Thursday, August 15, 2024

ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អវលនវត្ថុចំនួន១,២៣៤បណ្ណ ជូនប្រជាពលរដ្ឋចំនួនពីរភូមិគឺ÷ ភូមិធំនិងភូមិសណ្ដាន់ ឃុំសណ្ដាន់នៃស្រុកសំបូរ

អ្នកទស្សនា: Views

 

ក្រចេះ÷ ព្រឹកថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហេង សុថា អភិបាលរងខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១,២៣៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិធំ និងភូមិសណ្ដាន់ ក្នុង ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ។


ឯកឧត្តម ហេង សុថា អភិបាលរងខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងថា ៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិ បាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដែលនឹងបន្តដំណើរការកែទម្រង់ដីធ្លី ដោយជំរុញការចុះបញ្ជីដីធ្លី និងការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ សំដៅគ្រប់គ្រងនិងអភិវឌ្ឍវិស័យដីធ្លី ឱ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព ។ 


ឯកឧត្តម បន្តថាការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) នេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការធានាកម្មសិទ្ធិដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រផងដែរ ។ ដូច្នេះសូមបងប្អូនត្រូវចេះថែរក្សាទុកដាក់ឱ្យមានសុវត្ថិភាព និងគង់វង្ស ដើម្បីជាប្រយោជន៍ តកូនចៅ និងត្រូវប្រើប្រាស់ជាប្រយោជន៍ឱ្យចំគោលដៅ ចៀសវាងខាតបង់ទ្រព្យកម្រ និងមានតម្លៃសម្រាប់សង្គមគ្រួសារ ។


ក្នុងឱកាសនោះ ឯកឧត្តម ហេង សុថា អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថនអភិបាលខេត្ត បានសម្តែងនូវទឹកចិត្តរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមយ៉ាងផុសផុល ពីសំណាក់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋទូទាំងខេត្តក្រចេះទាំងអស់ ដែលបានចូលរួមនិងសម្តែងអបអរសា ទរយ៉ាងក្លៀវក្លាដល់ពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី៥ ខែសីហា កន្លងទៅ ដែលជាគម្រោងជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលនឹងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំធេងដល់ប្រទេសជាតិ និងប្រជាជនយើងទាំងអស់គ្នា ។

និងសូមឱ្យបងប្អូនបន្តចូលរួមគាំទ្រនៅការអនុវត្តតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដែ លជាឧត្តមប្រយោជន៍ធំធេងរបស់ប្រជាជាតិ និងប្រជាជន ក្នុងគោលបំណងសំខាន់តែមួយគត់គឺ ដើ ម្បីជំរុញការអភិវឌ្ឍនិងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ជាប់ព្រំដែនរបស់ប្រទេសទាំង៣ ហើយសូមកុំឱ្យមានការភាន់ច្រឡំជឿតាមការញុះញង់ ពីក្រុមមួយចំនួនដែលមានបំណងមិនល្អចំពោះការអនុវត្តគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលយើង ៕ រាយការណ៍ដោយលោក ម៉ែន បូរិទ្ធ អ្នកយកព័ត៌មានRDN MEDIA NEWS ទំនាក់ទំនងការផ្សាយ WhatsApp.Telegram.011 83 47 47.097 444 88 97
























0 Reviews:

Post a Comment