Thursday, November 2, 2023

បែកធ្លាយសំណើស្នើសុំបិទបាំងដែនសហគមន៍ស្ទឹងកំពង់លៀស សង្ស័យមានការត្រូវរូវគ្នាជាមួយអាជ្ញាធរមូលដ្ឋាន : ទើបចៅហ្វាយស្រុកឆ្លើយប្រាប់អ្នកសារព័ត៌មានថា អត់ទទួលបានដំណឹងនោះទេ អញបានស៊ីញ៉េបញ្ជូនតើ អញជាប់រវល់តិច…

អ្នកទស្សនា: Views



ខេត្តតាកែវ : កាលពីថ្ងៃទី 31 ខែតុលាឆ្នាំ 2023 នេះបានបែកធ្លាយនៅឯកសារស្នើសុំ របស់សហគមន៍ នេ សាទឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលធ្វើការស្នើសុំទៅ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលជលផល  តាមរយៈលោកមេឃុំ និង លោកអភិបាលស្រុក  ក្នុង សំណើសុំបិតបាំង ដែន សហគមន៍ស្ទឹងកំពង់លៀស ដោយនៅក្នុងលិខិតស្នើសុំនោះគេបានបញ្ជាក់ថា  ស្នើសុំបិទបាំងដែននេសាទ សហគមន៍មួយផ្នែកនារដូវបើកនេសាទត្រង់ចំណុច កំពុងលៀស. ចាប់ពីថ្ងៃទ 11 ខែ 10 ដល់ ថ្ងៃទ12​ ខែ 11 ឆ្នាំ2023 ក្នុងនោះគេសង្កេតឃើញថាលិខិតនោះបានធ្វើការស្នើសុំឡើងនៅថ្ងៃទី 9 ខែតុលាឆ្នាំ 2023 ហើយលោក មេឃុំ និង លោក ចៅហ្វាយព្រៃកប្បាស បានចុះហត្ថខា នៅថ្ងៃទី 10 ខែ តុលាឆ្នាំ 2023

ចំណែកឯហត្ថលេខារបស់នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវនោះគេពុំឃើញមានទេប៉ុន្តែទីតាំងដែលស្នើសុំនោះអាចដំណើរការបានដោយរលូនដោយមិនចាំបាច់មានហត្ថលេខារបស់នាយខណ្ឌរដ្ឋបាលជល ផលខេត្តតាកែវនោះទេ គេសង្ស័យថាមានការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធរវាងអាជ្ញាធរមូលដ្ឋាននិងប្រ ធានសហគមន៍នេសាទឃុំព្រៃល្វា៕

 ទាក់ទិននឹងករណីខាងលើនេះនៅថ្ងៃទី 01 ខែវិច្ឆិកាឆ្នាំ 2023 អង្គភាពសារព័ត៌មានរស្មីភ្នំដា បានទាក់ទងតាមរយៈទូរស័ព្ទទៅលោកចៅហ្វាយស្រុកព្រៃកប្បាស លោកឌីម គីមសាន សុំការបំភ្លឺជាមួយនឹងលិខិតបែកធ្លាយគ្មានហត្ថលេខាឯកភាពពីនាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវនោះ ស្រាប់តែលោកចៅហ្វាយស្រុកឆ្លើយយ៉ាងដូច្នេះថា អត់ទទួលបានដំណឹងនោះទេ  អញបានស៊ីញ៉េបញ្ជូនតើ អញជាប់រវល់តិច។ឆ្លើយមកបែបរឺក្នុងនាមជាចៅហ្វាយស្រុកម្នាក់?

 ទាក់ទិននឹងករណីខាងលើអង្គភាពយើងរង់ចាំការបកស្រាយពីមន្ត្រីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន។







0 Reviews:

Post a Comment