Sunday, November 5, 2023

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ គ្រួសាររងគ្រោះដោយអគ្គិភ័យ នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

អ្នកទស្សនា: Views


នាព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានអញ្ជើញដឹកនាំក្រុមការងារនាំយកអំណោយ និងសម្ភារចាំបាច់មួយចំនួន ចុះសួរសុខទុក្ខគ្រួសាររងគ្រោះ ដែលត្រូវបានអគ្គិភ័យឆាបឆេះគេហដ្ឋាន កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។


ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចូលរួមសម្តែងនូវការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះ ព្រមទាំងបាននាំយក ស័ង្កសី ៦០សន្លឹក, ដែកគោល ០២សុង, ធុងដាក់ទឹក០២, អង្ករ ០៤ការុង, ទឹកសុទ្ធ ០៤កេស, ត្រីខ ០១កេសធំ រួមហ្នឹងថវិកា១,០០០,០០០រៀល (មួយលានរៀល) ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកដល់គ្រួសារជនរងគ្រោះផងដែរ៕













0 Reviews:

Post a Comment