ មិនខានឡើយ។ ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះ បង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង។ ខណៈថៅកែដែលជាអ្នកបើកល្បែង”អនឡាញ”ចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់៕



Friday, February 28, 2025

មហាជនសំណូមពរដល់ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សូមជួយមានវិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងអនឡាញមួយកន្លែង ដែលកំពុងតែធ្វើសកម្មភាពលួចលាក់លេងយ៉ាងសកម្មនៅភូមិថ្កុល ឃុំត្រើយស្លារ ស្រុកស្អាង ខេត្តកណ្តាលផងទាន...

អ្នកទស្សនា: Views

 


កណ្ដាល៖មហាជនសំណូមពរដល់ លោកឈឿន សុចិត្ត ស្នងការខេត្តកណ្តាល   សូមជួយមានវិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងអនឡាញ  ដែលកំពុងតែធ្វើសកម្មភាពយ៉ាងរលូល  នៅក្នុងភូមិថ្កុល ឃុំត្រើយស្លារ ស្រុកស្អាង ខេត្តកណ្តាលនេះផងទាន ។ 


ប្រភពបានរាយការណ៍ថា ល្បែងអនឡាញកំពុងដំណើរ ការលួចលាក់បើកប្រឆាំងទៅនឹងបទបញ្ជារបស់រាជ រដ្ឋាភិបាល ពួកថៅកែល្បែងស៊ីសងដែលនៅតែផ្គើន នេះបញ្ជាក់ឲ្យឃើញថាអាជ្ញាធរស្រុកស្អាង នៅ តែបណ្តែតបណ្ដោយឲ្យមានល្បែងស៊ីសងតាមអនឡាញ យ៉ាងសកម្មដដែល។


យោងតាមប្រភពព័ត៌មានច្បាស់ការបានបញ្ជាក់ឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធ អនឡាញ ១ទី តាំងនេះ បើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ហាក់រក្សាភាពស្ងៀមស្ងាត់។


មជ្ឈដ្ឋានខាងក្រៅ! និងពលរដ្ឋក្នុងមូលដ្ឋានរិះគន់ចំៗទៅលើអាជ្ញាធរនិង សមត្ថកិច្ច ស្រុកស្អាង ថាហា ក់បណ្ដែតបណ្ដោយនិងព្រងើយកន្តើយមិនបង្ក្រាបចំពោះទីតាំងបនល្បែងខាងលើ បណ្តោយឲ្យបើកដំ ណើរការបានយ៉ាងរលូន ថែមទាំងមិនអនុវត្ត គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។

ទីតាំងខាងលើ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋា នមានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាសុវត្ថិភាពគ្រួសារខ្លាចប្តីនិងកូនពួកគាត់មានការផុងខ្លួនជាមួយល្បែងនេះ ហើយល្បែងខុសច្បាប់ទាំងនេះ ជាដើមចម នៃអំពើហិង្សា ម្យ៉ាងទៀតខ្លាចកើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជាចោរលួច ឆក់ ប្លន់ ជាដើម។

ប្រជាពលរដ្ឋអំពាវនាវដល់លោកឈឿន សុចិត្ត ស្នងការខេត្តកណ្តាល   មេត្តាចាត់មន្រ្តីក្រោមឱវាទជួយត្រួតពិនិត្យផងទាន ដេីម្បីរក្សាសន្តិសុខសង្គមជូនពលរដ្ឋក្នុងមូលដ្ឋានខណ:ពេលលោក រស់ ចន្ថា អធិ ការ នៃអធិការដ្ឋានគរបាលស្រុកស្អាង

  រក្សាភាពស្ងៀមស្ងាត់៕

ទាក់ទិននិងករណីខាងលើ អង្គភាពយើងមិនអាចសុំការបំព្លឺពីអាជ្ញារធម៍នឹង សមត្ថកិច្ចក្នុងមូលដ្ឋាបាននោះទេ។

ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែង សង្ឃឹម ថា សមត្ថកិច្ច នឹងបង្ក្រាបល្បែងជល់មាន់តាមអនឡាញខាងលើនេះ មិនខានឡើយ។ ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះ បង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង។ ខណៈថៅកែដែលជាអ្នកបើកល្បែង”អនឡាញ”ចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់៕



Tuesday, February 11, 2025

ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរ​បរិស្ថាន​ ខេត្តមណ្ឌលគិរី....

អ្នកទស្សនា: Views

មណ្ឌលគីរី÷ នៅព្រឹកថ្ងៃចន្ទ​ ១៣កេីត​ ខែមាឃ​ ឆ្នាំរោង​ ឆស័ក​ ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី១០​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ ឯកឧត្តម​ ថង​ សាវុន​ អភិបាល​ នៃគណៈអភិបាលខេត្ត​ ឯកឧត្ដម​ អ៊ុ​ ឃន​ សមាជិកក្រុមប្រឹក្សាខេត្ត​បានអញ្ជើញជាគណៈ​ អធិបតី​ ក្នុងពិធី​ ប្រកាសចូលកាន់តំណែងប្រធានមន្ទីរ​បរិស្ថាន​ ខេត្តមណ្ឌលគិរី​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ដោយមានការអញ្ជេីញចូលរួមពីសំណាក់​ ឯកឧត្ដម​ លោកជំទាវ​ រដ្ឋលេខាធីការ​ ឯកឧត្ដម​ លោកជំទាវ​ អគ្គនាយក​ ប្រភូជាក់ខ្ពស់ក្រសួងបរិស្ថាន​ លោកអភិបាលរងខេត្ត​ លោកអនុប្រធានសាលាដំបូងខេត្ត​ ព្រះរាជអាជ្ញារង​ អមសាលាដំបូងខេត្ត​ លោកនាយក​ នាយករង​ រដ្ឋបាលសាលាខេត្ត​ លោក​ លោកស្រី​ប្រធាន​មន្ទីរ​ អង្គភាព​ ជុំវិញខេត្ត​ លោក​ លោកស្រីអភិបាល​ អភិបាលរងក្រុង​ ស្រុក​ លោក​ លោកស្រី​នាយក​ នាយិកា​ទីចាត់​ការ​ អង្គភាព​ ចំណុះរដ្ឋបាលសាលាខេត្ត​ តំណាងអង្គការដៃគូ​ និងមន្ត្រីជំនាញ​ពាក់ព័ន្ធ​ ពិធីនេះ​ប្រព្រឹត្តទៅ​នៅ​សាល​ប្រជុំ​ អគារ​ ខ​ រដ្ឋបាល​សាលា​ខេត្ត​។

                                                                                                                                ដោយលោក ម៉ែន បូរិទ្ធ 

អ្នកយកព័ត៌មានRDNASIA KH COM ទំនាក់ទំនងការផ្សាយWhatsApp.Telegram.011 83 47 47.097 444 88 97