តាកែវ ៖ បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មានទីតាំងល្បែងជល់មាន់តាមអនឡាញមួយកន្លែង ក្នុងភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ល្បីថា មិនខ្លាចសមត្ថកិច្ចបង្ក្រាបនោះទេ ទោះបីជាប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាយ៉ាងតឹងរឹង ត្រូវតែបង្ក្រាបល្បែងសុីសងគ្រប់ប្រភេទ នៅទូទាំងប្រទេសអោយអស់ក៏ដោយ។
ប្រជាពលរដ្ឋបានខ្សឹបប្រាប់អង្គភាពយើងបន្តទៀតថា ទីតាំងបនល្បែងខាងលើនេះមានមនុស្សចេញចូលលេងយ៉ាងគគ្រឹកគគ្រេងហ៊ោកញ្ជ្រៀវយ៉ាងសប្បាយប៉ុន្តែមិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឡើយ។
ប្រជាពលរដ្ឋលើកឡើងជាសំនួរថាហេតុអ្វីបានជាទីតាំងបនល្បែងមួយកន្លែងនេះអាចដំណើរការបានយ៉ាងរលូនបែបនេះលោក អធិការស្រុកទ្រាំង?
សូមបញ្ជាក់ថា នេះក៏ជាសារ របស់ប្រជាពលរដ្ឋមួយផងដែរ ជូនលោក ឃុត ភិន
អធិការនគរបាល ស្រុកទ្រាំង ដើម្បីបើកការស្រាវជ្រាវនិងបង្ក្រាបល្បែងមានជល់តាមអនឡាញខាងលើនេះផងដែលព្រហើនមិនខ្លាចច្បាប់ ក៏ដូចជាចូលរួមគោរពទៅតាមបទបញ្ជា ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
0 Reviews:
Post a Comment