(កំពង់ស្ពឺ)៖ មហាជនសង្កេតឃើញថាៈ ក្រុមឈ្មួញល្បែងធំៗ កំពុងសប្បាយនឹងការប្រមូលលុយពីប្រជាពលរដ្ឋដោយខុសច្បាប់តាមរយៈការដាក់ពង្រាយល្បែង ”អនឡាញ” មាន់ជល់ទូរទស្សន៍ នៅតាមបណ្ដាហាងកាហ្វេមួយចំនួន និងតារា ងបាល់ ក្នុងភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្នុងនោះថៅកែល្បែង”អនឡាញ”នីមួយៗ គេតម្រូវឱ្យកូនឈ្នួលឬកម្មកររបស់ខ្លួន ឈរជើងសម្រាប់ស៊ីសងប្រាក់ ដែលក្រុមអ្នកញៀនល្បែង មកទទួលទានកាហ្វេ លេងបាល់ និងភ្នាល់ចាក់លុយរាល់ថ្ងៃ។
ជាក់ស្ដែង ទីតាំងល្បែងអនឡាញទាំងនោះមានដូចជា!
ទី១៖ នៅចំណុចហាងកាហ្វេមួយកន្លែងក្នុងភូមិត្រពាំងថ្ម ឃុំស្រង់ ស្រុកគង ពិសី ខេត្តកំពង់ស្ពឺ។
ទី២៖ ចំណុចតារាងបាល់ទះយីហោ សែន សាន ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្នុងនោះអស់លោកអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធ បានរក្សាភាពស្ងៀមស្ងា ត់មិនអនុវត្តន៍តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ មន្រ្តីនៃកម្ពុជា ស្តីពីការទប់ស្កាត់និង បង្គ្រាបបទល្មើស ល្បែងសុីសងគ្រប់ប្រ ភេទនោះទេ។
មហាជនដែលរស់នៅក្នុងភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានលើកឡើងថា ជាទូទៅក្រុមអ្នកញៀនល្បែងជល់មាន់តាមអនឡាញនៅទីតាំងខាង លើ តែងតែពពាក់ពពូន ផ្តុំក្បាលគ្នាចូលទៅលេងល្បែងសីុសងជល់មាន់តាម អនឡាញខាងលើ ជាប្រចាំដោយស្រែកហ៊ោកញ្ជៀវ គ្មានញញើត និងទោសទណ្ឌបន្តិចណាទាល់តែសោះ។
យើងដឹងហើយថាៈបញ្ហា អសន្តិសុខ កើតនូវអំពើចោកម្ម និងបទល្មើសផ្សេ ងៗ ដូចជាចោរលូច ចោឆក់ ចោប្លន់ និងអំពើហិង្សាជាដើម គឺផ្តើមចេញពីល្បែងសុីសង។
ហេតុនេះពលរដ្ឋ សូមស្នើដល់លោក លោក សម សាមួន ស្នងការនគរបាលខេ ត្ត កំពង់ស្ពឺ និង លោក យ៉ាង សុខលី អធិការនគរបាលស្រុគងពិសី មេត្តាចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ ក្នុងភូមិ សាស្ត្រស្រុកគងពិសី ដោយក្ដីអនុគ្រោះ ដើម្បីអនុវត្តឲ្យបាននូវ គោលនយោ បាយភូមិ-ឃុំ មានសុវត្ថិភាព..!។
ទាក់ទិននិងករណីខាងលើ យើងមិនអាចសុំការបកស្រាយពីសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋាន បាននោះទេ អង្គភាពយើងរង់ចាំការបកស្រាយរៀងរាល់ម៉ោងធ្វើការ។
ទោះជាយ៉ាងណាក្ដីពលរដ្ឋ សង្ឃឹមថាសមត្ថកិច្ចនឹងបង្ក្រាបល្បែងជល់មាន់តា មអនឡាញខាងលើជា មិនខានឡើយ ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះ ប ង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង។
0 Reviews:
Post a Comment