Sunday, April 21, 2024

ឈ្នះក្តីតាមផ្លូវច្បាប់ ហើយសាលាដំបូងចេញដីការឲ្យចាប់ខ្លួនជនជាប់ចោទ ប៉ុន្តែនៅតែមិនអាចធ្វើបាន..

អ្នកទស្សនា: Views

         រឿងក្តីក្តាំករណីឆបោកមួយត្រូវបានសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រម នៅខែកញ្ញា ឆ្នាំ២០២៣ ប៉ុន្តែរហូតមកដល់ពេលនេះ ជនជាប់ចោទនៅមានសេរីភាពហើយសំណងក៏មិនទាន់បានផ្ដល់ជូនជនរងគ្រោះនៅ ឡើយ។ ករណីនេះជនរងគ្រោះ ទទូចឲ្យសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធជំរុញល្បឿន នៃការអនុវត្តច្បាប់ឲ្យបានឆាប់រហ័សផង។


គួរបញ្ជាក់ថា សាលក្រមកំបាំងមុខលេខ២៦៦៩ឡ ចុះថ្ងៃទី 20-9-2023 របស់សាលាដំបូងរាជធានីភ្នំពេញបានសម្រេច
១-ផ្ដន្ទាទោសជនជាប់ចោទ

១_១.ឈ្មោះសោម វណ្ណៈ ភេទ ប្រុស អាយុ៤២ឆ្នាំ ជន ជាតិខ្មែរ ,សញ្ជាតិខ្មែរ ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ។
ពីបទឆបោកនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានប្រព្រឹត្តទៅ នៅរាជធានីភ្នំពេញកាលពីថ្ងៃទី 4 ខែមេសា ឆ្នាំ 2022 បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាមមាត្រា377 និងមាត្រា 378 នៃក្រមព្រហ្មទណ្ឌនិងមាត្រា 231 ច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាននិងប្រតិបត្តិការទូទាត់សងប្រាក់។

១-២.ឈ្មោះញ៉ិល សៀង ភេទ ប្រុស អាយុ៥០ឆ្នាំ ជន ជាតិខ្មែរ សញ្ជាតិខ្មែរដាក់ពន្ធនាគាររយៈពេល១ឆ្នាំ។ ពីបទឆបោកនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ជួយដូរបានប្រព្រឹត្តនូវរាជធានីភ្នំពេញកាលពីថ្ងៃទី 4 ខែមេសាឆ្នាំ 2022 ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាបទោសតាមមាត្រា 377 និងមាត្រា 378 នៃក្រមព្រហ្មទណ្ឌនិងមាត្រា 231 នៅច្បាប់ស្ដីពីឧបករណ៍អាចជួញ ដូរបាននិងប្រតិបត្តិការទូទាត់សងប្រាក់។

២-បង្គាប់ឲ្យជនជាប់ចោទឈ្មោះសោម វណ្ណៈ និងញ៉ិល សៀង សងប្រាក់កក់ចំនួន៧ម៉ឺនដុល្លារអាមេរិក និងសំណងការខូចខាតចំនួន៤លានរៀល ឲ្យទៅដើម បណ្ដឹង រដ្ឋប្បវេណីឈ្មោះដិ សុវត្ថិ និងសុន ស៊ីន។ ការទាមទារលើសពីនេះត្រូវបានបដិសេធ។

គួរបញ្ជាក់ថា សាលក្រមជំនុំជម្រះជាសាធារណៈនៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៣ និងប្រកាសជាសាធារណៈនៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៣ ចំពោះមុខដើមបណ្ដឹងរដ្ឋប្បវេណី ឈ្មោះដិ សុវត្ថិ និងសុន ស៊ីន និងអាថ៌កំបាំងមុខជនជាប់ចោទឈ្មោះសោម វណ្ណៈ និងញ៉ិល សៀង។

គួរបញ្ជាក់ដែរថា ជនជាប់ចោទឈ្មោះសោម វណ្ណៈ និងញ៉ិល សៀង អះអាងថាពួកខ្លួនមានចំការដើមអាកាស្យា ដើម្បីលក់នៅឯខេត្តព្រះសីហនុ។ ភាគីដើមបណ្តឹងបានព្រមធ្វើកិច្ចសន្យាដើម្បីទិញដើមអាកាស្យានោះតាមរយៈការកក់ប្រាក់ចំនួន៧ម៉ឺនដុល្លារ។ នៅពេលបានប្រាក់ជន ជាប់ចោទមិនបានបំពេញតាមការសន្យានោះទេ ដូច្នេះដែលមិនដឹងក៏បានទារប្រាក់មកវិញ។ ភាគីជនជាប់ ចោទបានសងប្រាក់តាមរយៈមូលប្បទានប័ត្រ ប៉ុន្តែនៅ ពេលដែលភាគីដើមបណ្ដឹងទៅបើកប្រាក់ ទើបដឹងថាមូលប្បទានបត្រនោះមិនមានសាច់ប្រាក់នោះទេ។

ករណីនេះក្លាយជារឿងឆបោកក្តីក្តី នៅឯសាលាដំបូងរហូតមានការប្រកាសសាលក្រម ដោយតុលាការតម្រូវ ឲ្យភាគីជាប់ចោទសងប្រាក់ទៅដើមបណ្ដឹង...រហូតដល់សាលាដំបូងចេញដីកាឲ្យចាប់ខ្លួន ជនជាប់ចោទទាំងពីរខាងលើនោះផង។ ប៉ុន្តែរហូតមកដល់ពេលនេះ ប្រាក់ក៏មិនទាន់បានហើយជនជាប់ចោទ ក៏មិនទាន់ចាប់ខ្លួនបាននៅឡើយដែរ៕





0 Reviews:

Post a Comment