ខេត្តតាកែវ : មហាជនបានសំណូមពរ ដល់លោក ឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវ សូមជួយចាត់វិធានការណ៌ ទៅលើទីតាំងបើកលេងល្បែងស៊ីសងមាន់ជល់តាមអនឡាញមួយកន្លែងនៅភូមិត្រពាំងឬស្សី ឃុំត្រាំកក់ ស្រុកត្រាំ កក់ ខេត្តតាកែវ កំពុងតែលេងល្បែងស៊ីសង មាន់ជល់តាមអនឡញ ក្នុងហា ងកាហ្វេមួយកន្លែង ខណះពេលដែលអស់លោកអាជ្ញាធរ និង សមត្ថកិច្ចស្រុកត្រាំកក់ បានរក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុន សែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត។
សូមជម្រាបថា?កាលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះសម្ដេចតេ ជោ ហ៊ុនសែនបានចេញបទបញ្ជាដាច់ខាតឲ្យ អភិបាលរាជធានីខេត្តទាំង២៥
ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាន តែបាន។ សម្តេចតេជោ
ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ខាតមួយទៀ តថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង
ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសង
នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ
និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
មហានជននៅក្នុងឃុំត្រាំកក់ ស្រុកត្រាំកក់បានលើកឡើងថាមូលហេតុដែលអ ស់លោកអាជ្ញាធរនិងសមត្ថកិច្ចស្រុកត្រាំកក់បានរក្សាភាពស្ងៀមស្ងាត់ចំ ពោះ ទីតាំងមាន់ជល់តាមអនឡាញខាងលើនេះ ហើយថែមទាំងផ្គើននិងបទបញ្ជា
របស់សម្តេចតេជោហ៊ុនសែន ទៀតសោធន៌នោះ? សង្ស័យតែទីតាំងមាន់ ជល់តាមអនឡាញខាងលើនេះសង្ស័យអាជ្ញាធរនិងសមត្ថកិច្វស្រុកត្រាំកក់មាន ភាគហ៊ុនក្នុងនិងទេដឹង?ទើបបានជាអស់លោករក្សាភាពស្ងៀមស្ងាត់ផ្គើននិង បទបញ្ជារបស់សម្តេចតេជោហ៊ុនសែនបែបនេះនោះ។
0 Reviews:
Post a Comment