រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថានៅពេលខាង មុខឆាប់ៗ នេះការ ផទេរ កម្មសិទ្ធពីម្តាយ ឪពុកទៅកូន នឹង ធ្វើបាន ប្រព័ន្ធ ឌី ជីថល ដោយ ប្រើពេលតែ៥ នាទី ហើយមិន អស់លុយ ។
ថ្លែងនៅ ក្នុងពិធីប្រកាសចូលកាន់តំណែងជាអភិបាលខេត្តសៀមរាបថ្មី កាលពីពេល ថ្មីៗ កន្លងមកនេះ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថានាពេលឆាប់ ៗខាងមុខនេះក៏ មានការ ស្នើសុំទៅ ដល់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំ អាល់ ក្នុងការសម្របសម្រួល ផ្ទេរកម្មសិទ្ធិ ពី ឪពុក ម្តាយ ទៅកូន តាមប្រព័ន្ធ ឌីជី ថល ដោយ ប្រើប្រាស់ពេលវេលាយ៉ាង យូរ ៥នាទី ហើយ មិន អស់ ថវិកាអីទាំងអស់ ។
ឯកឧត្តម បញ្ជាក់ ថា ៖« នេះជាផែនការួម គ្នាជាមួយ ឯកឧត្តម សាយ សំ អាល់ ហើយ លោកបាន ឯកភាព ដើម្បីជំរុញការងារនេះ ធ្វើយ៉ាងម៉េចឱ្យចេញរូបរាង ក្នុងពេលឆាប់ ៗ នេះ » ។
ឯកឧត្តម បាន លើក ឡើង ថាគោល បំណ បង របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី កម្ពុជា លោកបានសង្កត់ធ្ងន់លើ បញ្ហាបច្ចេកវិទ្យាហើយចង់ បង្វែរ ទិសកម្ពុជា នៅពេល អនាគត ឲ្យក្លាយទៅជា ប្រទេស ឌី ជី ថល រដ្ឋាភិបាល ឌី ជី ថល ។
អីញ្ចឹង មិញ ខ្ញុំ ក៏ បាននិយាយ ជាមួយ ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្ត សៀមរាប ថ្មី ថា ឌី ជីថល ដំណើរ ត្រូវតែ មានពីរ ភាគី គឺ ទី ១. សម្ភារៈ និង ទី ២. បុគ្គល តែ ម្តង ។ បើ ឌី ជី ថ ល តែសម្ភារៈ ហើយ មនុស្សមិន ឌី ជី ថ ល ការងារ អាចនឹង យឺតជាង អ្វី ដែលយើងធ្លាប់ ធ្វើ បច្ចុប្បន្ន នេះ ។
ឯកឧត្តម ឧ បក នាយក រដ្ឋមន្ត្រីបានទទួលស្គាល់ ថា ការងារមួយចំនួនកម្ពុជា ធ្វើលឿនមែន ប៉ុន្តែបើ ប្រៀបធៀប នឹងប្រទេសជិតខាង ដូចជា ការងារយើង ខ្លះពី មុនយើង ធ្វើមួយអាទិត្យ យើងមក ធ្វើបី ឬ បួន ថ្ងៃ ប៉ុន្តែ នៅប្រទេសជិតខាងគេ ធ្វើតែ ៣ ឬ ៤ ម៉ោង គេ ធ្វើបាន ។
ជាមួយ គ្នានោះដែរឯកឧត្តមបានជំរុញឲ្យមានការ ពង្រឹង បន្ថែមចំពោះការងារតាម បែប ឌី ជី ថល ព្រមទាំងបាន ផ្តល់អនុទិភាពក្នុង ការ ជ្រើសរើស មន្ត្រីរាជការដែល ចេះ ផ្នែកឌី ជី ថ ល នៅពេលខាងមុខឆាប់ ៗ នេះ ។ ដោយសារតែពួកគាត់បើឲ្យគាត់ទៅ ប្រឡង បាក់ ឌុ ប ប្រហែលជា ប្រឡង មិនជាប់ទេ ប៉ុន្តែ បើ ឲ្យ គាត់ សរសេកូដ ប្រហែលអាច ធ្វើបាន តែមនុស្ស ខ្លះ មិន អាច ធ្វើបាន ដូច្នេះយើងត្រូវមាន អ្នកសម្របសម្រួល ផងដែរ ។
ពាក់ព័ន្ធ នឹង ការងារនេះដែរ ឧបកនាយក រដ្ឋមន្ត្រី សាយ សំ អាល់រដ្ឋមន្ត្រី ក្រសួង ដែនដី នគរូបនីយកម្ម និង សំណង់បានលើកទឹកចិត្ត ឱ្យមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី រាជធានី ភ្នំពេញ ពិនិត្យនិងសិក្សា លើ ការ រៀបចំ មន្ត្រី កន្លែង ផ្តល់ សេវា និង ការ គិតគូរ រៀបចំ បញ្ចូល សេវា តម្រូវការ ទៅ ក្នុងប្រព័ន្ធ ឌី ជី ថ ល ដើម្បី ឱ្យ ប្រជាពលរដ្ឋ កាន់តែ ងាយស្រួល ក្នុង ការ ទទួល បាន សេវា លឿន រហ័ស និង ជឿ ទុកចិត្ត បាន ជា ពិសេស ងាយស្រួល ទទួល បាន ព័ត៌មាន អំពី ដំណើរការ របស់ ឯកសារ ។
សូម ជម្រាប ថាពន្ធ ប្រថាប់ត្រាលើ ការផ្ទេកម្មសិទ្ធិ អចលនទ្រព្យត្រូវបានលើកលែងក្នុងចំណោមសាច់ញាតិ ដូច ជា ៖ ពី ជីតា ឬ ជីដូន ទៅ ចៅ ( ពន្ធ ស្មើ សូន្យ ) ពី ឪពុក ម្តាយ ទៅ កូន ( ពន្ធ ស្មើ សូន្យ ) ពី បងប្អូន បង្កើត ទៅ បងប្អូន បង្កើត និង ពី ឪពុក ម្តាយ ទៅ កូនប្រសារ ៕
0 Reviews:
Post a Comment