Friday, February 2, 2024

អាជ្ញាធរខេត្តក្រចេះ ចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងជាង៦០០ហិកតា នៅឃុំជ្រោយបន្ទាយ

អ្នកទស្សនា: Views




ក្រចេះ÷ អាជ្ញាធរខេត្តក្រចេះ និងមន្ត្រីជំនាញនៃមន្ទីរធនធានទឹកនិងមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្ត បាននឹងកំពុង ជួយអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងប្រមាណជា ៤២០ហិកតា របស់ប្រជាពលរដ្ឋ នៅក្នុងផូមិកែង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បន្ទាប់ពីតំបន់នោះប្រឈម និងការខ្វះខាតទឹកសម្រាប់ធ្វើស្រែប្រាំង។

តាមការបញ្ជាក់ពីលោក ប៉ិច ងន់ស្រុឺ មេឃុំជ្រោយបន្ទាយ បានឲ្យដឹងនៅរសៀល ថ្ងៃទី៣១ ខែកមរា ឆ្នាំ២០២៤ នេះថា នៅក្នុងឃុំជ្រោយបន្ទាយ មានប្រព័ន្ធធារាសាស្រ្ត បឹងខ្នាយរមាស ដែលជាអាងស្តុកទឹកមួយ ប៉ុន្ដែប្រព័ន្ធធារាសាស្ត្រនេះ នៅមានទឹកតិចតួច រីងស្ងួត មិនអាចបង្ហូរចូលតាមប្រព័ន្ធ ប្រឡាយមេ និងកូនប្រឡាយ ចូលស្រែបានឡើយ។ 

លោកមេឃុំជ្រោយបន្ទាយ បានបន្តថា ស្រូវប្រាំងរបស់ប្រជាពលរដ្ឋ សរុបប្រមាណចំនួន ៦២០ហិកតា ក្នុងនោះមានចំនួន ៤២០ហិកតា កំពុងប្រឈមនឹងការ ខ្វះខាតទឹកប្រើប្រាស់ ក្នុងការបូបដាក់ស្រែ។ 

(សំឡេងសម្ភាសន៍ផ្ទាល់ ១.៣៧វិនាទី)...

តាមការបញ្ជាក់ពីលោកមេឃុំ បានបញ្ជាក់ថា ការបូមទឹកជួយសង្គ្រោះស្រូវរដូវប្រាំង របស់កសិករ មន្ទីរធនធានទឹកខេត្ត បានដាក់ម៉ាស៊ីនបូមទឹកកម្លាំង៦៥សេះ ឧបត្តម្ភប្រេងចំនួន ៣០០លីត្រ មន្ទីរកសិកម្មខេត្តចំនួន ២១០លីត្រ ដោយគ្រោងប្រើរយៈពេល១០ថ្ងៃ ដោយចំណាំយប្រេងប្រមាណជាង ២,៤០០លីត្រ ដូច្នេះនៅខ្វះប្រេងប្រមាណជាង ១,៨៩០លីត្រ។

កសិករនៅឃុំជ្រោយបន្ទាយ បានសម្ដែងកាអរគុណដល់អាជ្ញាធរខេត្តក្រចេះ មន្ទីរពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលបានជួយអន្តរាគមន៍បូមទឹកជួយសង្គ្រោះ ស្រូវប្រាំងរបស់ពួកគាត់បានទាន់ពេលវេលា ប៉ុន្តែទោះយ៉ាងនេះក្តី តម្រូវការប្រើប្រាស់ទឹក នៅពុំទាន់គ្រប់គ្រាន់ ដោយសារផ្ទៃដីត្រូវការទឹកស្រោចស្រពមានចំនួនជាង ៤០០ហិកតា។


លោក ហេង រតន៍ម៉ូនីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ បានឲ្យដឹងនៅរសៀលថ្ងៃទី៣១ ខែកមរា ឆ្នាំ២០២៤ នេះថា បច្ចុប្បន្ន ក្រុមការងារមន្ត្រីជំនាញ កំពុងជួយអន្តរាគមន៍នៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ដោយលើផ្ទៃដីជាង ៤០០ហិកតា រហូតមកដល់ពេលនេះសម្រេចបានជាង ១០%ហើយ។ លោកបន្តថា អាងទឹកបឹងខ្នាយរមាសនេះ គឺអាចផ្គត់ផ្គង់ស្រូវប្រាំងរបស់ពួកគាត់បានគ្រប់គ្រាន់ត្រឹមផ្ទៃដី ៤២០ហិកតា ប៉ុន្តែកុំឲ្យពួកគាត់ធ្វើម្តងទៀត។ ម្យ៉ាងវិញទៀត មន្ទីរក៏បានណែនាំដល់សហគម ក៏ដូចជាកសិករប្រើប្រាស់ទឹក នៅឆ្នាំ២០២៤នេះ ដោយប្រទេសកម្ពុជាទទួលរងអាកាសធាតុក្ដៅ ហើយមានការខ្វះខាតទឹក សូមកុំឲ្យកសិករធ្វើស្រែលើកទី២៕ រាយការណ៍ដោយលោក ម៉ែន បូរិទ្ធ









0 Reviews:

Post a Comment