Saturday, March 11, 2023

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ បន្តជួបសំណេះសំណាលប្រគល់ថវិកាដល់ យុវជនគណបក្សក្នុងរចនាសម្ព័ន្ធស្រុកតំបែរ.!

អ្នកទស្សនា: Views

ត្បូងឃ្មុំ÷ នាថ្ងៃពុធ ២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសក រាជ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ បានបន្តអញ្ជើញជួបសំណេះ សំណាល និងផ្តល់ថវិកា ដល់ក្រុមការងារយុវជនគណបក្សក្នុងរចនាសម្ព័ន្ធស្រុកតំបែរ នៅស្នាក់ការគណបក្សស្រុកតំបែរ ខេត្តត្បូងឃ្មុំ។


នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រ សាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារយុវ ជនគណបក្សស្រុក/ឃុំ យុវជនគណបក្សភូមិ យុវជនគណបក្សតាមសាខា ដែលតែងតែចូលរួមយ៉ាងសកម្មភាព ក្នុងការចុះជួយប្រជាពលរដ្ឋ និងចូលរួមផ្សព្វផ្សាយ ដល់យុវជនឲ្យមានឱកាស ជួ បជុំគ្នា និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ជាពិសេសពង្រឹងជាធ្លុងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង របស់យុវជននៅគ្រប់ជាន់ថ្នាក់ បានយ៉ាងល្អប្រសើរ និងមានប្រសិទ្ធភាព និងសូមបន្តទៅទទួលយកវ៉ាក់សាំងបង្ការកូវីដ១៩ ដូសជំរុញឲ្យបានគ្រប់ៗគ្នា ។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្តថា  សមាជិក សមាជិកា គណបក្សទាំងអស់ ត្រូវគោរពតាមគោលនយោបាយរបស់គណប ក្ស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ជួយសម្របស ម្រួលដល់យុវជនគណបក្សទាំងអស់ ទាំងធនធាន សម្ភារៈព្រមទាំ  ងថវិកា ដើម្បីជួយសម្របសម្រួល ដល់ក្រុមការងារយុវជនគណបក្ស ក្នុងការអូសទាញយុវជនផ្សេងៗទៀត ឲ្យងាកមកគាំទ្រនូវគោល នយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធានាឲ្យបាននូវជ័យជំនះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា នៅឆ្នាំ២០២៣ នាពេលខាងមុខ គឺបន្តយកជ័យជំនះសម្រាប់ការបោះឆ្នោតជាតិក្នុងនីតិកាលបន្តទៅមុខទៀត ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកទឹកចិត្តឲ្យក្រុមការងារយុវជនគ្រប់ជាន់ថ្នាក់ ក្នុងស្រុកតំបែរ  ត្រូវបន្តពង្រឹង និងខិតខំអនុវត្តន៍ តាមរចនាសម្ព័ន្ធដឹកនាំ ការរៀបចំផែន ការសកម្មភាពការងារ ក្នុងការពង្រឹង និង ពង្រីក សមាជិកបក្ស ឈានទៅបង្កើនសមាជិកបក្ស ទាំងបរិមាណ និងគុណភាព ស្របតាមគោលការណ៍របស់គណបក្ស គឺ រក្សាចាស់បង្កើនថ្មី  សមាជិកបក្សម្នាក់សន្លឹកឆ្នោត ១សន្លឹក ជូនគណបក្សប្រជាជនកម្ពុជា ទទួ លបានជោគជ័យ សម្រាប់ការបោះឆ្នោតគ្រប់អាណត្តិទាំងអស់ ដើ ម្បីជូនសម្តេចតេជោ បន្តធ្វើជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសជាតិ រក្សាសុខសន្តិភាព និងការអភិវឌ្ឍថ្មីៗ បន្ថែមទៀត និងគាំទ្រ ឯកឧត្តមបណ្ឌិត  ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដឹកនាំប្រទេសជាតិនាពេលអនាគត៕

រាយការណ៍ដោយ ម៉ែន បូរិទ្ធ អ្នកយកព័ត៌មានរស្មីភ្នំដា ទំនាក់ទំនង WhatsApp.Telegram.097 444 88 97.01 83 47 47.097 764 64 67











0 Reviews:

Post a Comment