Monday, May 13, 2024

លក្ខណៈពិសេស ១០យ៉ាងដែលនឹងមាននៅលើ iPhone 17 ឆ្នាំក្រោយ

អ្នកទស្សនា: Views

 

(បរទេស)៖ ថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើនអំពីត្រកូល iPhone 17 របស់ក្រុមហ៊ុនយក្ស Apple ដែលត្រៀមនឹងចេញលក់នៅឆ្នាំ២០២៥ ខាងមុខ ជាមួយនឹងរូបរាង មុខងារ នឹងការកែលម្អលក្ខណៈពិសេសជាច្រើនមិនធ្លាប់មិន ខណៈ iPhone 16 នៅឆ្នាំនេះហាក់មិនទទួលបានដំណឹងអ្វីពិសេសនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ MacRumors។



មកដឹងពីលក្ខណៈពិសេសនៅលើ iPhone 17 ដែលរំពឹងថា នឹងចេញនៅខែកញ្ញា ឆ្នាំ២០២៥ ដែលអ្នកប្រើប្រាស់អាចពិចារណា ថាតើគូរតែសម្រេចចិត្តទិញ iPhone 16 ឆ្នាំនេះ ឬគួរតែរង់ចាំដល់ឆ្នាំក្រោយ? ខាងក្រោមនេះ ជាលក្ខណៈពិសេសទាំង ១០ដែលគេរំពឹងថានឹងមកដល់ក្នុងត្រកូល iPhone 17៖

1. Face ID បង្កប់ក្រោមអេក្រង់ (Under-Display Face ID) iPhone 17 Pro និង iPhone 17 Pro Max ត្រូវបានគេរំពឹងថា នឹងក្លាយជា iPhone ដំបូងគេដែលបំពាក់បច្ចេកវិទ្យា Face ID នៅក្រោមអេក្រង់។ តាមរយៈការចង្អុលបង្ហាញនៃបច្ចេកវិទ្យា Face ID ក្រោមអេក្រង់នេះ ទំនងជា Apple កាត់បន្ថយទំហំ Dynamic Island និងកាត់ត្រឹមតែជារង្វង់សម្រាប់ដាក់កាមេរ៉ាខាងមុខតែប៉ុណ្ណោះ។ នេះប្រហែលជាម៉ូដែលទំនើបចុងក្រោយរបស់ Apple ដែលរួមបញ្ចូលការកាត់រង្វង់សម្រាប់កាមេរ៉ា ដោយឡែករហូតដល់ឆ្នាំ២០២៧ ត្រូវបានគេរំពឹងថា ម៉ូដែល «Pro និង Pro Max» នឹងចេញមកជាមួយអេក្រង់លាត ខណៈកាមេរ៉ា ក៏ត្រូវបានរុញទៅក្នុងអេក្រង់ផងដែរ។

2. ទំហំអេក្រង់ សម្រាប់ iPhone 16 Pro និង iPhone 16 Pro Max នៅឆ្នាំនេះ មានពាក្យចចាមអារ៉ាមថា នឹងទទួលបានអេក្រង់ធំជាងមុន ចាប់ពីទំហំ ៦.១២អ៊ីញ និង ៦.៦៩អ៊ីញ ទៅ ៦.២៧អ៊ីញ និង ៦.៨៦អ៊ីញរៀងគ្នា។ ដោយឡែកចំពោះ iPhone 17 វិញត្រូវបានគេរំពឹងថា Apple នឹងនាំយកអេក្រង់ទំហំ ៦.២៧អ៊ីញទៅ iPhone 17 ធម្មតា ខណៈដែលម៉ូដែល iPhone 17 Plus នឹងត្រូវបានកែប្រែបំពាក់អេក្រង់ថ្មីទាំងស្រុង។ តែចំពោះ iPhone 17 Pro និង Pro Max មិនត្រូវបានបង្ហាញនោះទេ។

3. កម្រិត refresh-rate ក្រុមហ៊ុន Apple គ្រោងនឹងពង្រីកបច្ចេកវិទ្យា ProMotion ទៅកាន់ម៉ូដែល iPhone ស្តង់ដារ (iPhone 17 និង iPhone 17 Plus) របស់ខ្លួននៅឆ្នាំ ២០២៥ ដែលអនុញ្ញាតឱ្យម៉ូដែលទាំងពីរនេះ ដំណើរការក្នុងកម្រិត refresh rate ខ្ពស់រហូតដល់ទៅ 120Hz សម្រាប់ការរំកិល (scroll) និងទស្សនាវីដេអូកាន់តែច្បាស់ជាងមុន។ លើសពីនេះ បច្ចេកវិទ្យានេះនឹងអនុញ្ញាតឱ្យ iPhone 17 និង iPhone 17 Plus បង្កើនពន្លឺ ឬភាពច្បាស់ជាងមុនបានដល់ទៅ 1Hz និងអាចបើកបង្ហាញ ម៉ោងរោទិ៍ ផ្ទាំងរូបភាព និង ការជូនដំណឹងផ្សេងៗបើទោះជាអេក្រង់កំពុងជាប់សោក៏ដោយ។

4. បន្ទះឈីប ម៉ូដែល Premium (iPhone 17 Pro/ Pro Max) របស់ Apple ត្រូវបានគេរំពឹងថា នឹងបំពាក់ដោយបន្ទះឈីប Wi-Fi 7 ដែលរចនាឡើងដោយ Apple ជាលើកដំបូង។ ការគាំទ្រ Wi-Fi 7 នេះនឹងធ្វើឱ្យធ្វើការផ្ញើ និងទទួលទិន្នន័យបានរហ័សជាងមុនទ្វេដង មិនត្រឹមតែប៉ុណ្ណោះ ក៏នឹងអនុញ្ញាតឱ្យ Apple កាត់បន្ថយការពឹងផ្អែកលើអ្នកផ្គត់ផ្គង់ខាងក្រៅដូចជា Broadcom ដែលបច្ចុប្បន្នផ្គត់ផ្គង់ Apple ជាមួយនឹងបន្ទះឈីប Wi-Fi និង Bluetooth រួមបញ្ចូលគ្នាផងដែរ។ ដោយឡែកចំពោះ iPhone 17 និង 17 Plus មិនទទួលបានការផ្លាស់ប្តូរនោះទេ។

5. កាមេរ៉ាក្រោយ ការកែប្រែនេះ នឹងមានសម្រាប់តែ iPhone 17 Pro Max តែមួយប៉ុណ្ណោះ ដែលទទួលបានការដំឡើងកាមេរ៉ាខាងក្រោយដល់ទៅទំហំ ៤៨មេហ្គាភិចស៊ែទាំងអស់។ ពោលគឺ កាមេរ៉ាគោលមានទំហំ ៤៨មេហ្គាភិចស៊ែ, ៤៨មេហ្គាភិចស៊ែ ultra wide និង ៤៨មេហ្គាភិចស៊ែ telephoto lenses។ ខណៈ iPhone 15 ប្ចុច្បន្នមានកាមេរ៉ាគោលទំហ ៤៨មេហ្គាភិចស៊ែ ១២មេហ្គាភិចស៊ែ ultra wide និង ១២មេហ្គាភិចស៊ែ telephoto lenses។

6. កាមេរ៉ាមុខ យោងតាមពាក្យចចាមអារ៉ាមមួយបានឱ្យដឹងថា ត្រកូល iPhone 17 ទាំង ៤ម៉ូដែល នឹងបំពាក់ដោយកាមេរ៉ាមុខទំហំ ២៤មេហ្គាភិចស៊ែ រួមជាមួយ lens ៦ស្រទាប់។ ខណៈដែលត្រកូល iPhone 14 និង iPhone 15 មានកាមេរ៉ាមុខទំហំ ១២មេហ្គាភិចស៊ែ និងមានត្រឹមតែ lens ៥ស្រទាប់ ហើយត្រកូល iPhone 16 នៅឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងមានដូចទៅនឹងម៉ូដែលមុនៗ។

7. អេក្រង់ ធន់ជាងមុន សម្រាប់ iPhone 17 ទាំង ៤ម៉ូដែលត្រូវបានគេឱ្យដឹងថា នឹងបំពាក់ដោយអេក្រង់ដែលធន់ជាងមុន ឬភាសាអង់គ្លេសហៅ ថា anti-reflective display ដែលវាមានសមត្ថភាពធន់នឹងការឆ្កូតជាង បើធៀបនឹងកញ្ចក់ Ceramic Shield ដែលមាននៅលើម៉ូដែល iPhone 15 Pro Max បច្ចុប្បន្ន។ តាមពាក្យចចាមអារ៉ាមបានអះអាងថា កញ្ចក់ខាងក្រៅនៅលើ iPhone 17 មានស្រទាប់ការពារក្រាស់ជាងមុន « super-hard anti-reflective layer» និងធន់នឹងការឆ្កូតជាងមុន «more scratch-resistant»។ តែយ៉ាងណាវានៅមិនទាន់ច្បាស់នៅឡើយទេថាតើ Apple នឹងយក Gorilla Glass Armor ដែល Samsung ប្រើនៅក្នុង Galaxy S24 Ultra ឬអត់ ប៉ុន្តែបើតាមការពិពណ៌នារបស់ Corning ក្រុមហ៊ុន Apple ហាក់បីជាកំពុងពិចារណាលើវា។

8.


RDN News, [13/05/2024 15:33]

ទំហំផ្ទុក

លោក Jeff Pu នៃក្រុមហ៊ុនវិនិយោគ Haitong បាននិយាយថា ម៉ូដែល Pro និង Pro Max របស់ Apple នៅឆ្នាំក្រោយនឹងមកជាមួយ RAM ទំហំ ១២ជីហ្គាបៃ។ សម្រាប់ការប្រៀបធៀបម៉ូដែល iPhone 15 Pro មាន RAM ៨ជីហ្គាបៃ ខណៈពេលដែលម៉ូដែល iPhone 16 Pro ត្រូវបានគេរំពឹងថានឹងមាន RAM ៨ជីហ្គាបៃផងដែរ។ ការបង្កើនទំហំផ្ទុក RAM ច្រើនបែបនេះនៅលើ iPhone 17 Pro/ Pro Max ទំនងជាគោលបំណងដ៏ធំរបស់ Apple គឹសម្រាប់គាំទ្រទៅនឹងបញ្ញាសិប្បនិម្មិត AI ខណៈពេលបច្ចុប្បន្ន Apple កំពុងដុតដៃដុតជើងលើផ្នែកនេះ។

9. ទំហំ Dynamic Island

លោក Jeff Pu បានឱ្យដឹងនៅដើមសប្តាហ៍នេះថា iPhone 17 Pro Max នឹងត្រូវបានបង្រួមទំហំ Dynamic Island តូចជាងមុន ទាំងនេះក៏ដោយសារតែ Apple កំពុងតែសម្លឹងមើលបច្ចេកវិទ្យានឹងនាំយកមុខងារ Face ID បង្កប់នៅក្នុងអេក្រង់។ ផ្នែកនេះ ត្រូវបានគេសន្មតថា ជាលើកទី១ ហើយដែល Apple សម្រេចផ្លាស់ប្តូរទំហំ Dynamic Island ចាប់តាំងពីវាបានបង្ហាញខ្លួននៅលើ iPhone 14 Pro ក្នុងឆ្នាំ២០២២។

10. iPhone 17 «Slim»

យោងតាមរបាយការណ៍ពីលោក Jeff Pu ដដែលបានឱ្យដឹងទៀតថា សម្រាប់ iPhone ឆ្នាំ២០២៥ នឹងមិនមានវត្តមាន iPhone 17 Plus នោះទេ ដោយ Apple នឹងលុបឈ្មោះម៉ូដែលនេះចោល ដោយប្តូរទៅប្រើឈ្មោះ «Slim» ជំនួសវិញ ពោលគឺ iPhone 17 Slim។ ខណៈដែល អេក្រង់នឹងតួខ្លួនក៏ត្រូវបានគេរំពឹងថា នឹងកែប្រែផងដែរ។

គួរជម្រាបថា ខាងលើនេះគឺជា លក្ខណៈពិសេសដែលនឹងមាននៅលើ iPhone 17 ឆ្នាំក្រោយ ដូច្នេះតើប្រិយមិត្តយល់យ៉ាងណាដែរ គួរតែរង់ចាំដល់ iPhone 17 ចេញលក់ជាផ្លូវការ ឬ នៅតែបន្តទិញ iPhone 16 ឆ្នាំនេះ ខណៈរបាយការណ៍ជាច្រើនមិនបានបង្ហាញពីការផ្លាស់ប្តូរ និងមុខងារ AI ដែលអាចនឹងមកដល់ក្នុងឆ្នាំនេះនោះទេ៕  ប្រភព freshness









0 Reviews:

Post a Comment