ខេត្តស្វាយរៀង៖តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា!« នៅក្រុងស្វាយរៀង មានទីតាំងល្បែងសុីសង ប្រជល់មាន់អន ឡា ញនៅក្នុងក្រុងស្វាយរៀងមានជាច្រើនកន្លែង ហើយមិនដែលឃើ ញ សមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋានណាម្នាក់ចុះមកបង្រាបឡើ យ»។
ប្រជាពលរដ្ឋក្នុងក្រុងស្វាយរៀងបានបន្តទៀតថា!«គាត់មានការ ភ័យខ្លាចជាខ្លាំងដោយក្នុងមូលដ្ឋានរបស់ពួកគាត់សំបូរទៅដោយទីតាំងល្បែងសុីសងជាច្រើនកន្លែងបែបនេះ ហើយជារៀងរាល់ថ្ងៃឃើញមានអ្នកលេងចេញចូលតាំងពីព្រឹកដល់ល្ងាច»។
ប្រភពដដែលបានបន្តថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឫសគ ល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ»។
ក្នុងករណីទាក់ទងនិងល្បែងសុីសងខាងលើនេះប្រជាពលរដ្ឋសំ ណូមពរយ៉ាងទទូចដល់លោក កែន រិទ្ធី អធិការក្រុងស្វាយរៀងលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀងនឹងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង
មេត្តា ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ប្រជល់មាន់អនឡាញខាងលើនេះដើម្បីឲ្យស្របតាម គោលន យោ បាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទាំង៧ចំណុចរបស់រាជរដ្ឋាភិ បាលដែលបានដាក់ចុះ ផងទាន៕
សូមបញ្ជាក់ថា ករណីល្បែងសុីសងខាងលើនេះអង្គភាពយើងខ្ញុំមិនអាចសុំកាបំភ្លឺពីលោកអធិការក្រុងស្វាយរៀងបានឡើយព្រោះគ្មានលេខទូរសព្ទ័របស់លោក។
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!
0 Reviews:
Post a Comment