Wednesday, May 8, 2024

វឌ្ឍនភាពគម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំផ្លូវចំនួន ០២ខែ្ស​ នៅខេត្តក្រចេះ​ សម្រេចការសាងសង់​បានប្រមាណ ៥៣%​ គិតត្រឹមខែឧសភាឆ្នាំ២០២៤:

អ្នកទស្សនា: Views

ក្រចេះ÷ គម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំផ្លូវខេត្តសំខាន់ៗ​ចំនួន ០២ខែ្ស ដែលមានប្រវែងសរុបជិត ៤៩គ.ម ក្នុងខេត្តក្រចេះ សម្រេចការសាងសង់បាន ប្រមាណ ៥៣% ហើយ​ គិតត្រឹមថ្ងៃទី៨​ ខែឧសភា​ ២០២៤នេះ​។   ផ្លូវខេត្តដ៏សំខាន់ ២ខ្សែនេះ ស្ថិតក្នុងខេត្តក្រចេះ រួមមានផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥.៥គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលព្រាប«ស» (ក្រុងក្រចេះ) ដ ល់ស្រុកសំបូរ និងផ្លូវលេខ៣៧៧A មានប្រវែង ១៣,៦គីឡូម៉ែត្រ គិតចាប់ពីផ្សារសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។


ផ្លូវទាំងនេះគឺជាផ្នែកមួយដ៏សំខាន់ សម្រាប់បម្រើដល់ វិស័យទេ សចរណ៍ និងវិស័យដឹកជញ្ជូន ជាពិសេសអាចធ្វើដំណើរទៅកាន់រមណីយដ្ឋានជាច្រើន តាមបណ្ដោយដងទន្លេមេគង្គត្រើយខាងកើត មានដូចជា៖តំបន់ទេសចរណ៍ភ្នំសបុក​ រម្មណីយដ្ឋានអន្លង់ផ្សោតកាំពី, រមណីយដ្ឋានទឹកជួរកាំពី ,ព្រះធំវិហារសសរ ១០០ , និងសហគមន៍ទេសចរណ៍កោះ ៣០ ជាដេីម​ និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនទំនិញ និងកសិផល​ទៅកាន់ទីផ្សារនិងតំបន់ផ្សេងៗ បានលឿនជាមុន។

សូមបញ្ជាក់ថា ផ្លូវ២ខ្សែនេះ ត្រូវបានបើកការដ្ឋានសាងសង់ កាល ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ជាគម្រោងស្តារឡើងវិញដោយពង្រី ក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវកម្រាលបេតុងកៅស៊ូ (A C) កម្រាស់៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែក កម្រាស់ ២ ០សង់ទីម៉ែត្រ មានទទឹងចាប់ពី ៧​ ដល់​ ១១ម៉ែត្រ មាន២គន្លងទៅ មក ព្រមទាំងការសាងសង់ស្ពានថ្មីចំនួន ៩កន្លែង (នៅលើផ្លូវខេត្ត លេខ៣៧៧)​ ដោយក្រុមហ៊ុន Poly Changda Engine ering Co., Ltd ស្ថិតក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក (RCIP)៕ រាយការណ៍ដោយ លោក ម៉ែន បូរិទ្ធ អ្នកយកព័ត៌មាន RDN MEDIA NEWS ទំនាក់ទំនងការផ្សាយ WhatsApp.Telegram.011.83.47.47.097.444.88.97

















0 Reviews:

Post a Comment