Sunday, October 29, 2023

ល្បែងស៊ីសងមាន់ជល់តាមអនឡាញរីកដូចផ្សិតក្នុងស្រុក ទ្រាំង ពលរដ្ឋស្នើ ឲ្យលោក កប សេម អធិការស្រុកមេត្តាមានវិធានការទប់ស្កាត់ផងទាន.......

អ្នកទស្សនា: Views



(ខេត្តតាកែវ )៖ ទីតាំងបនល្បែងស៊ីសង ជល់មាន់តាមអនឡាញ បើកលេងយ៉ាងអាណាធិបតេយ្យ នៅស្រុកទ្រាំង ខេត្តតាកែវសង្ស័យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ភ្លេចបទបញ្ជារបស់សម្ដេច សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា ទៅ ហើយទើបបានជាមិនចុះបង្ក្រាបឬ មួយត្រូវថ្នាំសណ្ដំ មេបនល្បែងទើបសំងំស្ងៀមធ្វើមិនដឹង ។


សូមបញ្ជាក់ថា មានទីតាំងបនល្បែងជល់មាន់ខុសច្បាប់ តាមប្រពន្ធ័អនឡាញ ២កន្លែងទី១៖ នៅចំណុចតារាងបាល់ទះ តាពុយ ស្ថិតនៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។

ទី២៖ នៅខាងជើងវត្តស្មោង ផ្ទះឈ្មោះនេត ស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ ទាំងអស់ឲ្យខាង តែបាន សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា  បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។


 ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ច នៅស្រុកទ្រាំង ហាក់សំងំស្ងៀម មិនបង្ក្រាបទីតាំងបនល្បែងស៊ីសងប្រភេទមាន់ជល់តាមអនឡាញដែលបើកលេង នៅមូលដ្ឋានរបស់ខ្លួនផ្គើនទៅនិងបទបញ្ជារបស់សម្ដេច សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា

ចំពោះបញ្ហាល្បែងស៊ីសង ខាងលើ មហាជនសង្ឃឹមនិងជឿជាក់ថា អាជ្ញាធរមានសមត្ថកិច្ច ខេត្តតាកែវ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ស្រុកទ្រាំង  និងចុះបង្ក្រាបទីតាំងបនល្បែងស៊ីសងទាំងនោះដើម្បីឲ្យស្របតាមបទបញ្ជា របស់សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា ៕





0 Reviews:

Post a Comment