Sunday, October 16, 2022

មហាជនលើកឡើងើកឡើងថា : ប្រធានស្ថានីយ៌ជញ្ជីងថ្លឹងរថយន្តផ្សារជីភូ និង បក្ខពួកហ៊ានផ្គើនទៅនិងប្រសាសន៍ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ..

អ្នកទស្សនា: Views

 


ស្វាយរៀង :  រំលឹកថាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធា រណកា បានព្រមានធ្ងន់ៗចំពោះប្រធាន និង មន្ត្រីស្ថានីយជញ្ជីងក្រោមឱវាទក្រសួងសាធារណការ និង ដឹកជញ្ជូនណាដែលអនុញ្ញាតឱ្យរថយន្តផ្ទុកលើសទម្ងន់កម្រិតកំណត់ធ្វើចរាច រណ៍លើបណ្តាញផ្លូវថ្នល់ដែលខ្លួនគ្រប់គ្រងនោះ។

ប៉ុន្តែជាក់ស្តែងនៅថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២២ អង្គភាពសារព័ត៌មានយើងទទួលបានប្រភពព័ត៌មានមកថា លោក បុិន សំណា ង ជាប្រធានស្ថានីយ៌ជញ្ជីងថ្លឹងរថយន្តផ្សារជីភូនៅផ្លូវជាតិលេខ ១ស្ថិតសង្កាត់ច្រកម្ទេស ក្រុងបាវិតខេត្តស្វាយរៀង និង បក្ខពួកកំ ពុងតែបើកភ្លើងខៀវឲ្យក្រុមរថយន្តខ្នាតយក្សដឹកទំនិញគ្រប់ប្រភេ ទមានកម្ពស់ខ្ពស់ក្នុងមួយយប់ៗរាប់សិបគ្រឿងដឹកទំនិញដោយមិ នខ្វល់ក្នុងការលើសទម្ងន់នោះឡើយដោយឆ្លងកាត់ជញ្ជីជីភូបានយ៉ាងរំភើយដោយមិនខ្វល់ខ្វាយទៅនិងផ្លូវច្បាប់នោះឡើយខណ: លោកប្រធានជញ្ជីងនិងបក្ខពួកកំពង់រក្សាភាពស្ងប់ស្ងាត់។

ប្រភពប្រជាពលរដ្ធរស់នៅតំបន់នោះបានបន្តទៀតថា ក្រុមរថយន្តខ្នាតយក្សមានកម្ពស់ខ្ពស់នោះភាគច្រើនចាប់ពីរម៉ោង១២យប់រំល ងអធ្រាត្រទៅគឺមានវត្តមានរថយន្តខ្នាតយក្សទាំងនោះឆ្លងកាត់ស្ថា នីយជញ្ជីងថ្លឹងរថយន្តផ្សារជីភូស្ថិតក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិ តខេត្តស្វាយរៀង បានយ៉ាងរលូនដោយមិនខ្វល់ក្នុងការខូចផ្លូវជា តិផ្លូវសាធារណះដែលបំរើប្រយោជន៍រួមនោះឡើយកក្តាត្រង់នេះស របញ្ជាក់ឲ្យឃើញថាស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចខាងលើនេះមានភាពមិនប្រក្រតីដោយសារតែ លោក បុិន សំណាង ជាប្រ ធាននិងបក្ខពួកកំពុងលេងល្បែងឆ្ពិនភ្នែកមហាជនក៌ដូចភូតកុហក់ថ្នាក់លើផងដែរ គឺដើម្បីតែផលប្រយោជន៍ដាក់ចូលហោប៉ាវរៀងៗខ្លួន តែប៉ុណ្ណោះ។

សំណេរខាងក្រោមនេះគឺជាសារមួយសម្រាប់ដាស់តឿនដល់លោក បុិន សំណាង ជាប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្សារជីភូនិងបក្ខពួក កុំឲ្យលេងល្បែងឆ្ពិនភ្នែកដើម្បីភូតកុហក់ថ្នាក់លើបន្តទៀត នេះជាខ្លឹមសារទាំងស្រុងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុ ល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ ណៈកម្មការត្រួតពិនិត្យ យានយន្តដឹកជញ្ជូន មានប្រសាសន៍ថា ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះតទៅ ក្រសួងនឹងអនុវត្តច្បា ប់យ៉ាងតឹងរ៉ឹង ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ខណៈដែលនៅមានម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចា ស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួន នៅតែមិនទាន់ចូលរួមគោរពអនុវត្តបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋា ន គតិយុត្តឱ្យបានពេញលេញនិងត្រឹមត្រូវនៅឡើយ។


ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងករណីម្ចាស់ក្រុមហ៊ុនដឹ កជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ ណា មួយនៅតែបណ្តែតបណ្តោយឱ្យដឹកជញ្ជូន ឬ ផ្ទុកទម្ងន់លើ សពី ២០ភាគរយ ប្រធានស្ថានីយជញ្ជឹងអចល័ត ឬ ប្រធានក្រុម ជញ្ជីងចល័ត ត្រូវចាត់វិធានការតាមបទប្បញ្ញត្តិដូចជា៖ ដកបណ្ណបើកបរ និងព្យួរទុកចំនួន២ឆ្នាំ ព្រមទាំងឃាត់យានជំនិះទុក ចំនួន១ឆ្នាំ ដោយរក្សាទុកនៅទីតាំងណាមួយសមស្រប ហើយម្ចាស់យានយន្តត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និង បង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញ និងយានជំនិះដោយខ្លួនឯង។ ជាមួយគ្នានេះ ក៏នឹងត្រូវបញ្ឈប់អាជីវកម្មដឹកជញ្ជូន របស់ក្រុមហ៊ុនចំនួន១ឆ្នាំ ក្នុងករណីទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ នៅតែបន្តប្រព្រឹត្តល្មើសទៀត។
ឯកឧត្តម ក៏បានព្រមានដាក់ទណ្ឌកម្មចំពោះមន្ត្រីស្ថានីយជញ្ជីងអចល័ត និងជញ្ជីងចល័តក្រោមឱវាទក្រសួងសាធារណការ និង ដឹកជញ្ជូន ដែលអនុញ្ញាតឱ្យរថយន្តផ្ទុកលើសទម្ងន់កម្រិតកំណត់ធ្វើចរាចរណ៍លើបណ្តាញផ្លូវថ្នល់ផងដែរ។
ឯកឧត្តម មានប្រសាសន៍ថា ការអនុវត្តនូវវិធានតឹងរឹងនេះ គឺដើម្បីធានាការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងសំណង់ ឱ្យបានរឹងមាំ ស្ថិតស្ថេរ គង់វង្ស និងធន់ជាប់តាមអាយុកាលបច្ចេកទេស សាងសង់ ព្រមទាំងចូលរួមចំណែកកាត់បន្ថយ ថវិកាជាតិ ក្នុងការជួសជុលថែទាំ ផ្លូវថ្នល់នៅទូទាំងប្រទេស។
ជុំវិញនិងការចុះផ្សាយខាងលើនេះដែរ អង្គភាពយើងមិនអាចសុំការបំភ្លឺពីរលោក ប្រធានមន្ទីរសាធារការ និងដឹកជញ្ជូនខេត្តស្វាយរៀង និង លោកប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ស្ថិតសង្កាត់ច្រកម្ទេសក្រុងបាវិតខេត្តស្វាយរៀងបាននោះទេ?ដោ យពុំមានលេខទូរសព្ទទំនាក់ទំនងបាននោះឡើយ ។

អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ រៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ ៕













0 Reviews:

Post a Comment