ឯកឧត្តម ស្រេង សុភាព អភិបាលរងខេត្ត បានគូសបញ្ជាក់អំពីការចុះបញ្ជីអត្រានុកូលដ្ឋានរយៈពេល៦ខែ ឆ្នាំ២០២៤ សម្រេចបាន៖ សំបុត្រកំណើត១.៧២៤នាក់ ស្រី៨១៥នាក់, ចុះបញ្ជីកំណើតចំនួន១.៦០២នាក់ ស្រី៧៥៩នាក់, ចុះបញ្ជីបញ្ជាក់កំណើតចំនួន៣.៦២៩នាក់ ស្រី១.៧៤៨នាក់ ,មរណភាពចំនួន៤៩៨នាក់ ស្រី២១៦នាក់, ចុះបញ្ជីមរណភាពចំនួន៣៧២នាក់ ស្រី១៣៤នាក់ ,អាពាហ៍ពិពាហ៍ខ្មែរ និងខ្មែរចំនួន១.១៥៥គូ, ចុះបញ្ជីអាពាហ៍ពិពាហ៍ចំនួន២.០១០គូ ,អាពាហ៍ពិពាហ៍ខ្មែរ និងបរទេសចំនួន២គូ,ចុះបញ្ជីអាពាហ៍ពិពាហ៍ចំនួន ៦គូ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុក្រឹត្យ ថនឥស្សារ៉ា អគ្គនាយករង មានប្រសាសន៍បន្ថែមថា៖ កិច្ចការនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត អគ្គនាយក ធ្លាប់បានក្រើនរំលឹក នាពេលកន្លងមក យើងមានកិច្ចការជាច្រើនដែលយើងត្រូវយកចិត្តទុកដាក់អនុវត្ត សំដៅកំណត់អត្តសញ្ញាណមនុស្សគ្រប់រូប និងសម្រេចឱ្យបាននូវទិសដៅ “មនុស្សម្នាក់មានអត្តសញ្ញាណ តែមួយ” និងពង្រឹងការចុះបញ្ជី និងកែលម្អប្រព័ន្ធការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ឱ្យបានកាន់តែល្អ ដើម្បីដើរឱ្យទាន់ប្រទេសជិតខាងនៅក្នុងតំបន់ ។ នេះជាការឆ្លើយតបទៅនឹង សេចក្ដីថ្លែងការណ៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកថា “ឆ្នាំ២០២៤ គឺជាសករាជនៃអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅកម្ពុជា” ។
ឯកឧត្តមអគ្គនាយករងបន្តថា ៖ វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងសំខាន់ៗ ចំនួន០៣ គឺ៖
១. ពង្រឹងសមត្ថភាព គ្រូបង្គោលថ្នាក់ជាតិ នៃអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម
២. កសាងសមត្ថភាពគ្រូបង្គោលថ្នាក់រាជធានី ខេត្ត ក្នុងការរៀបចំសិក្ខា សាលាផ្សព្វផ្សាយច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឱ្យបានចប់សព្វគ្រប់ក្នុងឆមាសទី២ ឆ្នាំ២០២៤នេះ និងទី៣ ត្រៀមលក្ខណៈឱ្យបានល្អ ក្នុងការអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន ដែលបានកំណត់ក្នុង ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋាន ពាក់ព័ន្ធមួយចំនួនទៀតឱ្យមានប្រសិទ្ធភាពខ្ពស់ ៕ រាយការណ៍ដោយ លោក ម៉ែន បូរិទ្ធ អ្នកយកព័ត៌មានRDN MEDIA NEWS ទំនាក់ទំនងការផ្សាយ 011 83 47 47.097 444 88 97
0 Reviews:
Post a Comment