Friday, April 28, 2023

កិច្ចប្រជុំគណ:កម្មការចម្រុះថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ........................

អ្នកទស្សនា: Views



ក្រចេះ÷ ក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្តាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ថ្នាក់ជាតិមានតំណាងនគរបាលជាតិ, រដ្ឋបាលព្រៃឈើថ្នាក់កណ្តាល, តំណាងក្រសួងបរិស្ថាន,កងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្នាក់ខេត្តដឹកនាំដោយអភិបាលរងខេត្ត, ស្នងការរងនគរបាល, ប្រធានមន្ទីរបរិស្ថាន, អនុប្រធានមន្ទីរកសិកម្ម, ខណ្ឌរដ្ឋបាលព្រៃឈើ, កងរាជអាវុធហត្ថខេត្ត, ព្រះរាជអាជ្ញារងអមសាលាបូងខេត្ត។ ក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្តាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ មន្ត្រីជំនាញបានបញ្ជូនជនសង្ស័យចំនួន ១១នាក់ គោយន្តកន្ត្រៃដឹកឈើចំនួន ១១គ្រឿង អត់មានឈើ ចំនួន ២គ្រឿង សរុប (១៣គ្រឿង) បញ្ជូនទៅស្ថាប័នអយ្យការដើម្បីអនុវត្តនីតិវិធី។ ចំពោះឈើចំនួន ៦ឡាន ដែលកម្លាំងរកឃើញនៅក្រុមហ៊ុនស៊ីងបាយអូថេក មន្ត្រីជំនាញនឹងបើកអង្កេតបឋមដើម្បីស្រាវជ្រាវរកអ្នកទទួលខុសត្រូវ និងអ្នកដែលមានការពាក់ព័ន្ធបន្តទៀត។ ហើយនៅព្រឹកមិញនេះដែរមានការប្រជុំក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្តរៀបចំកម្លាំងរុករកស្រាវជ្រាវរកវត្ថុតាង ចុះស្រាវជ្រាវគល់ឈើដែលបានកាប់បន្ថែមទៀតដើម្បីផ្ទៀងផ្ទាត់ និងដាក់បន្ទុកទៅលើឈើនៅក្នុងក្រុមហ៊ុន ថាតើផែនការមេនៅក្នុងក្រុមហ៊ុន មានឈួសមានឆាយ មានគាល់ឈើឬអត់ មន្ត្រីជំនាញក៏ចុះត្រួតពិនិត្យក្រុមហ៊ុន និងឱ្យក្រុមហ៊ុនបង្ហាញឯកសារពាក់ព័ន្ធឈើទាំង៦ឡាន ថាតើក្រុមហ៊ុនបានឈើនេះមកពីណា ដើម្បីឱ្យមន្ត្រីនគរបាលយុត្តិធម៌មានសិទ្ធអំណាចស្រាវជ្រាវដើម្បីឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តិល្មើស៕រាយការណ៍ដោយលោកម៉ែន បូរិទ្ធ អ្នកយកព័ត៌មានរស្មីភ្នំដា ទំនាក់ទំនងផ្សាយWhatsApp.Telegram.097 444 88 97.011 83 47 47














0 Reviews:

Post a Comment