Tuesday, October 8, 2024

ឯកឧត្ដម វ៉ា ថន អញ្ជេីញកាត់បេីកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣.២០២៤..

អ្នកទស្សនា: Views

ក្រចេះ÷ ព្រឹកថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសក រាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ នៅមណ្ឌលវិទ្យាល័ យព្រះមហាក្សត្រិយានីកុសុមៈ ក្រុងក្រចេះ។


នៅក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានបង្ហាញ ហឹបវិញ្ញាសារជូនដល់បេក្ខជនប្រឡង ពិនិត្យភាពបិទជិត មានបិទ ស្កុត និងត្រាស្រោមប្រធានវិញ្ញាសារ នៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

ឯកឧត្តម អភិបាលខេត្តបានផ្តាំផ្ញើជូនដល់ក្មួយៗទាំងអស់ ត្រូវថែ រក្សាសុខភាពឲ្យបានល្អ រយៈពេល០២ថ្ងៃនេះ ត្រូវខិតខំឲ្យអស់ពីសមត្ថភាព ព្រមទាំងគោរពតាមបទបញ្ជាផ្ទៃក្នុងនៅពេលប្រឡងឲ្យបានល្អ ដើម្បីរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយអំឡុងពេលប្រឡង ពិសេសជូនពរឲ្យក្មួយៗជោគជ័យក្នុងការប្រឡង ស័ក្ដិសមជាទំពាំងស្នងឬស្សី ជាសសរទ្រូងនៃប្រទេសជាតិ៕ 

រាយការណ៍ដោយលោក ម៉ែន បូរិទ្ធ អ្នកយកព័ត៌មានRDN MEDIA NEWS ទំនាក់ទំនងការផ្សាយ WhatsApp.Telegram.011 83 47 47.097 444 88 98

















0 Reviews:

Post a Comment