Thursday, August 15, 2024

ល្បែងស៊ីសងឆ្នោតឡូតូនិងមាន់ជល់តាមអនឡាញ នៅតែបន្តសកម្មភាពឥតឈប់ឈរ រីឯអាជ្ញាធរនិងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់។

អ្នកទស្សនា: Views


កំពង់ចាម៖ ពលរដ្ឋលើកឡើងថា : រាល់ថ្ងៃគេសង្កេតឃើញ ថាៈ ក្រុមឈ្មួញធំៗ កំពុងសប្បាយនឹងការប្រ មូលលុយពីប្រជាពលរដ្ឋដោយខុសច្បាប់!។ តាមរយៈការដាក់ពង្រាយល្បែង”អនឡាញ”ឡូតូនិងបញ្ជល់មាន់តាមទូរទស្សន៍ នៅតាមបណ្ដា ហាងកាហ្វេមួយចំនួន ក្នុងភូមិសាស្ត្រ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ជាក់ស្ដែងទីតាំងបនល្បែងឡូតូនិងមាន់ជល់ តាមអនឡាញពីកន្លែងកំពុងតែដំណើរការបានដោយរលូន ១ ស្ថិតនៅក្នុងនៅភូមិព្រែកដំបូកលើ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

          ២ ស្ថិតនៅក្នុងភូមិព្រែកពោធិ៍ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

កំពុងតែដំណើរការបានដោយរលូនក្នុងនោះថៅកែល្បែង”អនឡាញ”នីមួយៗ គេតម្រូវឱ្យកូនឈ្នួលឬកម្មកររបស់ខ្លួន ឈរជើងសម្រាប់ ស៊ីសងប្រាក់ ដែលក្រុមអ្នកញៀនល្បែង មកទទួលទានកាហ្វេ និងភ្នាល់ចាក់លុយរាល់ថ្ងៃ..!។

យើងដឹងហើយថាៈ អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា បើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជាអំពើចោរលួច ចោរប្លន់ និងអំពើអសន្តិសុខក្នុងមូ លដ្ឋានជាដើម។ល។

ហេតុនេះពលរដ្ឋ សូមស្នើដល់លោកលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម មេត្តាចាត់ម ន្រ្តីក្រោមឱវាទ ជួយត្រួតពិនិត្យទីតាំងល្បែងខាងលើនេះផងទាន ខណៈពេ លដែលលោកវរសេនីយ៍ឯក ប៉ាក ជាតិអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ហាក់ព្រងើយកន្តើយមិនអនុវត្តវិធានការផ្លូវច្បាប់ចំ ពោះទីតាំងល្បែងស៊ីសងខាងលើនេះ។

ទាក់ទិននិងករណីខាងលើ អង្គភាពយើងមិន អាចសុំការបំព្លឺពីអាជ្ញារធម៍នឹង សមត្ថកិច្ចក្នុងមូលដ្ឋាបាននោះទេ។ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែង ស ង្ឃឹមថា សមត្ថកិច្ច នឹងបង្ក្រាបល្បែងឡូតូ និង មាន់ជល់តាមអនឡាញខាងលើនេះមិនខានឡើយ។ ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះ បង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង។ ខណៈថៅកែដែលជាអ្នកបើកល្បែង” អនឡាញ”ចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់។




0 Reviews:

Post a Comment