Sunday, August 18, 2024

ល្បែងបញ្ជាល់មាន់តាមប្រពន្ធ័អនឡាញ ក្រុមអ្នកញៀនល្បែងលេងយ៉ាងអនាធិបតេយ្យ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកត្រាំកក់ មិនបង្រ្កាបឡើយ។

អ្នកទស្សនា: Views


ខេត្តតាកែវ
: ប្រភពពីប្រជាពលរដ្ឋ នៅភូមិត្រពាំងត្រគៀត ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវបានឲ្យដឹងថាមានទីតាំងបនល្បែងមាន់ជល់តាមប្រព័ន្ធអនឡាញ មួយកន្លែងកំពុងតែដំណើរការ បើ កលេងយ៉ាងរលូន ពលរដ្ឋលើកឡើងថា:សង្ស័យអា ជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានភ្លេចបទបញ្ជារបស់សម្ដេចអតីតនាយករដ្ឋមន្ត្រី ហើយមើលទៅទើបបានជាមិនចុះបង្ក្រាបឬ មួយត្រូវថ្នាំសណ្ដំមេបនល្បែងបានជាសំងំស្ងៀមធ្វើមិនដឹង? 

យោងតាមប្រភពព័ត៌មានច្បាស់ការបានបញ្ជាក់ឲ្យដឹងថាទី តាំងល្បែងស៊ីសងជល់មាន់ខុសច្បាប់តាមប្រពន្ធ័ អនឡាញ ខាងលើនេះបើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសម ត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ហាក់រក្សាភាពស្ងៀមស្ងាត់។

មជ្ឈដ្ឋានខាងក្រៅ! និងពលរដ្ឋក្នុងមូលដ្ឋាន រិះគន់ចំៗ ទៅ លើអាជ្ញាធរនិងមត្ថកិច្ច ស្រុកត្រាំកក់ ខេត្តតាកែវ ថាហាក់បណ្ដែតបណ្ដោយនិងព្រងើយកន្តើយមិនបង្ក្រាបចំពោះទីតាំងបនល្បែងខាងលើ បណ្តោយឲ្យបើកដំណើរការបានយ៉ាងរលូន ថែមទាំងមិនអនុវត្ត គោលនយោបាយភូមិ/ឃុំ មានសុវត្ថិ ភាព ដែលដាក់ចេញដោយក្រសួងមហាផ្ឋៃ ។  

ទីតាំងមាន់ជល់តាមអនឡាញខាងលើ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានមានការព្រួយបារម្ភជាខ្លាំងអំ ពីបញ្ហាសុវត្ថិភាពគ្រួ សារខ្លាចប្តីនិងកូនពួកគាត់មានការផុងខ្លួនជាមួយល្បែងនេះ ហើយល្បែងខុសច្បាប់ទាំងនេះ ជាដើមចម នៃអំពើហិង្សា ម្យ៉ាងទៀតខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាដើម។

ប្រជាពលរដ្ឋអំពាវនាវដល់លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ដែលទើបឡើងកាន់តំណែងថ្មីៗ ​មេត្តាចាត់មន្រ្តីក្រោមឱវាទជួយត្រួតពិនិត្យទីតាំងល្បែងខាងលើនេះផងទាន ខណៈពេលដែលលោក ឌុក ធីយ៉ា អអធិការនៃអធិការដ្ឋានស្រុកត្រាំកក់ ហាក់ព្រងើយកន្តើយមិនអនុវត្តវិធានការផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសងខាងលើនេះ។





0 Reviews:

Post a Comment